មិនដឹងថា ជាកម្មពារពីពេលណាមកនោះទេ បានជានារីម្នាក់ត្រូវបានរងគ្រោះ ក្លាយជារឿងអាម៉ាសដ៏ឈឺចាប់ នៅក្នុងសង្គម ព្រោះតែបុរសជាឪពុកបង្កើតម្នាក់ ដោយសារមានតម្រេចតណ្ហាក្នុងខ្លួន បានធ្វើការចាប់រំលោភហើយនៅទីបំផុត បានធ្វើក្មេងស្រីជាកូនបង្កើតមានផ្ទៃពោះ រហូតនៅពេលនេះ បានប្រសូតទារកហើយ ប៉ុន្តែ លក្ខណៈ សម្បត្តិនោះ គឺមិនបានគ្រប់គ្រាន់ដូចក្មេងដ៏ទៃ ។សេចក្តីរាយការណ៌មួយបានឲ្យដឹងថា កូនស្រីបង្កើតដែលត្រូវឪពុករំលោភនោះ នៅពេលនេះ ទារកបានកើត មកហើយ ប៉ុន្តែមានសភាពអត់លលាដ៍ ក្បាល គ្មានម្រាមដៃ ថែមទាំងមុខមាត់បែបនេះ ធ្វើឲ្យមហាជនមានក្តីក្តុកក្តួលចិត្តអាណិតអាសូរជាពន់ពេក ដោយអ្នកខ្លះបានលើកឡើងថា ឈាមជាន់ឈាម អាសូរណាស់ ។សូមរំលឹកថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ កម្លាំងនគរបាលស្រុកកោះញែក បានឃាត់ខ្លួនបុរសម្នាក់ ករណីបុរសម្នាក់ រំលោភកូនស្រីបង្កើតខ្លួន រហូតមានកូនត្រូវសម្រាល ។ ហេតុការណ៍មួយនេះ ស្ថិតក្នុងភូមិ ណងប៊ួ ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ បុរសជាជនសង្ស័យ និងត្រូវជាឪពុកតិរិច្ឆាន ដែល បានប្រព្រឹត្តអំពើ ដ៏លាមក នោះ ឈ្មោះ សិង សៃ អាយុ ៤២ឆ្នាំ មុខរបរ កសិករ រស់នៅចំណុចទំនប់បាក់ខាំ ភូមិណងប៊ួ ឃុំណងឃីលឹក ស្រុកកោះញែក ។ដោយកូនស្រី ដែលជាជនរងគ្រោះឈ្មោះ ស ធ យ ភេទស្រី អាយុ ១៦ឆ្នាំ យោងតាមចម្លើយសារភាពរបស់ជន សង្ស័យ បានឲ្យដឹងថា ខ្លួនបានធ្វើសកម្មភាពរំលោភកូនស្រី តាំងពីខែតុលា ឆ្នាំ២០១៩ ខណ:ប្រពន្ធមិននៅផ្ទះ ដោយឡើងទៅខ្ទប់មាត់ រួចសម្រាតខោអាវធ្វើការរំលោភបានសម្រេចរហូត ៩លើក នឹងបន្តគំរាមថា សម្លាប់ ចោល បើសិនជា ហ៊ានប្រាប់ទៅម្ដាយ ឬបងប្អូនសាច់ញាតិ របស់ខ្លួន ។ ក្រោយមក លុះពោះកាន់ប៉ោងធំឡើង ក៏ត្រូវម្ដាយ បងប្អូន សាច់ញាតិសួរនាំ ទើបនារីរងគ្រោះប្រាប់ពីដំណើរ រឿងថា ត្រូវឪពុករំលោភ រហូតមានផ្ទៃពោះ ហើយក្រោយពីស្រ្តីជាម្ដាយបានស្ដាប់ការរៀបរាប់របស់កូនស្រីរួច ក៏រត់ទៅដាក់ពាក្យបណ្ដឹង ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្ដង ។សូមបញ្ជាក់ផងដែរថា នៅពេលនេះ ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ហើយ ប៉ុន្តែអ្វីដែលគួរឲ្យអាណិតអាសូរបំផុតនោះ គឺស្រីជាកូនស្រីបង្កើត វ័យទើបតែ ១៦ឆ្នាំ បែរជារងកម្មពារ ហើយរស់នៅប្រឈមមុខជាមួយការអាម៉ាស នៅក្នុងសង្គម យ៉ាងខ្លោចផ្សារបំផុត ។នេះជារឿងរ៉ាវមួយនៅក្នុងសង្គម ដែលមហាជនទាំងអស់ មិនចង់ឃើញ និងស្អប់ខ្ពើមបំផុត ហើយសង្ឃឹមថា ករណីបែបនេះ កុំឲ្យកើតមាននៅលើទឹកដីសុវណ្ណភូមិយើង ទៀត ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()
កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()
វឌ្ឍនភាពសហគមន៍តំបន់ការពារធម្មជាតិដូនក្រី ជាជម្រកដល់សំខាន់សម្រាប់ជីវៈចម្រុះនិងធនធានធម្មជាតិដ៏មានតម្លៃ ()
វីដែអូ
ចំនួនអ្នកទស្សនា