ថ្ងៃអង្គារ៍ ទី២១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
សមត្ថកិច្ចឃាត់ខ្លួនមនុស្ស០៩នាក់ ពាក់ព័ន្ធទៅនឹងករណីកាប់រុករានទន្រ្ទានដីព្រៃរបស់រដ្ឋ យកធ្វើកម្មសិទ្ធិ
Thu,05 March 2020 (Time 09:35 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 893នាក់)

យ៉ាហោចណាស់មានមនុស្សចំនួន០៩នាក់ ត្រូវបានឃាត់ខ្លួន ក្នុងករណីដែលចូលទៅកាប់រុករានទន្ទ្រានយកដីព្រៃ
ខុសច្បាប់ កាលពីម្សិលមិញនេះ ។ នេះបើយោងតាមសេចក្តីរាយការណ៌ ដែលបានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃ០៥ ខែ មីនា ២០២០ នេះ ។

ព័ត៌មានច្បាស់ការណ៌បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី ០៤ ខែមីនា ២០២០ កម្លាំងឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី បានបើកប្រតិបត្តិការចុះឡោមព័ទ្ធបង្រ្កាប ទីតាំងអារច្រៀកឈើ កាប់គាស់ និងរុករាន ទន្រ្ទានដី ព្រៃយកធ្វើជាកម្មសិទ្ធិបុគ្គលមួយកន្លែង ស្ថិតនៅចំណុចអូរផ្លាយ ក្នុងភូមិឡៅរមៀត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។

នៅក្នុងប្រតិបត្តិការបង្រ្កាបនេះ ផងដែរ មន្រ្តីឧទ្យានុរក្សបានចាប់ឃាត់ខ្លួនជនសង្ស័យ ចំនួន០៩នាក់ ក្នុងនោះមាន ទី១ ឈ្មោះ អ៊ុង ឈុនលី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិអូរឫស្សី ឃុំ អូរឫស្សី ស្រុកក្រចេះ ខេត្តក្រចេះ ។ ទី២ ឈ្មោះ ពៅ តូយ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មាន ទីលំនៅបច្ចុប្បន្នភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ។ ទី៣ ឈ្មោះ អ៊ុង សុធា ភេទប្រុស អាយុ៣៨ឆ្នាំ ជន ជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិអូរឫស្សី ឃុំអូរឫស្សី ស្រុកក្រចេះ ខេត្តក្រចេះ ។ ទី៤ ឈ្មោះ អ៊ុង សុថា ភេទ ប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិអូរឫស្សី ឃុំអូរឫស្សី ស្រុកក្រចេះ ខេត្តក្រចេះ ។ ទី៥ ឈ្មោះ ងឿន កាទេស ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ក្រោល សញ្ជាតិខ្មែរ មានទីលំនៅបច្ចុ ប្បន្ន ភូមិ ស្រែជិៈ ឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ។ ទី៦ ឈ្មោះ យ៉ុន ឡាពេជ្រ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ។ ទី៧ ឈ្មោះ ហ៊ុង ស៊ាងហោ ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិអូរឫស្សី ឃុំអូរឬស្សី ស្រុកក្រចេះ ខេត្តក្រចេះ ។ ទី៨ ឈ្មោះ អ៊ុង សំអ៉ីត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិអូរឫស្សី ឃុំ អូរឬស្សី ស្រុក ក្រចេះ ខេត្តក្រចេះ ។ ទី៩ ឈ្មោះ ហាន ជ័យ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិក្រោល សញ្ជាតិខ្មែរ មានទីលំនៅបច្ចុ ប្បន្ន ភូមិស្រែជិៈ ឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ ។

នៅក្នុងការបង្ក្រាបនេះផងដែរ វត្ថុតាងដែលដកហូតបានជាក់ស្ដែងរួមមាន ១.ម៉ាស៉ីនរណាយន្ត ចំនួន០១គ្រឿង ២.ម៉ាស៉ីនខួងដី ចំនួន០១គ្រឿង ៣.ម៉ូទ័រ កាត់ឈើ ចំនួន០២គ្រឿង ៤.ម៉ូទ័រ ស្វានឈើ ចំនួន០២គ្រឿង ៥.ម៉ា ស៉ីនភ្លើង ចំនួន០១គ្រឿង ៦.កាំភ្លើង ស្នប់ ចំនួន០១គ្រឿង ៧.ម៉ូតូ ចំនួន០៣គ្រឿង ៨.ទូរស័ព្ទដៃ ចំនួន០៩គ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង០៩នាក់ និងវត្ថុតាងបាននាំយកមករក្សាទុកបណ្ដោះអាសន្ននៅមន្ទីរបរិស្ថានមណ្ឌលគិរី ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ។

សម្រាប់ព័ត៌មាននេះ ផងដែរ អង្គភាពព័ត៌មានយើង នឹងយកអំពីចំណាត់ការរបស់ស្ថាប័នថ្នាក់ដឹកនាំ ផ្សាយជូន
មហាជនជ្រាប នៅពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញ​តូច ធំ ដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងគំហ៊ុក.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្តបាត់ដំបង បើកពិធីសម្ភោធយុទ្ធនាការ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសុខភាពខេត្ត(PWSSP)! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាកាមអ្នកសារព័ត៌មាន ២០រូបក្នុងខេត្តកំពង់ធំ ចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតព័ត៌មានពិស្ដារ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចប្រធានរដ្ឋសភា៖ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
288 នាក់
ម្សិលមិញ :
683 នាក់
សប្តាហ៍នេះ :
2378 នាក់
ខែនេះ :
10830 នាក់
3 ខែនេះ :
29167 នាក់
សរុប :
704029 នាក់