ថ្ងៃអាទិត្យ ទី០៧ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ចប់និយាយបាត់!.. ធ្វើដល់ទៅមន្ត្រីក្រសួងមហាផ្ទៃ ទៅវាយសិស្សសាលាឲ្យរបួស៥នាក់ ទីបំផុតត្រូវនគរបាលមូល ដ្ឋានចាប់ឃាត់ខ្លួន
Tue,03 March 2020 (Time 08:24 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 920នាក់)

ពិតជាមន្ត្រីនគរបាលអ្នកកាន់ច្បាប់ដ៏គំរូមែន ទៅវាយសិស្សនៅក្នុងសាលាជម្ពូវ័នបណ្តាលឲ្យរបួស៥នាក់ នៅទីបំ
ផុតត្រូវបានមន្ត្រីនគរបាលមូលដ្ឋានចាប់ឃាត់ខ្លួន ធ្វើឲ្យប្រជាពលរដ្ឋជាច្រើនបានលាន់មាត់គ្រប់គ្នាថា ពិតជាមន្ត្រី
បំរើរាស្ត្រ ជាអ្នកចេះដឹងផ្នែកច្បាប់ និងជាអ្នកអនុវត្តន៌ច្បាប់សម័យទំនើបមែន ។

សេចក្តីរាយការណ៌មួយបានឲ្យដឹងថា កាលពីវេលាម៉ោង ៨ និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នេះ នៅ ក្នុងសាលាជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានហេតុការណ៌មួយបានកើតឡើង
ដោយជនសង្ស័យឈ្មោះ ឈុំ សាវ៉េត ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ មានទីលំ នៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បានចូលទៅវាយសិស្សសាលាចំនួន៥ នាក់ឲ្យរបួស ។

តាមប្រភពពីសិស្សសាលានៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ យុវតីសិស្សសាលាមួយក្រុមបានឈ្លោះ គ្នា រហូតដល់ផ្ទុះហិង្សា វាយក្រញៅលើគ្នាទៅវិញទៅមក ដោយមានរូបកូនស្រីជនសង្ស័យឈ្មោះ ផង់ ភិជ្ជនា ផានុត អាយុ១៦ឆ្នាំ រៀននៅថ្នាក់ទី១០B និងភាគីម្ខាងទៀតដែលជាជនរងគ្រោះ មានគ្នាចំនួន ៤នាក់ ប៉ុន្តែជម្លោះនេះ ត្រូវ បានលោកគ្រូ អ្នកគ្រូ បានហៅភាគី សងខាង យកទៅធ្វើការអប់រំណែនាំ និងបញ្ចប់រឿងរួចហើយ ។

ប្រភពនោះបន្តថា ក្រោយមក ស្រាប់តែដំណឹងនេះបានលេចឮទៅដល់អាណាព្យាបាលសិស្ស ហើយក៏លេចមុខ បុរសឈ្មោះ ឈុំ សាវ៉េត ត្រូវជាឪពុករបស់យុវតីឈ្មោះ ផង់ ភិជ្ជនាផានុត ចូលដល់ក្នុងបរិវេណសាលា ទាំងកំហឹង បាចាប់វាយសិស្សសាលា ជាភាគីគូទំនាស់ជាមួយកូនខ្លួន បណ្តាលឲ្យរងរបួស៥នាក់ ក្នុងនោះ ឈ្មោះ ស្រេ ង ចន្ទ្រា ភេទស្រី អាយុ១៨ឆ្នាំ ជាសិស្សរៀនថ្នាក់ ទី១២ G1 របួសធ្ងន់ កំពុងចូលសម្រាកនៅគ្លីនិកឡាំប៊ុនថន ដោយ ទ្បែកជនរងគ្រោះ ៤នាក់ទៀត គេមិនទាន់ស្គាល់អត្តសញ្ញាណ ។

