ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
អាជ្ញាធរខេត្តព្រះវិហារជំរុញដល់អ្នកពាក់ព័ន្ធទាំងអស់ ពិសេសស្រទាប់យុវជនត្រូវចូលរួមទទួលខុសត្រូវ ក្នុងការអភិ រក្ស និងអភិវឌ្ឍន៌វប្បធម៌ជាតិ ដើម្បីលើកស្ទួយវប្បធម៌ចម្រុះរបស់កម្ពុជា ឲ្យទទួលបាននូវវឌ្ឍនៈភាព និង ប្រកប ដោយនិរន្តរភាព
Wed,18 March 2020 (Time 08:42 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 712នាក់)

អភិបាលរងខេត្តព្រះវិហារ លោកស្រី ចឹក ហេង បានមានប្រសាសន៍បែបនេះ នៅក្នុងពេលដែលលោកស្រី បាន អញ្ជើញជាអធិបតី ក្នុងការប្រារព្វពិធីអបអរសាទរខួបលើកទី២២ ទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២០ ក្រោមប្រ ធានបទ “យុវជនដើម្បីវប្បធម៌ជាតិ ” ។ ពិធីនេះបានធ្វើឡើងនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បះ ខេត្តព្រះវិហារ នាថ្ងៃ ទី១៧ ខែមីនា ២០២០ម្សិលមិញ ដោយមានការចូលរួមពីមន្ត្រីខេត្ត ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ព្រមទាំងលោក លោកស្រី ប្រធាន-អនុប្រធាន មន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងយុវជនយ៉ាងច្រើនកុះករ ទៀត ផង ។

ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ លោក នៅ ចាន់គង់ បានឲ្យដឹងថា ខេត្តព្រះវិហារ មានប្រាសាទ បុរាណ ចំនួន ២៨៦កន្លែង, ស្រះបុរាណ ១២៨កន្លែង, ទួលបុរាណ ៨៤កន្លែង, គ្រឹះ ៣១កន្លែង, រហាល ២កន្លែង, បឹងបុរាណ ៦កន្លែង, ស្ពានបុរាណ ១០កន្លែង, ឡស្លដែក ២៤កន្លែង និងរមណីយដ្ឋានធម្មជាតិ ៣កន្លែង ផងដែរ ។

អភិបាលរងខេត្តព្រះវិហារ លោកស្រី ចឹក ហេង បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រូបលោកបានធ្វើឲ្យប្រទេសជាតិ ទទួលបាននូវ សុខសន្តិភាព និងការអភិវឌ្ឍន៍ មានការរីកចំរើនលើគ្រប់វិស័យ ជាបន្តបន្ទាប់ ។

លោកស្រីបានបន្តថា រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ និងផ្ដល់អាទិភាពខ្ពស់ ដល់ការអភិរក្ស ការពារ និង លើកតម្លៃវប្បធម៌ អរិយធម៌ជាតិ ស្របតាមគោលនយោបាយ វប្បធម៌របស់រាជរដ្ឋាភិបាល ។

លោកស្រី អភិបាលរងខេត្ត មានប្រសាសន៍ទៀតថា ទិវាវប្បធម៌ជាតិ ៣មីនា គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ ប្រទេសជាតិ ដែលជានិច្ចជាកាល រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំប្រារព្វ ជារៀងរាល់ឆ្នាំ។ រីឯការប្រារព្វ ទិវាវប្បធម៌ជាតិ ៣មីនាឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ គឺធ្វើឡើងក្រោមប្រធានបទ “ យុវជនដើម្បីវប្បធម៌ជាតិ ” ក្នុងគោលបំណង ដើម្បីរំលឹកគុណូបការៈ និងស្នាដៃ ដ៏វិសេសវិសាល របស់បុព្វបុរសនៃយើង ដែលបានបន្សល់ទុក នូវមរតកវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់យើងទាំងអស់គ្នា ជាកូនចៅជំនាន់ក្រោយ ។

លោកស្រីបានចាត់ទុក ការប្រារព្ធទិវានេះឡើង ក៏ដើម្បីជាការបំផុសស្មារតី ស្រលាញ់វប្បធម៌ និងមនសិការស្នេហា ជាតិដល់ប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវជន ដែលជាទំពាំងស្នងឬស្សី បានស្គាល់និងយល់កាន់តែច្បាស់ ពីភាព សម្បូរបែប នៃបីតិកភណ្ឌវប្បធម៌ ដែលជាប្រភពមិនចេះរីងស្ងួត ក្នុងការបង្កើតការងារ និងកាលានុវត្តភាព ដើម្បី ទាញយកប្រាក់ចំណូល ប្រកបដោយប្រសិទ្ធិភាព ព្រមទាំងចេះប្រើប្រាស់សក្ដានុពលវប្បធម៌ ដើម្បីធ្វើជាមូលដ្ឋាន គ្រឹះក្នុងការអភិវឌ្ឍសង្គម តាមរយៈការបង្កើតសេវាកម្ម និងផលិតផលវប្បធម៌ សម្រាប់គោលដៅពាណិជ្ជកម្ម និង ទេសចរណ៍។

លោកស្រី ចឹក ហេង បានជម្រុញដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ អ្នកពាក់ព័ន្ធទាំងអស់ ពិសេស យុវជនដែលជាទំពាំងស្នង ឬស្សី ត្រូវរួមគ្នាទទួលខុសត្រូវ ក្នុងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ដើម្បីលើកស្ទួយវប្បធម៌ចម្រុះ របស់កម្ពុជា យើង ឲ្យទទួលបាននូវវឌ្ឍនភាព និងប្រកបដោយនិរន្តរភាព ជានិរន្តន៍ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចុះស៊ើបអង្កេតឲ្យបានសុីជម្រៅ លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ ប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ តាមរបៀប​ជិៈ​សេះ​លែងដៃ ?រដ្ឋាបាលអាណត្តិទី៧! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈអ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឋានៈស្មើទេសរដ្ឋមន្ដ្រី (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច មហាមន្ត្រី គុយ សុផល ផ្ញើសារជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេសាខាគយខេត្តព្រះសីហនុ កាន់តំណែងដុះស្លែបើកភ្លើងខៀវអោយឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសជិតខាងចូលតាមលំហរសមុទ្រយ៉ាងពេញបន្ទុក សួរថាតើរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅយ៉ាងណា? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិយួនចូលសញ្ជាតិខ្មែរឈ្មោះសុក្រ សំបូរល្បីខាង រត់ការដាក់ថ្នាំសណ្តំមន្ត្រី បង្កើតបទល្មើសប្រមូលផលត្រី ដឹកចូលស្តង់នៅផ្សារក្រោមខេត្តកំពង់ឆ្នាំង? (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
36 នាក់
ម្សិលមិញ :
205 នាក់
សប្តាហ៍នេះ :
1317 នាក់
ខែនេះ :
8155 នាក់
3 ខែនេះ :
25701 នាក់
សរុប :
615741 នាក់