ថ្ងៃអាទិត្យ ទី០៧ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
តើពិតឬទេ អាជ្ញាធរស្រុកពោធិ៍រៀង ខេត្តព្រៃវែង សង្ងំទុកឲ្យទីតាំងសង្វៀនជល់មាន់ និងអាប៉ោងខុសច្បាប់ គៀងគរ មនុស្សឲ្យចូលលេងភ្លូកទឹកភ្លូកដី តើដើម្បីបង្អួតថ្នាក់ដឹកនាំ ពិតដែរឬទេ ??
Tue,10 March 2020 (Time 07:41 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 897នាក់)

ថ្មីៗនេះមានការលេចឮបែកធ្លាយពីទីតាំងសង្វៀនជល់មាន និងលេងអាប៉ោងខុសច្បាប់ ថាមានមេការកាងល្បែង មួយរូបបានអួតថា ចង់អ្នកព័ត៌មានផ្សាយប៉ុន្មានកាឆេ ក៏ដោយក៏ពួកគេអត់ខ្វល់នោះដែរ ព្រោះពួកគេបានត្រូវរ៉ូវ
ជាមួយអាជ្ញាធរថ្នាក់ស្រុក និងអាជ្ញាធរថ្នាក់ខេត្តព្រៃវែង រួចរាល់អស់ហើយ យ៉ាងច្រើនណាស់បើព័ត៌មានផ្សាយ ច្រើនពេក ពួកគេគ្រាន់ប្តូរទីតាំងកន្លែងលេងទៅ វាចប់បាត់ទៅហើយ ខ្វល់ធ្វើអី ។

ស្របពេលទៅនឹងការអួត និងបោះសម្តីពីមេការរូបនោះ ប្រភពបានប្រាប់ឲ្យដឹងថា ទីតាំងសង្វៀនជល់មាន់ និង លេងអាប៉ោងខុសច្បាប់នេះ នៅរៀងរាល់ថ្ងៃនេះ គឺមានមនុស្សចូលលេងឲ្យភ្លូកទឹកភ្លូកដីខ្លាំងណាស់ គេមិនធ្លាប់ ឃើញអស់លោកសមត្ថកិច្ចមូលដ្ឋានអើពើនោះឡើយ ។

ប្រភពបែកធ្លាយពីទីតាំងសង្វៀនជល់មាន់នេះបានឲ្យដឹងថា មេការល្បែងខុសច្បាប់នេះ បានចាត់ចែងស្រោមសំ បុត្រជូនមន្ត្រីជាន់ខ្ពស់ក្នុងស្នងការខេត្តព្រៃវែងមួយរូប ទើបពួកគេអាចដំណើការលេងបានយ៉ាងម៉ាសេរីបែបនឹង
ហើយមួយវិញទៀត ក្រុមអ្នកញៀនល្បែងទាំងអស់ក៏ល្បីផងដែរ មានបុគ្គលអ្នកសារព័ត៌មានមួយចំនួនក៏នៅក្នុង ការសម្របសម្រួលឲ្យទីតាំងសង្វៀនជល់មាន់នេះ បានដំណើការយ៉ាងលូនផងដែរ ។

ទីតាំងល្បែងសង្វៀនជល់មាន់និងអាប៉ោងដ៏ធំខាងលើ ត្រូវបានគេដឹងថា នៅខាងក្រោយអាស្រមលោកយាយស្គរធំ ដែលស្ថិតនៅភូមិកំពង់ឬស្សី ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ហើយជារៀងរាល់ថ្ងៃមានការដឹកជញ្ជូន មាន់យ៉ាងអាណាធិបតេយ្យ ប៉ុន្តែគេមិនដែលឃើញមានសមត្ថកិច្ចអាជ្ញាធរដែលពាក់ព័ន្ធមួយណាហ៊ានយកភ្នែក មើលទេ ដែលក្លាយជាមន្ទិលសង្ស័យថា តើអាចមានមន្ត្រីនគរបាលជាន់ខ្ពស់ក្នុងស្នងការ ដូចទៅនឹងពាក្យល្បីនៅ
ក្នុងសង្វៀនពិតមែនដែរឬយ៉ាងណា ។

ទោះជាយ៉ាងណា ព័ត៌មាននេះ នៅត្រឹមតែជាព័ត៌មានបឋមប្រភពស្នើសុំឲ្យអង្គភាពព័ត៌មាន ផ្សាយចែករំលែកជូន ថ្នា់ដឹកនាំជ្រាប ក្នុងគោលបំណងកែលំអរសង្គម ប្រសិនបើសាម៉ីស្ថាប័នទាំងឡាយណា ដែលអះអាងថា ព័ត៌មាន ខាងលើនេះ មិនសុក្រិតសម្រាប់ខ្លួន អាចទំនាក់ទំនងការិយា់័យនិពន្ធយើងបាន នៅរៀងរាល់ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ស្ដីពីការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងអនឡាញខុសច្បាប់ មិនញញ្ញើតនឹងpolicemen កំពុងដំណើរការ នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសមណគោត្តមជាប់នឹងជញ្ជាំងភ្នំសំពៅ ១/ព្រះអង្គទ្រង់ប្រសូត ២/ព្រះអង្គផ្ចាញ់មារ ៣/ ព្រះអង្គទ្រង់ព្រះបរិពា្វន បានជាប់ ឹងជញ្ជាំងភ្នំសំពៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងរួបរាល់ជាស្ចាពរហើយ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ព្រាប គារ៉ាត់ (ហៅ សិដ្ឋ)កាន់តំណែងជាមេគយចល័តឡើងដុះស្លែ ដាក់ពង្រាយមន្ត្រីក្រោមឪវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមរបៀបពុករលួយ.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
472 នាក់
ម្សិលមិញ :
702 នាក់
សប្តាហ៍នេះ :
3907 នាក់
ខែនេះ :
12141 នាក់
3 ខែនេះ :
37545 នាក់
សរុប :
727251 នាក់