តាមសម្តីយុវតីឈ្មោះ ផង ភិជ្ជនាផានុត ដែលជាកូនស្រីជនសង្ស័យនោះ បានឲ្យដឹងថា មុនកើតហេតុ ខ្លួនរួមជា មួយមិត្តភក្តិ នៅម៉ោងចេញលេង បានដើរទៅកន្លែងលក់ដូរដែលនៅខាងក្រោយសាលា ដើម្បីរកទិញអីហូប ហើយបានទាស់ពាក្យសម្តីជាមួយ ក្រុមយុវតីឈ្មោះ ស្រេង ចន្ទ្រា ដែលមានគ្នាច្រើន ឈានដល់ការប្រតាយប្រ តប់គ្នា ត្រូវបានលោកគ្រូអ្នកគ្រូ ហៅទៅអប់រំសងខាង លុះចេញមកវិញ ក៏ផ្ទុះកំហឹងសារជាថ្មីម្តងទៀត ដោយ រហូតឪពុករបស់ខ្លួន បានមកចាប់ឃាត់ក្រុមយុវតីខាងលើវាយ ។

ក្នុងនោះដែរ បើតាមសម្តីបុរសឈ្មោះ ឈុំ សាវ៉េត មន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា គាត់ពិតជាបានចូលទៅ ក្នុងបរិវេណសាលាជម្ពូវ័នមែន ក្រោយពីទទួលដំណឹងថា មានសិស្សសាលា វាយកូនស្រីរបស់គាត់ ហើយចូល ទៅនោះ បានឃាត់ក្រុមយុវតីខាងលើ កុំឲ្យឈ្លោះគ្នាទេ ពោលមិនបានវាយក្មេងឡើយ ។
តែបើក្មេងសិស្សសាលាវិញ បានឲ្យដឹងថា បុរសខាងលើបានចូលទៅមិនមែនឃាត់ កុំឲ្យឈ្លោះគ្នាទេ ពេលទៅ ដល់ស្រែកឡូឡាថា អាណាវាយកូនអញ មិនបានឡើយ ហើយវាយទៅលើក្រុមយុវសិស្ស ជាគូទំនាស់ជាមួយ កូនគាត់ បណ្តាលឲ្យសិស្សស្រី៤នាក់រងរបួស និងសិស្សប្រុសម្នាក់រងរបួស សរុបសិស្សិចំនួន៥នាក់ ។

ហេតុការណ៍ខាងលើ ត្រូវបានលោកគ្រូអ្នកគ្រូ សិស្សសាលា ប្តឹងទៅសមត្ថកិច្ច ចុះទៅឃាត់ជនសង្ស័យម្នាក់ ដែល អះអាងថា ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ នាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងផ្អែកតាមបណ្តឹង ភាគីរងគ្រោះដល់ទៅ៥នាក់ ។

មតិមហាជនជាច្រើនបានលើកឡើងថា រឿតូចសោះ ក្មេងៗឈ្លោះគ្នា គឺមានគ្រូបង្រៀនទទួលខុសត្រូវ និងអប់រំណែ នាំហើយ តើមូលហេតុអ្វីបានជាខ្លួនជាមន្ត្រីនគរបាល ជាអ្នកអនុវត្តន៌ច្បាប់ ទៅសាងកំហឹងជាមួយក្មេងៗបន្ថែម ទៀតធ្វើអី ឬក៏មិនគិតថា ទង្វើដែលខ្លួនសាងនេះ ជាករណីព្រហ្មទណ្ឌពីបទបង្ករបួសស្នាម ទេ ឬយ៉ាងណា ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ស្ដីពីការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងអនឡាញខុសច្បាប់ មិនញញ្ញើតនឹងpolicemen កំពុងដំណើរការ នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសមណគោត្តមជាប់នឹងជញ្ជាំងភ្នំសំពៅ ១/ព្រះអង្គទ្រង់ប្រសូត ២/ព្រះអង្គផ្ចាញ់មារ ៣/ ព្រះអង្គទ្រង់ព្រះបរិពា្វន បានជាប់ ឹងជញ្ជាំងភ្នំសំពៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងរួបរាល់ជាស្ចាពរហើយ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ព្រាប គារ៉ាត់ (ហៅ សិដ្ឋ)កាន់តំណែងជាមេគយចល័តឡើងដុះស្លែ ដាក់ពង្រាយមន្ត្រីក្រោមឪវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមរបៀបពុករលួយ.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
462 នាក់
ម្សិលមិញ :
702 នាក់
សប្តាហ៍នេះ :
3897 នាក់
ខែនេះ :
12131 នាក់
3 ខែនេះ :
37535 នាក់
សរុប :
727241 នាក់