ថ្ងៃសុក្រ ទី០៦ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
នុះ!.. ស្ងាត់ៗ ទឹកដីស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ សង្ងំបិទភ្នែកឲ្យក្រុមទីតាំងជល់មាន់ បើកដំណើរការលេងយ៉ាង គគ្រឹកគគ្រេង ក្នុងកសិដ្ឋានចិញ្ចឹមជ្រូក ដែលល្បីថា ម្ចាស់ទីតាំងឈ្មោះ ពេញ
Sun,17 May 2020 (Time 12:15 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 1378នាក់)

ចឹងហើយបានតែគេថា មន្ត្រីមូលដ្ឋានដ៏ល្អ របស់លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តកំពុងស្ពឺ
បើទោះជាកន្លងមកគេបានដឹងថា ថ្នាក់ដឹកនាំកំពូលៗ តែងទាមទាឲ្យសមត្ថកិច្ចថ្នាក់ខេត្ត និងថ្នាក់ក្រោមខេត្ត ធ្វើ
យ៉ាងណាបង្ក្រាបទីតាំងសង្វៀនជល់មាន់ និងលេងអាប៉ោង ជាពិសេសនោះ គឺល្បែងភ្នាល់ចាក់លុយស៊ីសងខុស ច្បាប់ឲ្យបានយ៉ាងណាក៏ដោយ ផ្ទុយទៅវិញទឹកដីស្រុកបសេដ្ឋ ខេត្តកំពុងស្ពឺ នៅតែលេចល្បីថា បុគ្គលជាមន្ត្រី ថ្នាក់មូលដ្ឋានមួយចំនួន នៅតែសង្ងំទុកឲ្យមានល្បែងស៊ីសងខុសច្បាប់អាវ៉ាសែ ដំណើរការពាសវាលពាសកាល ដដែល ។

ថ្មីៗនេះ មានប្រភពបែកធ្លាយឲ្យដឹងថា ទីតាំងកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិអង្គ ដៃកណ្តាល ឃុំពោធិ៍វាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលមានឈ្មោះ លោក ពេញ ជាអ្នកកាន់កាប់ដំណើរការ
ដោយផ្ទាល់ផងនោះ គឺកំពុងបើកដំណើរការលេងល្បែងជល់មាន់យ៉ាងសេរីបំផុត គេមិនឃើញមានអាជ្ញាធររដ្ឋ អំណាចមូលដ្ឋាន ភូមិឃុំ ធ្វើការហាមប្រាមអ្វីសោះនោះទេ កំពុងបានក្លាយជាការសង្ស័យថា លោកមេភូមិ និងលោកមេឃុំ សង្ស័យទំនងជាទទួលប្រយោជន៌យ៉ាងសម្បើមចូលហោប៉ៅខ្លាំងណាស់ ហើយមើលទៅ ។

ជារៀងរាល់ថ្ងៃ គេបានឃើញក្រុមរថយន្តទំនើបៗ ក៏ដូចជាម៉ូតូជាច្រើន បានដឹកនាំគ្នា ចូលទៅលេងយ៉ាងភ្លូកទឹក ភ្លូកដី សម្លេងហ៊ោគញ្ជ្រៀវទ្រហឹងអ៉ឺងកង ហាក់បីដូចជាមិនខ្វល់ជាមួយសមត្ថកិច្ចអ្នកកាន់ច្បាប់ណា ចាប់និង បង្ក្រាប សោះនោះទេ ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងសង្វៀនជល់មាន់ខាងលើ បានលើកឡើងថា កន្លងមកពួកគាត់មានជំនឿ ចិត្តណាស់ លើរូបលោក វ៉ី សំណាង ថាក្នុងនាមរូបលោកជាប្រធានគណៈបញ្ជាការឯកភាព ខេត្តកំពង់ស្ពឺ រូប លោកពិតជាមានទឹកមាត់ប្រៃ ហាមាត់និយាយទៅហើយ មន្ត្រីអាជ្ញាធរមូលដ្ឋាន ក្រោមៗពិតជាគោរព និងអនុ វត្តន៌តាមយ៉ាងមានប្រសិទ្ធិភាព ស្រាប់តែនៅពេលនេះ ទើបពួកគាត់បានមើលឃើញយ៉ាងច្បាស់ពីភាពកម្សោយ របស់លោក វ៉ី សំណាង ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ។

ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋ នៅតែសំណូមពរ ដល់លោក វ៉ី សំណាង សូមមេត្តាជួយមានវិធានការនៅលើ អាជ្ញាធរស្រុកបសេដ្ឋ ដើម្បីជួយហាមឃាត់ ទប់ស្កាត់ទីតាំងល្បែងសង្វៀនជល់មាន់ និងលេងអាប៉ោង ភ្នាក់ចាក់ លុយស៊ីសងខុសច្បាប់មួយនេះផង ៕

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គីភ័យលេបត្របាក់កុដិមួយខ្នង ស្ថិតនៅវត្តពោធិរុក្ខារាម ហៅវត្តពោធិរោង ស្ទើរសល់តែផេះ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត គុណ ញឹម ខិតខំរកចំណូលគយនៅឆ្នាំ២០២៥ ប្រមូលបានជិត៣.២ពាន់លានដុល្លារ លើសផែនការរហូតដល់ ២៤% (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឃួន ប៉ក់ តំណាងប្រជាជន ១៨ គ្រួសារ កើតទុកមិនសុខចិត្តចំពោះ ឈ្មោះ ភឺន ផល្លា និងឈ្មោះ ង៉ាន់ ភិរុណ រំលោភកាក់កាប់ដីមានថ្លង់រួប! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គួច ចំរើន អភិបាលខេត្ត មើលំលងរោង ចក្រផលិត បារី ក្លែងក្លាយរបស់ចិនមួយនេះ កំពុង តែទទួលរងនូវការរិះគន់ពីសំណាក់ មហាប្រជាពលរដ្ឋ យ៉ាងខ្លាំង តែម្ដង ដោយ ស្ដុកទុកបារី រាប់សិបតោន រួច បញ្ជូន ទៅក្រៅប្រទេស ដោយគេច ពន្ធ ទៀតផង ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក លី គួង មេក្លោង Online Scams តុលាការ ចេញដីកាឃុំខ្លួន (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
32 នាក់
ម្សិលមិញ :
407 នាក់
សប្តាហ៍នេះ :
2458 នាក់
ខែនេះ :
15047 នាក់
3 ខែនេះ :
43665 នាក់
សរុប :
758775 នាក់