ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ទូរគតជន១៤គ្រួសារ ក្នុងសង្កាត់ព្រែកកំពឺស ខណ្ឌដង្កោ ត្រូវទទួលបានអំណោយឧបត្ថម្ភប្រចាំខែ ពីរូបលោកឧត្តម សេនីយ៌ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ
Sat,02 May 2020 (Time 05:10 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 1002នាក់)

នៅព្រឹកថ្ងៃទី ០១-ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ ក្រុមការងារ របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេ បញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយក អំណោយ រួមមាន ថវិកា ពីរលាន ពីរសែនរៀល (២,២០០,០០០រៀល) និងអង្ករចំនួន២១ការ៉ុង យកទៅប្រគល់ ជូនទូរគត់ជន ចំនួន ១៤គ្រួសារ ដែលកន្លងមក រូបលោក រ័ត្ន ស្រ៊ាង បានជួយឧបត្ថម្ភជាប្រចាំរៀងរាល់ខែ នៅមូល ដ្ឋានសង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ទូរគត់ជនដែលទទួលបានអំណោយនេះ រួមមានៈ ១- ឈ្មោះ ខាន់ សួន ភេទស្រី អាយុ៧២ឆ្នាំ រស់នៅ ភូមិ ព្រែក រទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានចៅក្នុងបន្ទុក១០នាក់ ទទួលបានអង្ករ០៣ការ៉ុង ថវិកា ២០ម៉ឺនរៀល រៀងរាល់ខែ និងបានសង់ផ្ទះថ្មី មានក្រាលអិដ្ឋការ៉ូ ជូនទូរទស្សន៍ ដល់គាត់ផងដែរ។

២- ឈ្មោះ ពុំ សុផល ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំ ពេញ មានចៅក្នុងបន្ទុក០៧នាក់ ទទួលបានអង្ករ០៣ការ៉ុង ថវិកា២០ម៉ឺនរៀល រៀងរាល់ខែ និងបាន ជួសជុលផ្ទះ ទ្រុឌទ្រោម របស់គាត់ជាថ្មី ឡើងវិញផងដែរ ។

៣- ឈ្មោះ ខេន យ៉េន ភេទស្រី អាយុ៣៦ឆ្នាំ នៅភូមិព្រែករទាំង ជាស្ត្រីមេម៉ាយ មានកូនក្នុងបន្ទុក០៣នាក់ ទទួល បានអង្ករ០២ការ៉ុង ថវិកា២០ម៉ឺនរៀល រៀងរាល់ខែ ។

៤- ឈ្មោះ គឹម ផុន ភេទប្រុស អាយុ៨០ឆ្នាំ នៅភូមិព្រែកថ្លឹង ពិការភ្នែកដើរមិនរួច មានចៅក្នុងបន្ទុកច្រើន ទទួល បានអង្ករ០២ការ៉ុង ថវិកា២០ម៉ឺនរៀល រៀងរាល់ខែ ។

៥- ឈ្មោះ ឡុង សុន ភេទស្រី អាយុ៦៤ឆ្នាំ នៅភូមិព្រែករទាំង ចាស់ជរាមានជម្ងឺ មានចៅក្នុងបន្ទុក០៣នាក់ ទទួល បានអង្ករ០២ការ៉ុង ថវិកា២០ម៉ឺនរៀល រៀងរាល់ខែ ។

៦- ឈ្មោះ ផាត សុខជា ភេទស្រី អាយុ២០ឆ្នាំ នៅភូមិក្រាំងស្វាយ កំព្រាឪពុកម្តាយ និងមានជម្ងឺប្រចាំកាយ ទទួល បានអង្ករ០១ការ៉ុង និងថវិកា២០ម៉ឺនរៀល រៀងរាល់ខែ ។

៧- ឈ្មោះ ចៅ គង់ ភេទប្រុស អាយុ៧៦ឆ្នាំ រស់នៅពីរនាក់ប្តីប្រពន្ធមានជីវភាពខ្វះខាត នៅភូមិព្រែករទាំង សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ ។

៨- ឈ្មោះ សន គីម ភេទស្រី អាយុ៧៣ឆ្នាំ ចាស់ជរាគ្មានទីពឹង នៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ ។

៩- ឈ្មោះ ស្រី ចេង ភេទប្រុស អាយុ៨៨ឆ្នាំ នៅភូមិព្រែករទាំង ពីរនាក់ប្តីប្រពន្ធ មានជីវភាពខ្វះខាត ទទួលបាន អង្ករ០១ការ៉ុង និងថវិកា ១០ម៉ឺនរៀល រៀងរាល់ខែ ។

