ថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ព្រោះតែការមិនប្រយ័ត្ន បុរសម្នាក់ត្រូវបានស្លាប់ព្រោះតែអ៊ិចស្កាវ៉ាទ័រកិនពីលើ នៅក្នុងរណ្តៅដីកាយដីមួយកន្លែង
Tue,21 April 2020 (Time 04:44 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 1616នាក់)

បុរសម្នាក់ ជាតៃកុងរថយន្តបែនដឹកដី ស្លាប់យ៉ាងអាណោចអាធម ក្រោយពេលដែលអ៊ិចស្កាវ៉ាទ័រកិនពីលើ ខណៈពេលរូបគាត់ កំពុងជួសជុលនៅខាងក្រោមរថយន្ត ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង៦ និង ៣០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅចំណុចរណ្ដៅដីរបស់ក្រុមហ៊ុន សៀង ហៃ ស្ថិតក្នុងភូមិរោងគោ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

តាមមន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ គៀង សារ៉ាត់ ភេទ ប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិតាប៉ាវបំពេញតេះ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ បើករថយន្តម៉ាក SCANIA ប្រភេទបែន ពណ៌ ស+ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-1698 ចំណែកអ៊ិចស្កាវិចទ័រម៉ាកCOBELCO ពណ៌ខៀវ អ្នកបើកបរ រត់គេចបាត់ខ្លួនបាត់ស្រមោល ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តបែនខាងលើ មកយកដីនៅរណ្ដៅដី របស់ក្រុមហ៊ុន សៀង ហៃ ខណៈរថយន្តជនរងគ្រោះថយក្រោយដើម្បីឲ្យអ៊ិចស្កាវិចទ័រចូកដីដាក់ បែជារថយន្ត ខូច ភ្លាមនោះជនរងគ្រោះក៏បានប្រាប់ទៅតៃកុងអ៊ិចឲ្យជួយរុញឡើង ដោយចាំតៃកុងអ៊ិចជួយរុញយូរពេក ជន រងគ្រោះ បានចូលក្រោមរថយន្តដើម្បីជួសជុល នៅពេលកំពុងជួសជុលនោះ តៃកុងអ៊ិច បានស៊ីផ្លេឲ្យដំណឹង ទៅជនរងគ្រោះដឹង ដោយស្មានថា ជនរងគ្រោះនៅក្នុងរថយន្ត រួចតៃកុងអាអ៊ិចក៏ជួយរុញរថយន្តរបស់ជនរង គ្រោះពីក្រោយ ដោយមិនបានដឹងថា ជនរងគ្រោះកំពុងតែជួសជុលខាងក្រោមរថយន្តនោះទេ ក៏បណ្ដាលឲ្យកិន ជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង ។

ក្រោយពីនគរបាលជំនាញចរាចរណ៍ ស្រុកកណ្ដាលស្ទឹង ទទួលបានព័ត៌មានខាងលើ ភ្លាមនោះសមត្ថកិច្ច ក៏ចុះ មកកន្លែងកើតហេតុ រួចធ្វើការពិនិត្យ កសាងឯកសារ ដកហូតមធ្យោបាយពាក់ព័ន្ធ យកទៅរក្សាទុកនៅអធិការ ដ្ឋាននគរបាលស្រុក ចាត់ការតាមច្បាប់ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ករណីនេះបណ្ដាលមកពីអ្នកបើកបររថយន្ត និង អ្នក បើកបរអ៊ិចស្កាវ៉ាទ័រ ធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឲ្យគ្រោះថ្នាក់ ។ បច្ចុប្បន្នសពជនរងគ្រោះ កម្លាំងជំនាញ បានប្រគល់ជូនសាច់ញាតិ បងប្អូន យកតៅធ្វើបុណ្យតាមប្រពៃណី ហើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
108 នាក់
ម្សិលមិញ :
243 នាក់
សប្តាហ៍នេះ :
2683 នាក់
ខែនេះ :
15347 នាក់
3 ខែនេះ :
38685 នាក់
សរុប :
864737 នាក់