អណ្តូងទឹកមួយកន្លែង ដែលមានទីតាំងស្ថិតនៅជិកច្រកផ្សារតំបន់អានសេះ ក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ ដែលអណ្តូងទឹកនេះ ប្រជាពលរដ្ឋរស់នៅជិតតំបន់ខាងលើ តែងតែដងទឹកនោះយកមកប្រើប្រាស់ជា ប្រចាំថ្ងៃ តែមួយរយៈពេលប៉ុន្មានថ្ងៃនេះ ត្រូវបានទាហានឈុតខ្មៅខាងភាគីថៃ ធ្វើការហាមប្រាមមិនឲ្យប្រជា ពលរដ្ឋខាងភាគីកម្ពុជា ដងទឹកនោះយកមកប្រើប្រាស់បាននោះឡើយ ។ មិនតែធ្វើការហាមឃាត់នោះទេ ពួកគេថែមទាំងយកលួសបន្លា មករាយព័ទ្ធទីតាំងអណ្តូងខាងលើនោះទៀត ផង ។ ក្រោយទទួលបានព័ត៏មានពីប្រជាពលរដ្ឋ ក៏ដូចកំលាំងខ្សែរត្រៀមជួរមុខ នូវករណីបែបនេះ លោក ស៊ូ សេរី អភិបាលរងខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់លោក ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ត ព្រះវិហារ បានដឹកនាំក្រុមកាងារថ្នាក់ខេត្ត អញ្ជើញឡើងជួបពិភាក្សាជាមួយភាគីថៃ ដើម្បីរកដំណោះស្រាយ បានទាន់ពេលវេលា ក្នុងនោះថ្នាក់ដឹកនាំខាងភាគីកម្ពុជា បានលើកសំណួរទៅកាន់ភាគីថៃថា ហេតុអ្វីបាន ខាងភាគីថៃបិទអណ្តូងទឹកខាងលើនោះ ដោយមិនឲ្យប្រជាពលរដ្ឋប្រើប្រាស ហើយខាងភាគីថៃបានឆ្លើយមក ខាងភាគីកម្ពុជាវិញថា នេះជាបទបញ្ជាថ្នាក់លើរបស់គេ បញ្ជាឲ្យបិទ ។ហើយមូលហេតុបណ្តាលឲ្យពួកគេដែលឈរនៅខ្សែរត្រៀមជួរមុខនេះបិទអណ្តូងនោះ គឺដោយពួកគេថាមក ពីឃើញប្រជាពលរដ្ឋខាងភាគីកម្ពុជា បានសង់ជាខ្ទមនៅលើតំបន់ហាមឃាត់ ទើបពួកគេឈានទៅដល់ការ បិទអណ្តូងទឹកយ៉ាងដូច្នេះនោះ ។ក្រោយកិច្ចជំនួបពិភាក្សាក្នុងភាពជាថ្នាក់ដឹកនាំក្នុងនាមជាប្រទេសជិតខាងនោះ លោកអភិបាលរងខេត្ត ក៏បាន ស្នើរសុំខាងភាគីថៃឲ្យបើកអណ្តូងទឹកនោះឡើងវិញ ហើយខាងភាគីកម្ពុជាក៏ឲ្យប្រជាពលរដ្ឋរបស់ខ្លួនរុះរើខ្ទម ចេញពីលើដីតំបន់ហាមឃាត់នោះដែរ ។ដោយភាគីទាំងពីរបានឯកភាពគ្នាជាឯកឆ័ន្ទលើចំណុចទាំងពីរខាងលើរៀងៗខ្លួន នេះបើតាមកាបញ្ជាក់ពី លោកអភិបាលរងខេត្តព្រះវិហារ បានឲ្យអ្នកសារព័ត៌មានយើងដឹងនៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ ថា ខាងភាគីថៃព្រមបើកផ្លូវដែលខ្លួនបានបិតបរិវេណអណ្តូងទឹកនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ វិញហើយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ សុីន ហៅភីក កាស៊ីណូ របស់ក្រុមហ៊ុន ញូ ភីក អេនធើធេនមុិន ឯ.ក ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ! (vojhotnews)
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ អរឆីដ អូតែល និង រិច កាស៊ីណូ របស់ក្រុមហ៊ុន ជេ ប៊ី អិម អេស ឌីវេឡុបមុិ (vojhotnews)
កាស៊ីណូ ហ្គាន់ ដាវ ត្រូវបានរកឃើញប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលល្មើសនឹងបទប្បញ្ញត្តិ ដែលមានចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា គ.ល.ក. ត្រូវបានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ! (vojhotnews)
សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅដែលមានដើមចមពីទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅ ភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ! (vojhotnews)
កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅ រាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា