បែកធ្លាយការរិៈគន់ពីពលរដ្ឋ និយមតាមដានព័ត៌មាន លើបណ្តាញសង្គម ដោយបានលើកឡើងពីមាត់មួយទៅមាត់មួយថា រយៈពេលកន្លងមកនេះ គឺពួកគាត់បានឃើញតែសកម្មភាពចាប់ដុតៗឲ្យតែរហូត ក្នុងករណីដែលមានការនាំសាច់ជ្រូក សាច់មាន់ និងចំណីមួយចំនួន ដោយមានសារធាតិគីមី ដោយគ្មានគុណភាព និងដោយខុសច្បាប់ ប៉ុន្តែសម្រាប់បុគ្គលអ្នកនៅពីក្រោយខ្នង នៅក្នុងការសម្របសម្រួលឲ្យមានសកម្មភាព នាំចូលរាល់ទំនិញទាំងអស់នោះ សមត្ថកិច្ច គឺហាក់ពុំទាន់ឃើញបង្ហាញឲ្យមហាជនបានឃើញជាសាធារណៈនៅឡើយសោះទេ ។តាមសេចក្តីរាយការណ៌បានលើកឡើងថា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញ សមត្ថកិច្ចគយចល័តប្រចាំខេត្តបន្ទាយមានជ័យ និងមន្ត្រីពេទ្យសត្វ នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានសម្រេចដុតសាច់ជ្រូកដែលគ្មាន គុណភាព និងនាំចូលដោយខុសច្បាប់ ដែលកម្លាំងចំរុះបង្ក្រាបបានកាលពីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ ។ ផលិតផលសាច់ជ្រូកទាំងនោះ មានទម្ងន់៤.៥០០គីឡូក្រាម ដែលលួចនាំចូលមកពីប្រទេសថៃ ត្រូវកម្លាំងសមត្ថកិច្ច បង្ក្រាបបាននៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។បើតាមមន្ត្រីការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ឬហៅថាគយចល័តក្រសួង ប្រចាំនៅខេត្តបន្ទាយមានជ័យ និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានឱ្យសារព័ត៍មានក្នុងស្រុកដឹងថា ផលិតផលសាច់ជ្រូកទាំងអស់នោះ បានផ្ទុកក្នុងរថយន្តឃ្លុបក្លាស្ស៊រ១គ្រឿង ដែលបើកបរពីព្រំដែនថៃ មកក្នុងខេត្តបន្ទាយមានជ័យ ។ ដោយមានការសង្ស័យ សមត្ថកិច្ចបានធ្វើការឆែកឆេរក្នុងរថយន្ត ហើយក៏រកឃើញនូវសាច់ជ្រូក ឆ្អឹងជំនីជ្រូក និងគ្រឿងក្នុងជ្រូក ចំនួន៧៥កេស ស្មើនឹងទម្ងន់៤.៥០០គីឡូក្រាម ។ ក្រោយធ្វើកំណត់ហេតុហើយ ហៅអ្នកបើករនិងម្ចាស់រថយន្តមកធ្វើកំណត់ហេតុ ហើយប្រគល់ទទួលរួចនាំទៅរណ្តៅកប់ និងដុតកម្ទេចបំផ្លាញចោលនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយមានមន្ត្រីជំនាញទាំង២ចូលរួម ។មន្ត្រីដដែលបានបន្តថា ផលិតសាច់ជ្រូកខាងលើគឺទី១, ជាការនាំចូលអត់ច្បាប់អនុញាតខុស នឹងសារាចរលេខ០៧របស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់ជំងឺឆ្លង វិធាននៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលត្រូវទប់ស្កាត់បង្ក្រាបការនាំចូលខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង ឬដោយខុសច្បាប់ ។ទី២ការដឹកជញ្ជូនក្នុងប្រទេសកម្ពុជា ដោយគ្មានច្បាប់អនុញ្ញាតិ ហើយខុសនឹងលក្ខណៈបច្ចេកទេសលើការវេចខ្ចប់ និងទី៣ វាប៉ះពាល់ដល់បរិមាណ គុណភាព សុវត្ថិភាព ដល់អ្នកបរិភោគ ទៀតផង ។សម្រាប់ព័ត៌មានដ៏ចាប់អារម្មណ៌នេះផងដែរ មហាជនជាច្រើនបានធ្វើការរិៈគន់ផងដែរថា ករណីខាងលើនេះ សមត្ថកិច្ចជំនាញគួរតែស្រាវជ្រាវយកបុគ្គលមួយចំនួន ដែលព្យាយាមសម្របសម្រួលឲ្យសាច់ជ្រូក និងគ្រឿងក្នុង ជ្រូកខុសច្បាប់ទាំងនោះ ចូលមកចរន្តក្នុងទឹកដីរបស់ខ្មែរនេះ ទទួលទោសបង្ហាញមហាជនឲ្យឃើញខ្លះៗផង ពីព្រោះ ថា បើមន្ត្រីមួយចំនួននោះ មិនបើកដៃឲ្យទំនិញទាំងអស់នោះហូរចូលមកទេ ទំនិញទាំងអស់នោះ ក៏មិនអាចហោះចូលមកដល់កណ្តាលក្រុងដែរ ។យ៉ាងណាមិញ រាល់ទំនិញខូចគុណភាព ទំនិញមានសារធាតុគីមី ឬទំនិញខុសច្បាប់ បើគ្រាន់តែចាប់បានដុតៗ ចំណែកឯបុគ្គលអ្នកនៅបើកដៃឲ្យនាំចូល សមត្ថកិច្ចមិនព្រមចេញមុខយកមកផ្តន្ទាទោសខ្លះទេនោះ អញ្ចឹងមិនខុសពីក្រោមស្ពានទឹកហូរ ទឹកហូរក្រោមស្ពាន នោះឡើយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)
គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()
វីដែអូ
ចំនួនអ្នកទស្សនា