១០- ឈ្មោះ ស រុន ភេទស្រី អាយុ៨២ឆ្នាំ នៅភូមិក្រាំងស្វាយ ចាស់ជរាគ្មានទីពឹង ទទួលបានអង្ករ០១ការ៉ុង ថវិកា ១០ម៉ឺនរៀល រៀងរាល់ខែ ។

១១- ឈ្មោះ អ៊ន អឿន ភេទស្រី អាយុ៣៣ឆ្នាំ នៅភូមិព្រែករទាំង ពិការដៃម្ខាង ទទួលបាន អង្ករ០១ការ៉ុង ថវិកា ១០ម៉ឺនរៀល រៀងរាល់ខែ ។

១២- ឈ្មោះ ទួន លន់ ភេទស្រី អាយុ៧៣ឆ្នាំ នៅភូមិព្រែកថ្លឹង ចាស់ជរាគ្មានទីពឹង ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ ។

១៣- ឈ្មោះ លឹម ម៉េង ភេទស្រី អាយុ៧៣ឆ្នាំ នៅភូមិព្រែករទាំង ចាស់ជរា រស់នៅអាស្រ័យញាតិជិតខាង ស្នើសុំ អង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ ។

១៤- ឈ្មោះ ឃុត ម៉ៅ ភេទស្រី អាយុ៧២ឆ្នាំ នៅភូមិក្រាំងស្វាយ ចាស់ជរាមានជម្ងឺ គ្មានទីពឹង ទទួលបាន អង្ករ ០១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ ។

សម្រាប់អំណោយមនុស្សធម៌មួយ គឺកំពុងបានធ្វើឲ្យសាធារណៈជនជាច្រើនកំពុងមានចំណាប់អារម្មណ៌ស្ញប់ស្ងែង
ទឹកចិត្តរបស់លោកឧត្តមសេនីយ៌ឯកជាខ្លាំង ក្នុងនោះដែរអ្នកខ្លះក៏បានលើកឡើងថា ទឹកចិត្តសប្បុរសធម៌នេះ គឺមិន មែនជាលើកទី១នោះទេ ដោយគេបានឃើញថា អស់រយៈពេលកន្លងមកនោះ រូបលោកឧត្តមសេនីយ៌ តែងបានចូល រួមឧបត្ថម្ភចំពោះពលរដ្ឋទីទាល់ក្រ នៅក្នុងសង្គមជាច្រើនផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សមាគមឧកញ៉ាកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការបញ្ចប់គោរមងារ «ឧកញ៉ា» ពីគោរមវន្តណាម្នាក់ ដែលស្ថិតក្នុងករណីចំនួន៥! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពិភាក្សា ស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជូនដល់អាជ្ញាធរសាធារណៈពាក់ព័ន្ធ និងប្រតិបត្តិករល្បែងផ្សងសំណាង នៅខេត្តតាកែវ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នាក់ងារ​រក​ទីផ្សារ​ឱ្យ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ទាមទារ​កម្រៃ​ជើងសា​ឬ​ប្រាក់​កុំមីស្យុង​ទន្ថើនៗ! អានព័ត៌មាន៖ ផ្សាយថ្ងៃទី០៤ ខែ០៣ ឆ្នាំ២០២៤ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងពាណិជ្ជកម្មរាល់ថ្ងៃមានទំព័រហ្វេសប៊ុក១៥-២០ ផ្សព្វផ្សាយល្បែងខុសច្បាប់, អ្នកផ្សព្វផ្សាយនឹងត្រូវហៅទៅពន្យល់ អប់រំ និងណែនាំខាងមុច! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

បន្ទាប់ពី​បាត់​លុយ​វិនិយោគ​រាប់​សិប​លាន​ដុល្លាអ្នក​វិនិយោគ​ក្នុង​ក្រុមហ៊ុន CIC Partner ទាមទារ​ឱ្យ​ថ្នាក់ដឹកនាំ​ទាំង ១៣​នាក់​សង​លុយ​ពួកគេ​វិញ ! (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
48 នាក់
ម្សិលមិញ :
133 នាក់
សប្តាហ៍នេះ :
2241 នាក់
ខែនេះ :
7180 នាក់
3 ខែនេះ :
19126 នាក់
សរុប :
549886 នាក់