បន្ទាប់ពីគេបានដឹងថា អាជ្ញាធរថ្នាក់ខេត្តចាន់បុរី ប្រទេសថៃ បានសម្រេចបិទច្រកទ្វារអន្តរជាតិជាស្ថាពរ ចាប់ពី វេលាម៉ោង ០៦ និង០០នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះ លើច្រកទ្វារព្រំដែនចំនួន៤ គឺច្រកទ្វារ អន្តរជាតិព្រំ ខេត្តប៉ៃលិន ច្រករបៀងបឹងឆ្នាំង ច្រកអូរអន្លក់ ស្រុកកំរៀង និងច្រករបៀងកាប៊ីន (អូររំដួល) ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង រួមកនោះ នៅថ្ងៃនេះ គេបានឃើញអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ បានសម្រេចបិទប្រ កាសដោយកំណត់ថា ចាប់ពីថ្ងៃទី២៣ ខែមីនា រហូតដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ក្នុងរយៈពេល១៤ថ្ងៃ អាជ្ញា ធរប្រទេសថៃ នឹងបិទជាបណ្ដោះអាសន្ននូវច្រកព្រំដែនកម្ពុជា-ថៃ គ្រប់កម្រិតដែលស្ថិតនៅក្នុងខេត្តសាកែវ និង ខេត្តផ្សេងទៀតជាប់ជាមួយកម្ពុជា ដើម្បីទប់ស្កាត់ការរាលដាលនៃមេរោគ កូវីដ១៩ ។អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ ប្រទេសថៃ បានជូនដំណឹងទាក់ទងនឹងរឿងនេះថា ច្រកដែលត្រូវថៃបិទរួម មាន ទី១៖ ច្រកទ្វារអន្ដរជាតិចំនួន២ គឺច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកទ្វារអន្ដរជាតិភ្នំដី ខេត្តបាត់ដំបង ។ ទី២ ច្រកទ្វារតំបន់ ចំនួន២ទីតាំង គឺនៅច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងច្រកម៉ាឡៃ នៅ ខេត្តបាត់ដំបង ។ ទី៣ ច្រកទ្វារទ្វេភាគីចំនួន១៥ទីតាំង រវាងខេត្ដសាកែវ និងខេត្តបន្ទាយមានជ័យ និងរវាងខេត្តសា កែវ និងខេត្តបាត់ដំបង ផងដែរ ។ចំណែកច្រកចំនួន៥ទៀតដែលអាជ្ញាធរថៃ បានបិទរួចហើយ រួមមាន ទី១ ច្រកតំបន់អានសេះ ខេត្តព្រះវិហារ ។ ទី២ ច្រកតំបន់ជប់គគីរ ខេត្តឧត្តរមានជ័យ។ ទី៣ ច្រកអន្ដរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ។ ទី៤ ច្រកអន្ដរជាតិ ព្រំ ខេត្ដប៉ៃលិន និងទី៥ ច្រកអន្ដរជាតិចាំយាម ខេត្តកោះកុង ៕ទោះជាយ៉ាងណា សម្រាប់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅក្រោយពេលដែលគេបានឃើញអាជ្ញាធរថៃប្រកាសថានឹងបិទច្រកទ្វារនៅថ្ងៃស្អែក ដោយឡែកតែថ្ងៃទី ២២ មីនា ឆ្នាំ២០២០ នេះ មានប្រជាពលរដ្ឋពលករខ្មែរ ជា ច្រើន កំពុងបានធ្វើដំណើរភ្លូកទឹកភ្លូកដីចូលមកទឹកដីកម្ពុជាវិញ ហើយក្នុងនោះផងដែរ ដើម្បីជួយរក្សាសណ្តាប់ ធ្នាប់របស់ពលករខ្មែរផងនោះ គេបានឃើញសមត្ថកិច្ចច្រកទ្វាររបស់កម្ពុជា ក៏កំពុងយកចិត្តទុកដាក់ លើចរាចរ របស់បងប្អូនខ្មែរយ៉ាងខ្លាំងផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជូនទំនិញគេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងគំហ៊ុក.! (vojhotnews)
ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)
ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្តបាត់ដំបង បើកពិធីសម្ភោធយុទ្ធនាការ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសុខភាពខេត្ត(PWSSP)! (vojhotnews)
សិក្ខាកាមអ្នកសារព័ត៌មាន ២០រូបក្នុងខេត្តកំពង់ធំ ចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតព័ត៌មានពិស្ដារ (vojhotnews)
សម្តេចប្រធានរដ្ឋសភា៖ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា