ថ្មីៗនេះ គេបានឃើញបណ្តាញសង្គមព័ត៌មាន ចាប់ផ្តើមចែករំលែកគ្នាឲ្យផ្អើលបណ្តាញសង្គមហ្វេសប៊ុក ករណី ដែលគណនីហ្វេសប៊ុកមួយមានឈ្មោះ Solida Chhaiychanrithy បានសរសេរបង្ហោះថា ផ្ទះមិនមានមនុស្សនៅ ទេ ប៉ុន្តែវិក្ក័យប័ត្រខែនេះ អស់ជាង៥លានរៀល បើគិតជាលុយដុល្លា គឺអស់ជាងមួយពាន់ដុល្លាឯណោះ ។ ពេល យើងទៅសួរនាំភាពមិនប្រក្រតីនេះ ក៏ជួបមន្ត្រីជំនាញប៉ុន្តែសំគាល់ឃើញថា នៅមានមន្ត្រីរក្សាឥរិយាបទមិន តាមកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលសោះ ។ ជួយពិចារណាផងបងប្អូនអើយ ផ្ទះនៅលើផ្លូវក្នុងក្រុងមិនមានកាយដីធ្វើផ្លូវ ឬដាក់លូទេ ហើយក៏គ្មានអ្នកលួច ទឹកចេញពីផ្ទះនេះដែរ ហេតុអ្វីលោក!. ទឹកអស់ជាងប្រាំលានរៀល ខណ:អគ្គីសនីអស់តែបីពាន់រៀល ? ឬ នាឡិកាស្ទង់នោះវិលមុខ ?ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបន្តទៀតថា “យើងស្នើសុំឲ្យមន្ត្រីផ្នែកជាង មកជួយមើលពីភាពមិនប្រក្រតី នេះ គេថាចាំសប្តាហ៍ក្រោយយ៉ាងហី ! សុំថ្ងៃត្រឹមថ្ងៃចន្ទ័ក្រោយនេះក៏មន្ត្រីមិនព្រមទេ ចាំមួយសប្ដាហ៍សិន ។ អញ្ចឹងបើត្រូវបង់មួយខែៗជាងមួយពាន់ដុល្លានោះ ខ្ញុំសូមប្រកាសលក់ផ្ទះនេះចោលព្រោះគ្មានលុយបង់ទឹកទេ។ sic ” ៕សម្រាប់ព័ត៌មានដ៏រសើបមួយនេះ គេនៅមិនទាន់ឃើញខាងរដ្ឋាករទឹកស្វយ័ត្នក្រុងភ្នំពេញ មានការស្រាយបំភ្លឺ នៅឡើយទេ ស្របពេលនេះដែរបណ្តាញសង្គមព័ត៌មានកំពុងបានចែករំលែកព័ត៌មានជាបន្តបន្ទាប់ ក្លាយជា ការចាប់អារម្មណ៌យ៉ាងខ្លាំង របស់មហាជន ។ គួររំលឹកថា ព្រោះតែចង់ឲ្យប្រពលរដ្ឋមានការធូរស្រាល នៅក្នុងការចំណាយថ្លៃទឹកថ្លៃភ្លើង គេបានឃើញរូប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើកំណែរទម្រង់ ទាមទាមឲ្យទាំងរដ្ឋាករទឹកស្វយ័ត្ន ក៏ដូចជាអគ្គិសនីកម្ពុជា ចាំបាច់ត្រូវបញ្ចុះតម្លៃឲ្យទាប ជូនពលរដ្ឋ ងាយស្រួលពលរដ្ឋទទួលយក ។ ហើយកន្លងមកនោះ គេបានឃើញ ទាំង រដ្ឋាករទឹក និងទាំងអគ្គីសនីកម្ពុជា យល់ព្រមនិងអនុវត្តន៌តាមការស្នើសុំរបស់ប្រមុខរដ្ឋាភិបាលផងដែរ ដោយឡែកតែហេតុការណ៌វិក័យប័ត្រទឹក អស់ដល់ទៅជាង៥លានរៀលនេះ ធ្វើឲ្យមហាជនគ្រប់គ្នាថាគិតមិន យល់ ថាហេតុអ្វីបានជាឆៃប៉ូវធ្វើពីឆៃថាវ យ៉ាចឹង ។មតិមហាជនមួយចំនួនលើកឡើងថា តើរូបភាពនេះអាចជាការ ឆ្លៀតឧិកាសរបស់បុគ្គលមន្ត្រីមួយចំនួននោះ ដែរ ឬយ៉ាងណា ហើយករណីមួយនេះ ប្រសិនបើប្រតិភូរារដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋាទឹកស្វយ័ត្ន ក្រុងភ្នំពេញ មិនមានការស្រាយបំភ្លឺទេនោះ ករណីនេះអាចជះក្លិនមិនល្អដល់ស្ថាប័នថ្នាក់ដឹកនាំរបស់កម្ពុជា មិនខាន ។សម្រាប់ព័ត៌មានដ៏រសើបនេះ យើងរង់ចាំ ការស្រាយបំភ្លឺពីប្រតិភូរាជដ្ឋាភិបាល អគ្គនាយករដ្ឋាករទឹកស្វយ័ត្នក្រុង ភ្នំពេញទាំងអស់គ្នា នៅពេលខាងមុខ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជូនទំនិញគេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងគំហ៊ុក.! (vojhotnews)
ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)
ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្តបាត់ដំបង បើកពិធីសម្ភោធយុទ្ធនាការ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសុខភាពខេត្ត(PWSSP)! (vojhotnews)
សិក្ខាកាមអ្នកសារព័ត៌មាន ២០រូបក្នុងខេត្តកំពង់ធំ ចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតព័ត៌មានពិស្ដារ (vojhotnews)
សម្តេចប្រធានរដ្ឋសភា៖ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា