ថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ខ្លោចចិត្តអាណិតទារកដែលទើបនឹងកើត ត្រូវម្តាយចិត្តអាក្រក់ទុកចោល នៅក្នុងបន្ទប់ទឹក រហូតដល់ស្លាប់
Sun,10 May 2020 (Time 08:34 AM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 2638នាក់)

ប្រជាពលរដ្ឋជាច្រើន មានការខ្លោចចិត្តអាណិតទារក ដែលទើបនឹងកើត មានឧិកាសក្នុងពិភពលោកនឹងគេដែរ ប៉ុន្តែគ្មានឧិកាសបានរស់នៅ ព្រោះតែម្តាយចិត្តខ្មៅ យកទៅទុកចោលនៅក្នុងបន្ទប់ទឹក រហូតដល់ស្លាប់យ៉ាង កំ សត់ ហើយម្តាយរូបនោះគេចខ្លួនបាត់ស្រមោល តែម្តង ។

ហេតុការណ៍បានបង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅ ភូមិអូរឬស្សីទី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមសេចក្តីរាយការណ៌បានឲ្យដឹងថា ប្រជាពលរដ្ឋប្រទះឃើញសពទារិកាម្នាក់ បានស្លាប់នៅក្នុងបន្ទប់ទឹក បន្ទាប់ពីស្ត្រីជាម្តាយបង្កើត បានយកមកប្លុងចោល រួចគេចបាត់ស្រមោល ។ ស្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះ រូបនោះ បានប្រាប់ថា នៅថ្ងៃកើតហេតុ គឺកូនប្រុសរបស់គាត់ បានដើរចូលបន្ទប់ទឹកត្រង់ទីតាំងនេះ ស្រាប់ តែឃើញទារិកា ត្រូវបានគេដាក់នៅលើក្រណាត់ពណ៍ខ្មៅទុកចោល ។

ភ្លាមៗនោះ កូនគាត់ក៏រត់ទៅប្រាប់ទើបគាត់នាំគ្នាដើរទៅមើល ហើយជាក់ស្ដែង ឃើញទារិកានេះ ពុំមានដង្ហើម នោះឡើយ គឺបានស្លាប់បាត់បង់ជីវិតទៅហើយ ទើបបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យតែម្តង ។

សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ ហើយទាក់ទងទៅមន្រ្តីជំនាញខាងកោសល្យវិច្ឆ័យ ខណ្ឌមានជ័យ និងនគរ បាលជំនាញកោសល្យវិច្ឆ័យ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះធ្វើការពិនិត្យជាក់ស្តែង រួចបានបញ្ជាក់ថា ទារិកាខាងលើនេះ ពិតជាស្លាប់ដោយអត់អាហារ ខណៈម្ដាយទុកចោលរាប់ម៉ោង ។

ចុងក្រោយផងនោះ សពទារិកាម្នាក់នេះ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច រៀបចំចាត់ចែងបូជាតាមប្រពៃណីហើយ ។

នេះគឺជារឿងរ៉ាវនៅក្នុងសង្គមមួយ គួរណាស់ស្ត្រីជាម្តាយមួយចំនួន ប្រសិនបើសម្រេចចិត្តអ្វីមួយ គួរតែពិចារណា ឲ្យបានច្រើនផង បើជ្រុលជាឲ្យក្មេងបានប្រសូតមកហើយ ក៏គួរតែផ្តល់ឧិកាសឲ្យគ្នាបានរស់រានមានជីវិតផង បើ ពុំមានលទ្ធភាពចិញ្ចឹម ក៏អាចប្រគល់ទៅឲ្យគ្រូពេទ្យ ឬក៏សប្បុរសជនណាដែល មានបំណង ត្រូវការក្មេងចិញ្ចឹម ជាជាងយកក្មេងទៅទុក្ខចោលឲ្យស្លាប់ យ៉ាងកំសត់បែបនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
387 នាក់
ម្សិលមិញ :
196 នាក់
សប្តាហ៍នេះ :
3469 នាក់
ខែនេះ :
15505 នាក់
3 ខែនេះ :
39633 នាក់
សរុប :
862062 នាក់