ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
រង់ចាំមើលថា តើរដ្ឋបាលស្រុកជាំក្សាន្ត អាចមានប្រសិទ្ធិភាពឲ្យរូបលោក សូ សារ៉ាក់ ម្ចាស់ស្ថានីយការ៉ាសសាំង សូ សារ៉ាក់២កាយវិញ ដែលខ្លួនបានចាក់ដី រំលោភលុបយកដីចំណីមាត់ស្ទឹង ដែរឬទេ ?
Thu,02 April 2020 (Time 09:43 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 1469នាក់)

ថ្មីៗនេះ មានសេចក្តីរាយការណ៌មួយបានឲ្យដឹងថា ក្នុងករណីដែលឈ្មោះ សូ សារ៉ាក់ ម្ចាស់ការ៉ាសសាំង សូ សារ៉ាក់
២ចាក់ដីរំលោភយកដីមាត់ស្ទឹងធ្វើជាកម្មសិទ្ធិកាលពីពេលកន្លងមកនោះ នៅពេលនេះរដ្ឋបាលស្រុកជាំក្សាន្ត ដែល មានរូប លោក ភីវ ដៀន ជាអភិបាលស្តីទី ផងនោះ បានចេញសេចក្តីជូនដំណឹងមួយ លេខ ០១៩ សជណ ចុះថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២០ ដោយកំណត់ឲ្យម្ចាសើការាសាំងខាងលើ កាយដីដែលខ្លួនចាក់រំលោភយកនោះចេញវិញ ឲ្យអស់ ប៉ុន្តែជាលទ្ធផល គេនៅមិនទាន់ដឹងថា តើអំណាចអាជ្ញាធរដែនដីថ្នាក់ស្រុកជាំក្សាន្តនេះ អាចមានប្រសិទ្ធិ ឲ្យបុគ្គលម្ចាស់ការ៉ាសសាំងនេះ ធ្វើតាមឬក៏យ៉ាងណានោះទេ ។

ប្រភពពីប្រជាពលរដ្ឋជាច្រើនបាននិយាយឲ្យដឹងថា កន្លងមកនោះ គេតែងល្បីថា បុគ្គលឈ្មោះ សូ សារ៉ាក់ ដែលជា ម្ចាស់ការ៉ាសសាំងមួយនេះ តែងមានអំណាចបក្សពួកនិយមដែលជាសែឡាយរបស់ខ្លួនច្រើនណាស់ ហើយបើមិន មានខ្នងបង្អែកអ្នកមានអំណាចនៅពីក្រោយរបស់គេនោះទេ ម៉្លេះសមបុគ្គលម្ចាស់ការ៉ាសសាំងខាងលើ ក៏មិន ហ៊ានសំដែងឬទ្ធ ចាក់ដីបង្អួតមហាជនយ៉ាងសម្បើមអញ្ចឹងនោះដែរ ។

គួររំលឹកថាទីតាំងដីមាត់ស្ទឹងមួយកន្លែង ស្ថិតចំណុចភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ត្រូវបានឈ្មោះ សូ សារ៉ាក់ ម្ចាស់ការ៉ាសសាំង សូរ សារ៉ាក់២ ចាក់ដីរំលោភយក ក្នុងគោលបំណងយកធ្វើជាកម្មសិទ្ធិ ប៉ុន្តែដោយមាន
ការរិៈគន់ជាច្រើនពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកជាំក្សាន្ត គេបានឃើញនៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២០ កន្លងទៅនេះ លោក ភីវ ដៀន អភិបាលស្តីទីស្រុកជាំក្សាន្ត និងមន្ត្រីជំនាញសូរិយោដីស្រុក រួមនឹងអាជ្ញាធរភូមិ
.ឃុំ បានកំណត់ឲ្យបុគ្គលឈ្មោះ សូ សារ៉ាក់ ម្ចាស់ការ៉ាសាំងកាយដីនោះចេញវិញ ហើយរហូតមកដល់ថ្ងៃទី០១ ម្សិលមិញនេះ រដ្ឋបាលស្រុកជាំក្សាន្ត ក៏បានចេញសេចក្តីជូនដំណឹងជាផ្លូវការ ដែលទាមទាឲ្យបុគ្គលខាងលើកាយ
ដីនោះចេញវិញ ។

ទោះជាយ៉ាងណា ព័ត៌មានខាងលើនេះ កំពុងក្លាយជាព័ត៌មានដ៏ចាប់អារម្មណ៌ ដោយមហាជនម្នាក់ៗរង់ចាំមើល ថា តើលោក ភីវ ដៀន អភិបាលស្តីទីស្រុកជាំក្សាន្តរូបនោះ អាចទៅរួចទេ ដែលតម្រូវឲ្យរូបលោក សូរ សារ៉ាក់ អនុ វត្តន៌ តាម សជណ របស់ខ្លួន ៕

សម្រាប់ព័ត៌មានដ៏រសើបមួយនេះ យើងរង់ចាំមើលចំណាត់ការរបស់ថ្នាក់ដឹកនាំខេត្តព្រះវិហារ ផ្សាយជូនមហាជន ជ្រាបនៅពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
369 នាក់
ម្សិលមិញ :
196 នាក់
សប្តាហ៍នេះ :
3451 នាក់
ខែនេះ :
15487 នាក់
3 ខែនេះ :
39615 នាក់
សរុប :
862036 នាក់