ថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
មិនដឹងថា តៃកុងឡានងងុយដេក ឬក៏ឡានកំពុងបើកនឹង វាស្រវឹងស្រានោះទេ បានជាក្រឡាប់ផ្អាពោះ ជើងឡើង លើ ក្អួតចេញមក សុទ្ធតែស្រាបៀរទាំងព្នូក ផ្អើលពលរដ្ឋ ទៅជួយប្រមូលដាក់បាវយ៉ាងកងរំពង
Tue,12 May 2020 (Time 12:31 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 1459នាក់)

ហេតុការណ៌រថយន្តដឹកស្រាបៀរកម្ពុជាមួយគ្រឿង រ៉េចង្កូតក្រឡាប់ផ្ងារជើង គេមិនទាន់ដឹងថា ព្រោះតែតៃកុង ដែលកំពុងបើកបរ គាត់ងងុយដេកបិទភ្នែកមួយភាំង ឬក៏ជំនាងរថយន្តនោះគាត់ស្រវឹងស្រានោះទេ បានជាត្រូវក្អួត ចេញមកសុទ្ធតែស្រា ធ្វើឲ្យពលរដ្ឋនៅតាមដងផ្លូវ មានអារម្មណ៌ក្តុកក្តួលអាណិតស្រាដែលកំពុងបែកធ្លាយ ហូរ ពេញថ្នល់នេះជាខ្លាំង ។

ហេតុការណ៌នេះ កើតឡើងនៅព្រឹកថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៥.៣៥នាទី នៅលើដងផ្លូវវាង ក្រុង ក្នុងសង្កាត់ព្រែកតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

បើតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដដឹកស្រាបៀកម្ពុជាមួយ គ្រឿង បានរេចង្កូតរួចក៏បណ្ដាលឲ្យក្រឡាប់តែម្ដង ចំណែកកៃកុងរងរបួសស្រាល រឺឯស្រាបៀខូចខាតជាច្រើនកេះ ករណីខាងលើបណ្ដាលមកពីអ្នកបើកបរងោកមួយភាំងទប់ចង្កូតមិនទាន់ ។

ក្រោយពេលកើតហេតុក្រុមហ៊ុន បានយករថយន្ដមកសាងស្រាបៀ និង ស្ទូចរថយន្តដែលក្រឡាប់ខាងលើដើម្បី បញ្ចៀសកុំឱ្យមានការកកស្ទះចរាចរណ៍នៅលើដងផ្លូវផងដែរ ។

ដោយឡែកតែប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ម្នាក់ៗលាន់មាត់ថា នេះសង្ស័យតែជំនាងឡានមួយនឹង គាត់ស្រវឹងស្រាដែរទេមើលទៅ ព្រោះថាអ្នកណាមិនល្បី ស្រាបៀរកម្ពុជា មានរស់ជាតិឈ្ងុយឆ្ងាញ់ណាស់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
40 នាក់
ម្សិលមិញ :
387 នាក់
សប្តាហ៍នេះ :
3166 នាក់
ខែនេះ :
15282 នាក់
3 ខែនេះ :
39362 នាក់
សរុប :
862094 នាក់