ថ្ងៃអង្គារ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ទីបំផុត ! អ្នកនាង ថៃ ស្រីនាង បានចេញមុខសុំទោសជាសាធារណៈហើយ ក្នុងករណីឡាយវីឌីអូរ ស៊ិចស៊ីលក់ ផលិតផលតាមអនឡាញ កំពុងបានក្លាយជាគំរូដ៏ល្អមួយសម្រាប់សង្គម ចុះបងប្អូនដ៏ទៃទៀតកំពុងប្រើអាជីវកម្ម ឡាយលក់ផលិតផល ផងដែរនោះ គិតយ៉ាងម៉េច?.. នៅពេលបន្ទាប់
Wed,19 February 2020 (Time 06:08 PM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 1567នាក់)

ទោះជាយ៉ាងណា អ្នកនាង ថៃ ស្រីនាង តា រាស៊ិចស៊ីតាមអនឡាញហ្វេសប៊ុក គឺកំពុងបានក្លាយទៅជាគំរូដ៏ល្អ
មួយសម្រាប់សង្គមហើយ បន្ទាប់ពីកន្លងមក អ្នកនាងបានថតឡាយវីឌីអូរបែបស៊ិចស៊ី ក្នុងគោលបំណងស្វែងរក
ការគាំទ្រពីមហាជន ក្នុងមុខជំនួញអាជីវកម្មរបស់អ្នកនាង ។

គួររំលឹកថា ថ្មីៗនេះក្រោយពេលដែលដែលរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាល បានចេញបទបញ្ជា ក៏ដូចជាអនុសាសន៌ណែនាំសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាទប់ស្កាត់ឲ្យ បានសកម្មភាពឡាយវីឌីអូរស៊ិចស៊ី ដើម្បីលក់ផលិតផល ព្រោះវាអាចជាជំហានបង្កឲ្យមានករណីចាប់រំលោភ ផ្លូវភេទនោះ ប៉ុន្មានថ្ងៃនេះ គេបានឃើញបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាសង្គមព័ត៌មាន បានយកសកម្ម ភាពរបស់អ្នកនាង ថៃ ស្រីនាង យកមកធ្វើការផ្សព្វផ្សាយ ។

ជាក់ស្តែងក្រោយពេលដែលបណ្តាញព័ត៌មានជាច្រើនបានធ្វើការចែករំលែកផងនោះ គេបានឃើញ នៅថ្ងៃ ទី១៩ ខែកុម្ភៈ នេះ ឃើញថា សមត្ថកិច្ចខណ្ឌទួលគោក បាននាំខ្លួនអ្នកនាង ថៃ ស្រីនាង មកសួរនាំ ។ ស្រប ពេល ទៅព័ត៌មានកាន់តែមានកម្តៅផងនោះ អ្នកនាង ថៃ ស្រីនាង បានសម្រេចថតជាឃ្លិបវីឌីអូរមួយ សុំ ទោសជាសាធារណៈទៅកាន់មហាជន អ្នកគាំទ្រផេកហ្វេសបុកទាំងអស់ ផងដែរ ។

ក្រោយពេលដែលបណ្តាញសារព័ត៌មាន បានធ្វើការចែករំលែកឃ្លិបវីឌីអូរផងនោះ មតិមហាជនជាច្រើន បាន
ចាប់ផ្តល់តម្លៃជូនអ្នកនាងថៃ ស្រីនាង ថាគឺកំពុងបានធ្វើខ្លួនជាគំរូដ៏ល្អសម្រាប់សង្គម ហើយ តាមរយៈការចេញ
មុខសុំទោសមុនគេក្នុងបណ្តាញសង្គម ហើយក៏សង្ឃឹមថា សុភាព នារីទាំងអស់ដ៏ទៃៗទៀត ដែលកំពុងតែត្រេក ត្រអាលជាមួយទៅ នឹងសកម្មភាពស៊ិចស៊ី ប្រសិនបើអាចកាត់បន្ថយ បាន ក៏គួរតែកាន់បន្ថយខ្លះៗផងដែរទៅ ។

គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសទាមទាឲ្យទប់ស្កាត់រាល់ការឡាយវីឌីអូរ បែបស៊ីច ស៊ីតាមបណ្តាញសង្គមហ្វេសប៊ុកនេះ ជាចេតនាមួយ គឺចង់បានឲ្យមានការលើកកំពស់ដល់ស្ត្រីខ្មែរ ក្នុងនោះ ដើម្បីជួយឲ្យតម្លៃ នៃកិត្តិយសស្ត្រីខ្មែរ អាចមានសារៈសំខាន់ក្នុងក្រសែភ្នែកមហាជនបាន គឺលុះត្រាណាតែស្ត្រី ខ្មែរ នោះ ជាអ្នកជួយខ្លួនឯង ទើបកាន់តែមានតម្លៃទ្វេឡើង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម យ៉ន ទាយាទ ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារកងទ័ពមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅស្រុកសន្ទុក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
505 នាក់
ម្សិលមិញ :
334 នាក់
សប្តាហ៍នេះ :
3323 នាក់
ខែនេះ :
12357 នាក់
3 ខែនេះ :
37768 នាក់
សរុប :
855614 នាក់