លាន់មាត់ស្ទើរគ្រប់គ្នា លោក រុំ សុវិជ្ជា ឋានៈដល់ទៅ វរៈសេនីយ៍ឯក នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវ គោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលកន្លងមកតែងប្រើវោហាស័ព្ទ អប់រំពលរដ្ឋនិងអ្នកដ៏ទៃ អារឿង សុវត្តិភាព និងច្បាប់ចរាចរណ៌ផ្លូវ ដោយឡែកស្រាប់តែនៅទីបំផុត លោកនាយការិយាល័យ បែរជាស្រវឹងស្រាជោគ បែរជាបើកបើកបរក្នុងស្ថានភាពស្រវឹង ទៅបង្កគ្រោះថ្នាក់ចរាចរនៅចំណុចរង្វង់មូលអាចារ្យល័ក្ខ ហើយថែមទាំង ជេប្រមាថអភិបាលខេត្តកំពង់ធំទៀតផងនោះ នៅទីបំផុត ត្រូវបាន ឯកឧត្ដមនាយឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ រង នគរបាលជាតិ ទទួលបន្ទុកការងារអនុវត្តន៍ច្បាប់ចរាចរណ៍ លើកឡើងថា ឯកឧត្ដម នាយឧត្ដម សេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នឹងចាត់វិធានការណ៍ម៉ឺងម៉ាត់ ដោយមិនលើក លែងឡើយ ។ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន បានឲ្យដឹងថា វិធានការណ៍ដំបូង គឺដកតួនាទីមុខ តំណែង ពីនាយ ការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ។ ចំពោះចំណាត់ការបន្តបែបណាទៀតនោះ គឺថ្នាក់ដឹកនាំនឹងសម្រេច បន្ថែមនៅពេលក្រោយ ។ ទង្វើ របស់ លោកវរៈសេនីយ៍ឯក រុំ សុវិជ្ជា នាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក បើកបររថយន្តក្នុង ស្ថានភាពស្រវឹង បង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺកើតមានឡើង នៅពេលដែលរាជរដ្ឋាភិបាល ជាពិសេស ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងបើកយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស។ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វើការក្រើនរំលឹកអប់រំ ណែនាំជាប្រចាំ ចំពោះមន្ត្រីនគរបាល ដើម្បី ធ្វើជាគំរូ ក្នុងការអនុវត្តន៍ច្បាប់ចរាចរណ៍ ជូនប្រជាពលរដ្ឋ ។ មិនគាំ ទ្រ មន្ត្រី នគរបាលទាំងឡាយណា ដែលមានកំហុស ធ្វើឲ្យប៉ះពាល់ ដល់កិត្តិយស និង សេចក្ដី ថ្លៃថ្នូររបស់កងកម្លាំង នគរបាលជាតិនោះទេ ជាពិសេសប៉ះពាល់ ដល់សតិអារម្មណ៍ ប្រជាពលរដ្ឋឡើយ ។ ជាក់ស្ដែងកន្លងមកអធិការ រងស្រុកចន្ទ្រា ខេត្តស្វាយ រៀង ដែលអនុវត្ត ន៍ លើសគោលការណែនាំ របស់អគ្គ ស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ ធ្វើឲ្យប៉ះពាល់ ដល់សតិអារម្មណ៍ប្រជាពលរដ្ឋ ក៏ត្រូវបានដកបញ្ឈ រជើងតែម្ដង ។ នេះជាចំណាត់ការមើលដ៏ល្អ របស់អគ្គស្នងការនគរបាលជាតិ កុំឲ្យបុគ្គលមួយចំនួនអាងតែមានបុណ្យសក្តិចេះតែព្រមាណណែនាំ កៀបសង្កត់ពលរដ្ឋអ្នកទន់ខ្សោយ ប៉ុន្តែត្រង់ខ្លួនដែលជាមន្ត្រីអនុវត្តន៌ច្បាប់ បែរជាធ្វើខុសលើស ប្រជាពលរដ្ឋយ៉ាងនេះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()
កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()
វឌ្ឍនភាពសហគមន៍តំបន់ការពារធម្មជាតិដូនក្រី ជាជម្រកដល់សំខាន់សម្រាប់ជីវៈចម្រុះនិងធនធានធម្មជាតិដ៏មានតម្លៃ ()
វីដែអូ
ចំនួនអ្នកទស្សនា