ថ្ងៃអាទិត្យ ទី០៧ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
បែកធ្លាយព័ត៌មានរឿងដីបឹងរបស់រដ្ឋ៤០ហិកតា ត្រូវក្រុមឈ្មួញបោះបង្គោលរបងរំលោភយកធ្វើកម្មសិទ្ធិ ឲ្យកក្រើក ពេញបណ្តាញសង្គមហើយ មហាជនសង្ឃឹមថា រូបលោក គង់ សោភ័ណ្ឌ អភិបាលខេត្ត ដែលទើបមានវាសនាថ្មី គួរងើបគូទពីកៅអី អើតមើលខ្លះផង!..ហើយ
Thu,19 March 2020 (Time 03:08 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 886នាក់)

ស្រពេលទៅនឹងការបែកធ្លាយព័ត៌មាន ពីក្រុមបុគ្គលមានអំណាចឃុបឃិតគ្នាជាប្រព័ន្ធ ដើម្បីវាទទីរំលោភយកដីបឹង ធម្មជាតិដែលជាសម្បត្តិរដ្ឋ៤០ហិកតាក្នុងកណ្តាប់ដៃដែកអាជ្ញាធរខេត្តកណ្តាលគ្រប់គ្រងនោះ គេនៅមិនទាន់ឃើញ មានការអើពើ ឬក៏បញ្ចេញស្នាដៃណាមួយពីបុគ្គលរូបលោក គង់ សោភ័ណ្ឌ អភិបាលខេត្ត ដែលទើបមានវាសនា បានអង្គុយនៅលើបាល័ង្គគណៈបញ្ជាការឯកភាពខេត្តកណ្តាលនេះនៅឡើយទេ ដោយមហាជនជាច្រើនកំពុងបើក ភ្នែករង់ចាំមើលថា តើពេលវេលាដ៏សមរម្យណា ដែលគេអាចបានឃើញរូបលោក គង់ សោភ័ណ្ឌ បង្ហាញស្នាដៃខ្លះ ៗ ។

តាមប្រភពដែលកំពុងបានចែករំលែកជាបន្តបន្ទាប់បានឲ្យដឹងថា ដីបឹងសាធារណៈរបស់រដ្ឋមួយកន្លែង នៅចំណុច ភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាង៤០ហិកតា កំពុងបានក្លាយជាចំណីរបស់បុគ្គលក្រុម អ្នកស្រេកឃ្លានលេបត្របាក់ដីរដ្ឋ ជាបន្តបន្ទាប់មិនចេះអស់មិនចេះហើយ កំពុងបោះបង្គោល នឹងបានដោតទង់ ក្រណាត់ ជាចំណាំថា ជាកម្មសិទ្ធិរបស់ខ្លួន ។

ប្រភពពីពលរដ្ឋបានប្រាប់ថា ក្នុងចំណោមក្រុមឈ្មួញមានអំណាចគ្រាក់ៗនោះ គេក៏បានបែកធ្លាយថា មានដីរបស់ លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល ម្នាក់ផងដែរ ដែលកន្លងមករូបលោកឧត្តម សេនីយ៌ត្រី ក៏តែងបានសម្បូររឿងអាស្រូវជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក ចាប់តាំងពីឆ្នាំ២០១៩ មកនោះ ។

ទោះជាបែបណាក្តី មហាជនសង្ឃឹមថា លោក គង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាល ដែលទើបមានវាសនាថ្មីៗនេះ អាចនឹងមានប្រតិកម្ម ស្រាយពន្យល់រឿងនេះជូនដល់មហាជនឲ្យបានជ្រាបខ្លះៗផង តើមូលហេតុអ្វីបានជាអ្នកមាន អំណាចអាចបោះបង្គោល ឲ្យពាសពេញផ្ទៃបឹងយ៉ាងនឹង ឬក៏ថា សុទ្ធតែជាអាថ៌កំបាំងដែលមិនអាចបកស្រាយ បាន ។

សំរាប់ព័ត៌មានដ៏រសើបនេះ អង្គភាពព័ត៌មានយើង រង់ចាំស្រាយបំភ្លឺរាល់សាម៉ីស្ថាប័នទាំងឡាយណា ដែលអះអាងថា មិនសុក្រិត យុត្តិធម៌សម្រាប់ខ្លួន នៅរៀងរាល់ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ស្ដីពីការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងអនឡាញខុសច្បាប់ មិនញញ្ញើតនឹងpolicemen កំពុងដំណើរការ នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសមណគោត្តមជាប់នឹងជញ្ជាំងភ្នំសំពៅ ១/ព្រះអង្គទ្រង់ប្រសូត ២/ព្រះអង្គផ្ចាញ់មារ ៣/ ព្រះអង្គទ្រង់ព្រះបរិពា្វន បានជាប់ ឹងជញ្ជាំងភ្នំសំពៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងរួបរាល់ជាស្ចាពរហើយ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ព្រាប គារ៉ាត់ (ហៅ សិដ្ឋ)កាន់តំណែងជាមេគយចល័តឡើងដុះស្លែ ដាក់ពង្រាយមន្ត្រីក្រោមឪវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមរបៀបពុករលួយ.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
464 នាក់
ម្សិលមិញ :
702 នាក់
សប្តាហ៍នេះ :
3899 នាក់
ខែនេះ :
12133 នាក់
3 ខែនេះ :
37537 នាក់
សរុប :
727243 នាក់