ចឹងហើយបានតែថា ពាក្យចាស់បូរាណលោកនិយាយអីអត់ខុសសោះនោះទេ ចិត្តល្អក្រមិនយូរ ថ្ងៃណាមួយអាច នឹងមានរឿងស្តាយក្រោយមិនខាន យ៉ាងណាមិញបងស្រី ហ៊ឺង ថាន ដែលជាមនុស្សម្នាក់ដែលចិត្តល្អអនុញ្ញាតឲ្យ គេធ្វើទូរលក់មាសមុខផ្ទះរបស់ខ្លួន នៅពេលដែលត្រូវការយកទីតាំងមុខផ្ទះមកប្រើការ ហើយសុំឲ្យគេចេញ ទីបំ ផុតអ្នកដាក់ទូរលក់មាសមុខផ្ទះបងស្រីមិនព្រមរើចេញ ក្លាយជារឿងប្តឹងផ្តល់គ្នាអស់រយៈពេលរាប់ឆ្នាំ ហើយនៅ ទីបំផុតនោះ រូបបងស្រីទទួលបានដីការក្សាការពាររួចហើយ រូបបងស្រីនៅតែមិនទាន់ទទួលបានយុត្តិធម៌ តាម រយៈការចុះអនុវត្តន៌របស់លោកស្រីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅឡើយ ដដែល ។បងស្រី ហ៊ឺង ថាន បានមានប្រសាសន៌ថា នៅឆ្នាំ១៩៩៣ រូបបងស្រីនិងម្តាយបានសម្រេចឲ្យឈ្មោះ សន ឆឺយ និង ប្រពន្ធឈ្មោះ សុន ស្រីពៅ ធ្វើតូបលក់មាសនៅមុខផ្ទះបងស្រី ពោល គឺកន្លែងនេះជាកន្លែងប្រជុំជនពលរដ្ឋហៅ ថា ផ្សារវត្តភ្នំ។ ក្រោយមកនៅឆ្នាំ២០១៨ បងស្រីបានធ្វើផ្ទះរួចហើយ បងស្រីបានតម្រូវឈ្មោះ សន ឆឺយ និងប្រ ពន្ធរុះរើតូប ចាកចេញពីដីមុខផ្ទះរបស់បង ហើយនៅពេលនោះ ឈ្មោះទាំងពីរនាក់ប្តីប្រពន្ធខាងលើ ក៏បានរុះរើ តូបនោះចេញពីមុខផ្ទះមែន ប៉ុន្តែពួកគេសុំដាក់ទូរលក់មាស ជាបណ្តោះអាសន្នសិន ថ្ងៃណាដែលតម្រូវឲ្យរើ ចេញ ពួកគេទាំងពីរនាក់ និងធ្វើការរើទូរលក់មាសនោះចេញ តាមសេចក្តីត្រូវការ ។បងស្រីបានបន្តថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ រូបបងស្រីតម្រូវរូបគាត់លើកទូរលក់មាសនោះចេញ ស្រាប់តែ ឈ្មោះទាំងពីរមិនព្រមចេញ ហើយថែមទាំងប្តឹងរូបបងស្រីទៅមេឃុំភ្នំតូច ដោយចោទប្រកាន់ថា ម្តាយរបស់បង ស្រីបានលក់ដីនោះ ឲ្យពួកគេក្នុងតម្លៃ៣០ម៉ឺនរៀល ទៅវិញ ។អស់រយៈពេលជាងមួយឆ្នាំ ដែលបងស្រីស្នើសុំឲ្យអាជ្ញាធរមូលដ្ឋានជួយ ប៉ុន្តែទោះជាយ៉ាងណា រូបបងស្រីនៅមិនទទួលបានលទ្ធផលអ្វីសោះ ដោយអាជ្ញាធរស្រុកលោកមិនអាចដាក់ទោសអ្វីដល់បុគ្គលពីរនាក់ប្តីប្រពន្ធខាងលើ បាន នៅទីបំផុត រូបបងស្រីសម្រេចដាក់ពាក្យប្តឹងចូលទៅសាលាដំបូងខេត្តកំពង់ស្ពឺ ក្នុងសំណុំរឿងដីការក្សាការ ពារ ហើយនៅទីបំផុត នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ សាលាដំបូងក៏បានជូនដំណឹងមកដល់មេឃុំភ្នំតូច សុំឲ្យ ត្រៀមកម្លាំង ដើម្បីអនុវត្តន៌ដីការក្សាការពារ ប៉ុន្តែផ្ទុយទៅវិញមន្ត្រីរដ្ឋអំណាចឃុំ ក្រោមកណ្តាប់ដៃរបស់លោក ជា សុផល ដែលជាមេឃុំ មិនបានចូលរួមសហការជាមួយនោះឡើយ ។ ក្រោយពេលដែលរដ្ឋអំណាចឃុំភ្នំតូច មិនសហការជាមួយស្ថាប័នតុលាការ ជាក់ស្តែងនៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២០ អនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចចេញដីកាបញ្ជូនលេខ ៤៨ /២០ មកលោកស្រី ព្រះ រាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីឲ្យអនុវត្តន៌ដីការក្សាការពារ ប៉ុន្តែទោះជាយ៉ាងណា ក្រោយពេល ដែលរូបលោកស្រីព្រះរាជអាជ្ញាអរមសាលាដំបូងខេត្ត ទទួលបានដីកាបញ្ជូននេះហើយ គឺរូបបងស្រី នៅមិន ទាន់ឃើញមានសកម្មភាពអ្វីសោះឡើយ គឺហាក់បីដូចជាស្ងាត់ឲ្យសូន្យដដែល ចំណែកឈ្មោះ សន ឆឺយ និងប្រ ពន្ធឈ្មោះ សុន ស្រីពៅ នៅតែអាចបន្តលក់ដូរនៅលើដីមុខផ្ទះបងស្រីបានដដែល ។បងស្រី ហ៊ឺង ថាន សូមសំណូមពរដល់លោកស្រីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ សូមមេត្តាជួយមាន ចំណាត់ការជួយពន្លឿនការអនុវត្តន៌ដីការក្សាការពារមួយនេះ ឲ្យបានឆាប់ផង ពីព្រោះថា រូបបង និងក្រុមគ្រួសារ រងចាំគឺយូរសែនយូរពេកណាស់ហើយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ស្ដីពីការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (vojhotnews)
ល្បែងស៊ីសងអនឡាញខុសច្បាប់ មិនញញ្ញើតនឹងpolicemen កំពុងដំណើរការ នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ! (vojhotnews)
ព្រះសមណគោត្តមជាប់នឹងជញ្ជាំងភ្នំសំពៅ ១/ព្រះអង្គទ្រង់ប្រសូត ២/ព្រះអង្គផ្ចាញ់មារ ៣/ ព្រះអង្គទ្រង់ព្រះបរិពា្វន បានជាប់ ឹងជញ្ជាំងភ្នំសំពៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងរួបរាល់ជាស្ចាពរហើយ! (vojhotnews)
លោក ព្រាប គារ៉ាត់ (ហៅ សិដ្ឋ)កាន់តំណែងជាមេគយចល័តឡើងដុះស្លែ ដាក់ពង្រាយមន្ត្រីក្រោមឪវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមរបៀបពុករលួយ.! (vojhotnews)
មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា