ថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ពលរដ្ឋខ្មែរចំនួន៣៤នាក់ ត្រូវបានចាញ់ការលួងលោមរបស់មេខ្យល់ ថានាំទៅធ្វើការនៅប្រទេសថៃ កុំតែបាន កងទ័ពនៅព្រំដែនជួយសង្គ្រោះ កុំអីចប់ម៉ង
Thu,30 April 2020 (Time 09:26 PM)
ដោយ ៖ (ចំនួនអ្នកអាន: 2379នាក់)

ចឹងបានតែថា កន្លងមកថ្នាក់ដឹកនាំជាច្រើនតែងបានផ្សព្វផ្សាយហើយ ផ្សព្វផ្សាយទៀត សុំឲ្យបងប្អូនពលរដ្ឋទាំង អស់ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ នូវបញ្ហាសុខភាព ករណីជម្ងឺវីរុសកូវីដ១៩ ជាក់ស្តែងផងនោះ បណ្តាញព័ត៌មានជា ច្រើន បានធ្វើការផ្សព្វផ្សាយ អំពីការបិទច្រកទ្វារព្រំដែនថៃ និងកម្ពុជា ហើយមិនតែប៉ុណ្ណោះ ប្រទេសថៃក៏បាន ដាក់ប្រទេសរបស់ខ្លួននៅក្នុងគ្រាអាសន្ន ដោយបិទមិនឲ្យមានសកម្មភាពនាំគ្នាចល័តចុះឡើងផងដែរ ប៉ុន្តែរាល់ ការផ្សព្វផ្សាយទាំងអស់ គេនៅមិនបានដឹងថា តើមូលហេតុអ្វីបានជាបងប្អូនពលករមួយចំនួនមិនព្រមស្តាប់ ហើយនៅតែចាញ់ការលួងលោមរបស់ក្រុមមេខ្យល់ អូសទាញនាំចូលទៅធ្វើការនៅប្រទេសថៃ ព្រោះតែពួក គេចង់បានកម្រៃ ថ្លៃនាំមនុស្សឆ្លងដែន ដោយខុសច្បាប់ នេះ ។

តាមក្រុមអ្នកព័ត៌មានយើងរាយការណ៌មកថា ក្រោយពីបានទទួលបទបញ្ជា របស់លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការ រង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២០ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការ ទិសទី១ បន្ទាយមានជ័យ បានដឹកនាំកម្លាំងយោធា ចុះទប់ស្កាត់ និងជួយសង្គ្រោះប្រជាពលរដ្ឋដែលចាញ់បោកមេខ្យល់ នាំចេញទៅធ្វើការនៅប្រទេសថៃ បានទាន់ ពេលវេលា ហើយក៏បានបញ្ជូនពលរដ្ឋទាំងនោះ ទៅស្នាក់នៅមណ្ឌលចត្តាឡីស័ក ស្រុកស្វាយចេក ផងដែរ ។

បើតាមប្រជាពលរដ្ឋដែលចាញ់បោកមេខ្យល់ទាំងនោះ បានឲ្យដឹងថា មេខ្យល់បានធានានាំពួកគាត់ ឆ្លងដែនទៅ ប្រទេសថៃ ដោយយកម្នាក់ៗ ចំនួន ២៥០០បាត តែមកដល់ចំណុចខាងលើ ភាគីថៃបានបិទព្រំដែន មិនឲ្យចូល ស្របពេលដែលប្រទះឃើញកម្លាំងយើង ឈរជើងតាមបន្ទាត់ព្រំដែនផងនោះ មេខ្យល់ក៏បានគេចខ្លួនបាត់ ។

ប្រជាពលករ ដែលចាញ់បោកមេខ្យល់ ទាំង៣៤នាក់នោះ រស់នៅក្នុងខេត្តបន្ទាយមានជ័យ ចំនួន១១នាក់, ខេត្ត បាត់ដំបង ចំនួន៤នាក់, ខេត្តពោធិ៍សាត់ ចំនួន១០នាក់, ខេត្តព្រៃវែង ចំនួន៣នាក់, ខេត្តកំពង់ចាម ចំនួន២ នាក់, ខេត្តកំពត ចំនួន៤នាក់ ។

ទោះជាយ៉ាងណា ថៃបានបន្តដាក់ប្រទេស ក្នុងភាពអាសន្ន១ខែបន្តទៀត ដោយរាប់ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ ។

មហាជនជាច្រើន សូមអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមមេត្តាជួយទប់ស្កាត់ និងបង្ក្រាប ក្រុមមេ ខ្យល់ នាំពលករខុសច្បាប់ទាំងអស់នោះផង ពីព្រោះថា មេខ្យល់ទាំងអស់នោះ គឺពុំបានគិតអំពីអាយុជីវិត របស់ ពលករនោះទេ ជាក់ស្តែងឲ្យតែបានលុយថ្លៃនាំឆ្លងដែន ក្នុងម្នាក់ ២៥០០បាត គឺពួកគេព្យាយាមអូសទាញ លួងលោមគ្រប់រូបភាព ធ្វើយ៉ាងណា ដើម្បីលុយ២៥០០បាតក្នុងម្នាក់ៗ ចូលហោប៉ៅរបស់គេ គឺចប់ស្រេច ៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅ រាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំបូកសរុបលទ្ធផលរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ស្រយ៉ូវ និងពិធីទទួលសមាជិកថ្មីចំនួន 400 នាក់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សំ សុវណ្ណារិទ្ធ អង្គុយចាំរាប់ក្បាលឡានតាមការ កំណត់យកលុយមិនញញើតអង្គភាពប្រឆាំងអំពើពលរលួយ កំពុងក្ដោបសេដ្ឋកិច្ចក្រៅប្រព័ន្ធច្បាប់ពង្រាយជនស៊ីវិលគ្រប់ច្រកល្ហក តាមច្រកទ្វារព្រំដែននានា ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ការគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយក្នុងពិស័យព័ត៌មាន ជាកត្តាសំខាន់សម្រាប់អ្នកសារព័ត៌មាន ()

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គីភ័យលេបត្របាក់កុដិមួយខ្នង ស្ថិតនៅវត្តពោធិរុក្ខារាម ហៅវត្តពោធិរោង ស្ទើរសល់តែផេះ! (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
603 នាក់
ម្សិលមិញ :
670 នាក់
សប្តាហ៍នេះ :
3552 នាក់
ខែនេះ :
14799 នាក់
3 ខែនេះ :
47286 នាក់
សរុប :
772365 នាក់