កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៦និង០០នាទី កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងកម្លាំងការិយា ល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះឆែក ឆេរលំនៅដ្ឋានផ្ទះលេខ ២២០B ផ្លូវលេខ៦៣ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ដោយបានការឯកភាពពីលោក ប្លង់ សុផល និង លោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រកឃើញចំនួនម៉ូតូ៨គ្រឿង និងស្លាកលេខ ១៨ បន្ទះ ក្នុងនោះ តាមរបាយការណ៍ បានឲ្យដឹងថា ម្ចាស់ផ្ទះ មិនស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយបានរត់គេចខ្លួនបាត់ ។ពាក់ព័ន្ធទៅនឹងករណីអំពើលួច យកម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HM 3515 របស់ជនរងគ្រោះឈ្មោះ ថុល ប៊ុនធឿន ភេទប្រុស កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១០និង១៥នាទី នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សមត្ថកិច្ច បានឆែកឆេចាប់យកវត្ថុតាងមួយចំនួន រួមមាន ម៉ូតូចំនួន០៨គ្រឿង ម៉ាកសេ១២៥ចំនួន០៦គ្រឿង ក្នុងនោះ របស់ជនរងគ្រោះឈ្មោះ ថុល ប៊ុនធឿន ចំនួន០១គ្រឿង, ម៉ាកធូដេចំនួន០១គ្រឿង , ម៉ាកស៊ុបភឺគប់ ចំនួន០១គ្រឿង), ស្លាកលេខម៉ូតូចំនួន១៨បន្ទះ , ឧករណ៍សម្រាប់កាច់ សោ.ក ម៉ូតូចំនួន០១, សោរសម្រាប់ដោះគ្រឿង បន្លាស់ម៉ូតូមួយចំនួន និង ឯកសារមួយចំនួនទៀត ។ចំពោះវត្ថុតាង ដែលសមត្ថកិច្ចចាប់យកខាងលើ បានប្រគល់ឲ្យកម្លាំងអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ និង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅចាត់ការបន្តតាមនីតិវិធី ។នេះគឺជាលទ្ធផលមួយ របស់សមត្ថកិច្ចខណ្ឌមានជ័យ ហើយក៏សង្ឃឹមថា ជនរងគ្រោះម្ចាស់ម៉ូតូដែលត្រូវចោរលួច កន្លងមក អាចនឹងចាំបាន បន្ទះស្លាកលេខម៉ូតូដែលខ្លួន បានបាត់ម៉ូតូកន្លងមក ផងដែរ ។
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.កប្រគល់វិញ្ញាបនបត្របញ្ជាក់សមត្ថភាពជូនសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះបុគ្គលិកពិសេសកាស៊ីណូ (vojhotnews)
លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំង គួរដាក់មន្ត្រីជំនាញអង្គភាពប្រឆាំងអំពើពុករលួយចុះសិក្សាស្រាវជ្រាវអោយសុីជម្រៅភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ()
ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ7 ផ្លូវអាស៊ានលេខ 11 នៅចំណុចគីឡូលេខ៣៥០ឃុំចង្ក្រង់ ស្រុកចិត្របុរី ខខេត្តក្រចេះគៀបយកលុយពីក្រុមឈ្មួញរថយន្តធំៗទាំងយប់ទាំងថ្ងៃតាមអំពើចិត្តមិនញញើសអ្វីទាំងអស់អាងខ្នងប្រធានមន្ទីរសាធារណការខេត្តក្រចេះ (vojhotnews)
ថៃ មានគម្រោងផែនការប្រើវិធីទំលាក់គ្រាប់ដើម្បីធ្វើឃាដអ្នកដឹកនាំជាន់ខ្ពស់សម្តេច ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្រ្តី ! (vojhotnews)
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) លើកទី១២ អាណត្តិទី១ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា