ប្រភពពី មន្ត្រី គយ នៅ អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ កម្ពុជា បាន ឲ្យ ដឹងថា លោក គុណ ញឹម អគ្គនាយក គយ បានសម្រេច ឲ្យ បើក ការ ស្រាវ ជ្រាវ ករណី ប្រធាន សាខាគយ ខេត្តកោះកុង លោក សំ កុសល ដែល ឃុបឃិត ជា មួយក្រុម មេ ឈ្មួញ ធំៗ ប្រព្រឹត្ត អំពើពុករលួយ ក្នុង ការនាំ ទំនិញ ដែល ក្រុម ឈ្មួញ ទាំងនោះ នាំចូល តាម គ្រប់ច្រក កំពង់ផែ ជាច្រើន កន្លែង និង ច្រក ផ្លូវគោក ក្នុង ខេត្តកោះកុង ហើយ បង់ពន្ធ ត្រឹមតែ ៣៥ ទៅ ៤០% ប៉ុណ្ណោះ ដែល ករណីនេះ ជា កំហុស ធ្ងន់ធ្ងរ បំផុត ។ប្រភព ដដែល បាន បញ្ជាក់ថា ការដែល អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ កម្ពុជា បើក ការស្រាវជ្រាវ ន នោះ ធ្វើការ គឺ បន្ទាប់ពី មាន សារព័ត៌មាន ជាច្រើន បាន ចុះផ្សាយ រឿងអាស្រូវ របស់លោក សំ កុសល ប្រធាន សាខាគយ ខេត្តកោះកុង ដែល នាំ ឲ្យ ប៉ះពាល់ ដល់ ស្ថាប ន័ មួយ នេះ ។លោក គុណ ញឹម អគ្គនាយក នៃ អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ កម្ពុជា បាន បញ្ជាក់ ប្រាប់ អ្នក សារពត៌មាន ថា “ លោក នឹង បើក ការស្រាវជ្រាវ ករណីនេះ ” ។យ៉ាងណាក៏ដោយ លោក សំ កុសល ប្រធាន សាខាគយ ខេត្តកោះកុង មិនអាច ទាក់ទង សុំ ការអត្ថាធិប្បាយ បានទេ កាលពី ម្សិលមិញ ដោយ ទូរ សព្ទ័ មិនអាច ទាក់ទង បាន ។ ទោះបីយ៉ាងណាក៏ដោយអ្នកសារព័ត៍មានយើងនឹង ព្យាយាម ទំនាក់ទំនង ទៅ លោក ជា បន្តបន្ទាប់ ដែលគេផ្ញើរឯកសារមកទៀត ។តាម ប្រភពពី មន្ត្រី នៅ សាខាគយ ខេត្តកោះកុង មិនបញ្ចេញឈ្មោះបាន ខ្សឹបប្រាប់ អ្នក សារពត៌មាន ថា លោក សំ កុសល ប្រធាន សាខាគយ ខេត្តកោះកុង ធ្វើការ តាមរបៀប ប្រកាន់ បក្ខពួក និង ឃុបឃិត ជា មួយក្រុម មេ ឈ្មួញ ធំៗ ប្រព្រឹត្ត អំពើពុករលួយ ក្នុង ការនាំ ទំនិញ ដែល ឈ្មួញ ធំៗ នាំចូល តាម ច្រក កំពង់ផែ ជាច្រើន កន្លែង និង ច្រក ផ្លូវគោក ក្នុង ខេត្តកោះកុង ដោយ បង់ពន្ធ ត្រឹមតែ ៣៥ ទៅ ៤០ ភាគរយ ប៉ុណ្ណោះ ។ប្រភព ដដែល នោះ បន្ថែមថា ក្រុម មេ ឈ្មួញ ធំៗ មួយចំនួន ដែលមាន ទំនាក់ទំនង ជិតស្និទ្ធ ជាមួយ លោក សំ កុសល គឺ ពួកគេ បង់ពន្ធ តាមរបៀប ម៉ៅការ ហើយ អាច នាំចូល ទំនិញគេចពន្ធ ទំនិញ បង់ពន្ធ មិន គ្រប់ ទំនិញ ខុសច្បាប់ យ៉ាង រលូន ដោយ គ្មាន ការរំខាន ឡើយ ។មន្ត្រី នៅ សាខាគយ ខេត្តកោះកុង នៅបាន បន្តទៀតថា លោក សំ កុសល កាន់តំណែង យូរ ឆ្នាំ មកហើយ និង មានរឿង អាស្រូវ ជាច្រើន និង មាន របៀប ដឹកនាំ បែប បក្សពួក និង អាង អំណាច ដែល ធ្វើ ឲ្យ មន្ត្រី មួយចំនួន មាន ការមិនសប្បាយចិត្ត ។គួររំលឹកថា លោក សំ កុសល បើ និយាយ ពី ការកាន់កាប់ មុខតំណែង គយ នៅ ខេត្តកោះកុង នេះ អាច និយាយថា ” ដុះ ស្លែ ” ហើយ បើទោះជា មន្ត្រី កន្លែង ផ្សេងៗ ប្តូរផ្លាស់ គ្រប់គ្នា ក៏ លោក សំ កុសល មិន ប្តូ រដែរ ហើយក៏ មិនដឹង គាត់ មាន ខ្នង ក្រាស់ យ៉ាងណា នោះដែរ បានជា តំណែង គាត់ រឹងមាំ ដូច ថ្ម ដូច្នេះ ៕សូមអានភាគទី3
ព័ត៌មានគួរចាប់អារម្មណ៍
មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)
លោកកែវ ផាន មេគយប្រចាំច្រកទ្វារព្រំដែនភ្នំដិន កំពុងល្បីរឿងដាក់មន្រ្តីគយនិងជនសុីវិលប្រមូលលុយតាមផ្លូវ ផ្ទុយនីតិវិធីប្រមូលពន្ធគយ ច្របាច់កអ្នករកសុីម៉ាគែរ! (vojhotnews)
លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជូនទំនិញគេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងគំហ៊ុក.! (vojhotnews)
ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)
វីដែអូ
ចំនួនអ្នកទស្សនា