ហួសនឹងថ្លែង នៅពេលដែលក្រុមប្រឹក្សាស្រុកកោះញែក ដែលជាអ្នកចេះដឹងផ្លូវច្បាប់មួយរូប បានធ្វើខ្លួន ជាអ្នកចង់ មាន ចង់បានជ្រុល រហូតទៅរំលោភចាប់យកដីរបស់ពលរដ្ឋស្លូតត្រង់៣គ្រួសារមកធ្វើជារបស់ខ្លួន មិនត្រឹមប៉ុណ្ណោះថែមយកដីរបស់ពលរដ្ឋនោះ យកទៅលក់ឲ្យអ្នកមានលុយ ដើម្បីធ្វើមានធ្វើបានយ៉ាងរំភើយ ។ប្រជាពលរដ្ឋម្ចាស់ដី បានរៀបរាប់ប្រាប់ឲ្យដឹងថា ពួកគាត់ចំនួន៣គ្រួសារ មានដីមួយកន្លែង ទំហំប្រមាណជាង៣ ហិកតា គឺជាដីដែលម្តាយរបស់ពួកគាត់ចែកឲ្យសម្រាប់ប្រកបការងារដាំដុះចិញ្ចឹមជីវិត ។ ម្តាយរបស់ពួកគាត់ឈ្មោះឆាន លី និងឪពុកឈ្មោះ ស៊ិន ម៉ៃ បានដូរក្របី និងអង្ករពីបងប្អូនជនជាតិ គឺនៅក្នុងឆ្នាំ២០០២ រួចហើយនោះ បានប្រគល់ដីនោះមកឲ្យពួកគាត់ដែលជាកូនមាន៣គ្រួសារ ដោយមានឈ្មោះ ម៉ៃ សាម៉ន និងប្រពន្ធឈ្មោះ ជិន សុភិននិងឈ្មោះ ម៉ៃ សុខឡំ និងប្រពន្ធឈ្មោះ លីដា ព្រមទាំងឈ្មោះ ស៊ិន នីន ព្រមទាំងប្រពន្ធឈ្មោះ ម៉ៃ នៀន ។ទីតាំងដីនេះ គឺស្ថិតនៅក្នុង ភូមិមេមុំ ហៅភូមិទំប៉ុន ឃុំរ៉យ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ ជាក់ស្តែងដីនេះ គឺ ពួកគាត់បានកាប់គាស់ធ្វើដីបានស្អាតហើយ ក្រោយមកនៅក្នុងឆ្នាំ២០១៨ ពួកគាត់បានឃើញស្នាមគ្រឿងចក្រឈូស ឆាយពួកគាត់ បន្ថែមពួកគាត់ក៏តាមស្រាវជ្រាវរក ប៉ុន្តែបានត្រឹមតែលេចឮថា អ្នកលួចឈូសដីរបស់ពួកគាត់នេះ គេរស់នៅឯ ទីរួមខេត្តមណ្ឌលគិរី ឯណោះ ទើបតែនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នេះ ពួកគាត់បានដឹងថា អ្នក ដែលរំលោភឈូសឆាយដីរបស់គាត់នោះ មានឈ្មោះ ប៉ាច សេន ជាមន្ត្រីក្រុមប្រឹក្សាស្រុកកោះញែក រស់នៅក្នុងភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ជាអ្នកចាប់យក ។ក្រោយពេលដែលពួកគាត់បានដឹង ពួកគាត់បានទាមទាសុំឲ្យមេឃុំរ៉យ៉ ជួយដោះស្រាយ ប៉ុន្តែមេឃុំរ៉យ៉ អត់ចាប់ អារម្មណ៌នៅលើពួកគាត់ បើទោះពួកគាត់ត្រូវបានរូបលោកមេភូមិចាស់ បានអះអាងថា ដីមួយនេះ ជារបស់ពួកគាត់ តាំងពីយូរណាស់មកហើយយ៉ាងណាក្តី ក៏មេឃុំមិនខ្វល់ដែរ ហើយថែមទាំងលើកឡើងថា ឯកសារពួកគាត់ចាស់ ហើយ គេអត់យកជាផ្លូវការទេ គឺគេយកតែឯកសារថ្មី ទើបជាផ្លូវការ ។ការបញ្ជាក់របស់លោកមេឃុំ គឺកាន់តែធ្វើឲ្យពួកគាត់ឈឺចាប់កាន់តែខ្លាំង ដោយលើកឡើងថា កន្លងមកពួកគាត់ មានតែដីមួយកន្លែងនេះទេ ប្រសិនបើអស់ដីមួយនេះ គឺមិនដឹងថា ពួកគាត់មានអ្វីជាទីពឹងនៅក្នុងជីវិតនោះ ។ពួកគាត់ទាំងអស់គ្នា សូមសំណូមពរទៅដល់លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលស្រុក កោះញែក សូមមេត្តាជួយមានចំណាត់ការជួយពួកគាត់ផង ជាក់ស្តែងលោក ប៉ាច សេន ជាសមាជិកក្រុមប្រឹក្សាស្រុក ហើយក៏ជាអ្នកចេះដឹងខាងច្បាប់ បែរជាលួចចាប់ដីរបស់ពួកគាត់ មិនត្រឹមប៉ុណ្ណោះ លេចឮថា យកដីរបស់ពួកគាត់លក់ បន្តទៅឲ្យអ្នកមានលុយទៀត តើក្នុងជីវិតនេះ ឲ្យពួកគាត់មានអ្វីជាទីពឹង ៕
ព័ត៌មានគួរចាប់អារម្មណ៍
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)
គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()
ឯកឧត្តម យ៉ន ទាយាទ ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារកងទ័ពមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅស្រុកសន្ទុក ()
លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា