ថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
តើមានអាថ៌កំបាំងបែបណាខ្លះ នៅក្នុងសង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យ បានជាសកម្មភាពបទល្មើសឈើ ខុសច្បាប់ កើតរីកដូចផ្សិតក្បែស្នាក់ការមេព្រៃ បានយ៉ាងរលូន
Wed,26 February 2020 (Time 07:24 PM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 1692នាក់)

ផ្តើមបែកធ្លាយធមក្លិនបញ្ច្រាសខ្យល់ខណៈដែលគេបានឃើញសកម្មភាពទីតាំងឈើខុសច្បាប់ជាច្រើនបានរីកដូច ផ្សិតក្បែរទៅនឹងទីស្នាក់ការរដ្ឋបាលព្រៃឈើរលួសមានជ័យ ប៉ុន្តែអស់លោកមន្ត្រីជំនាញទាំងអស់នោះ មិនធ្លាប់ធ្វើ ការបង្ក្រាប ផ្ទុយទៅវិញឲ្យតែសកម្មភាពបទល្មើសឈើខុសច្បាប់ទាំងអស់នោះ គឺតែងតែមានសភាពដំណើរកាន់ តែរលូនលើសដើម យ៉ាងចម្លែក ។

ប្រភពព័ត៌មានចេញពីឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ បានប្រាប់ឲ្យដឹងថា លោក តែ រី ត្រូវគេបានដឹងថា ជានាយ សង្កាត់រលួសមានជ័យ គឺទំនងជាអាចពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើទាំងអស់នេះមើលទៅ ប្រសិនបើ
រូបលោកមិនពាក់ព័ន្ធជាមួយនឹងសកម្មភាពបទល្មើសនោះទេ ម៉្លេះសមក្រុមឈ្មួញទុច្ចរិតមិនអាចនាំគ្នាធ្វើសកម្ម ភាពបានយ៉ាងសម្បើមដូច្នេះនោះទេ ។

ស្របពេលទៅនឹងសកម្មភាពក្រុមឈ្មួញជំនួញឈើខុសច្បាប់កាន់តែមានកំណើនច្រើនឡើង ក្បែរទៅនឹងទីស្នាក់ ការផងនោះ គេក៏បានតែងតែឃើញសេដ្ឋកិច្ចការចាយវាយរបស់លោក តែ រី គឺហាក់បីដូចជាទូលាយជាងពេលមុន ឆ្ងាយណាស់ ដែលកាន់តែធ្វើឲ្យពលរដ្ឋជាច្រើនមានមន្ទិលសង្ស័យលើសពេលមុន តែម្តង ។

ប្រភពក៏បានបន្តថា វាជារឿងគួរឲ្យហួសចិត្តពេក្រៃណាស់ ពួកគាត់ងឿងឆ្ងល់ថា តើរូបលោក តែ រី នាយសង្កាត់ រូបនេះ គាត់ដាក់ស្នាក់ការរបស់ខ្លួនធ្វើអ្វី បើមិនមានការបង្ក្រាបអីតិចសោះចឹងនោះ ជាក់ស្តែងក្បែរទីតាំងស្នាក់ ការរបស់លោក តែ រី នេះពោរពេញដោយបទល្មើសព្រៃឈើពេញបន្ទុកតែម្តង ហើយឈើទាំងអស់នោះ គឺតែង ដាក់តាំងសំញើញប្រៀបដូចទីផ្សារលក់ត្រីអីចឹង ។

ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំបូរ សំណូមពរដល់រូបលោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ សូម
មេត្តាជួយពិនិត្យមើលពីភាពស្ពឹកស្រពន់របស់លោក តែ រី នេះខ្លះផង ពីព្រោះថា ប្រសិនបើពលរដ្ឋក្នុងមូលដ្ឋាន កាប់ឈើត្រឹមតែតិចតួច គឺតែងរងនូវការគៀបសង្កត់ពីរូបលោក តែ រី ជានិច្ច ផ្ទុយទៅវិញត្រង់ក្រុមឈ្មួញមានលុយ បែរជាអាចធ្វើបទល្មើសឈើខុសច្បាប់បានយ៉ាងសេរី ដែលក្លាយជាភាពអយុត្តិធម៌សម្រាប់ពលរដ្ឋក្នុងមូលដ្ឋាន
យ៉ាងខ្លាំង ។

សម្រាប់ព័ត៌មាននេះ លោក តែ រី នាយសង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យ អង្គភាពយើងមិនអាចសុំការបំភ្លឺ បាននៅឡើយទេ ក្នុងថ្ងៃនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
151 នាក់
ម្សិលមិញ :
241 នាក់
សប្តាហ៍នេះ :
2990 នាក់
ខែនេះ :
15519 នាក់
3 ខែនេះ :
39900 នាក់
សរុប :
868558 នាក់