ថ្មីៗនេះ គេបានឃើញហ្វេសប៊ុកមួយឈ្មោះ ប្រតិកម្មរហ័សខេត្តព្រះសីហនុ បានបង្ហោះសារមួយបានធ្វើឲ្យ មហាជនចាប់អារម្មណ៏យ៉ាងខ្លំាង ក្នុងនោះដែរមតិអ្នកខ្លះបានលើកឡើងថា វាគឺជារឿងគួរឲ្យត្រេកអរបំផុត នៅ ពេលដែលអាជ្ញាធរខេត្តព្រះសីហនុ បានផ្លាស់ប្តូរទីកន្លែងដែលធ្លាប់តែយកលុយពីភ្ញៀវដែលចូលទៅកំសាន្តនៅ តាមមាត់សមុទ្រនោះ ឲ្យមកជាទីសាធារណៈ មនុស្សម្នាអាចទៅលេង ក្នុងរូបភាពអង្គុយញាំអាហារ និងងូតទឹក លេងដោយសេរី ។នៅក្នុងក្លឹមសាររបស់ហ្វេសប៊ុកនោះបានសរសេរថា ប្រជាពលរដ្ឋ ដែលមកកម្សាន្តតាមឆ្នេរសមុទ្រខេត្តព្រះសី ហនុ ចង់ក្រាលកន្ទេល ក្រាលតង់ អង្គុយលេងបានដោយសេរី មិនគិតសេវាអ្វីឡើយ តែត្រូវ ទុកដាក់ វេចខ្ចប់ សម្រាមឲ្យបានត្រឹមត្រូវ ។នៅក្នុងពិធីប្រកាស ដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី រដ្ឋបាលក្រុងព្រះសីហនុ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នេះ លោក គួច ចំរើន បានបញ្ជាក់ថាៈ ឆ្នេរសមុទ្រ គឺជាឆ្នេរសាធារណៈ ហើយបងប្អូន ដែលមកលេកម្សាន្ត អាចក្រាលកន្ទេល អង្គុយលេង ញាំអាហារបាន ដោយគ្មានបង់សេវាអ្វីឡើយ ហើយមិនអនុញ្ញាតឲ្យមានការ វាតទី ធ្វើជាកម្មសិទ្ធិរបស់បុគ្គលណាមួយឡើយ តែអាចដាក់ជាកន្ទេល សម្រាប់ឲ្យបងប្អូនមកពីឆ្ងាយ អាចជួល អង្គុយ ដោយត្រូវគិតសេវាសមរម្យ កន្ទេល ១ តម្លៃ ២,០០០ ឬ ៣,០០០រៀល ជាដើម ក៏ជាការចូលរួមឲ្យអ្នកមក លេងទុកដាក់សម្រាម នៅមួយកន្លែង និងវេចខ្ចប់ សម្អាតបានល្អ ។សម្រាប់ដំណឹងដ៏ល្អនេះ មហាជនជាច្រើនពិតជាមានការរីករាយសាទរពេកក្រៃណាស់ ដោយលើកឡើងថា នេះទើបជាគ្រឹៈនៃការអភិវឌ្ឍន៌ទេសចរណ៌ ក្រោមការឆ្លាតវៃរបស់អាជ្ញាធរថ្នាក់ខេត្ត ប៉ុន្តែទោះជាយ៉ាងណា ក៏នៅ តែមានការព្រួយបារម្ភមួយចំនួនផងដែរ ពីសំណាក់មហាជនខ្លះ លើករណីសន្តិសុខ ចោរកម្ម នៅពេលដែល មនុស្សកំពុងកំសាន្តលេង អាចនឹងមានករណីក្រុមជនខិលខូចឈ្លៀតឧិកាសលួចឆក់ ដែលអាចបង្កហានីភ័យ សម្រាប់ពលរដ្ឋផងដែរ ដែលទាមទាសុំឲ្យអាជ្ញាធរដែនដី ជួយពង្រឹងសន្តិសុខរបស់កម្លាំងសមត្ថកិច្ចឲ្យបានខ្ពស់ និងទាន់ពេលវលា ផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជូនទំនិញគេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងគំហ៊ុក.! (vojhotnews)
ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)
ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្តបាត់ដំបង បើកពិធីសម្ភោធយុទ្ធនាការ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសុខភាពខេត្ត(PWSSP)! (vojhotnews)
សិក្ខាកាមអ្នកសារព័ត៌មាន ២០រូបក្នុងខេត្តកំពង់ធំ ចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតព័ត៌មានពិស្ដារ (vojhotnews)
សម្តេចប្រធានរដ្ឋសភា៖ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា