ចឹងបានតែថា មិនដឹងថា អស់លោកអ្នកកសាងសាលាឆាន់នេះ លោកខ្លាចអស់លុយច្រើនឬយ៉ាងម៉េចទេ បានជានាំគ្នាសាងសង់ សាលាឆាន់ដ៏ធំសម្បើមមួយធ្វើពីស៊ីម៉ង និងគ្រឿងថ្មទាំងអស់ ដោយឡែកដំបូលចាក់សាបប្លង់សេ សាលាឆាន់នោះ គឺពុំបានធ្វើ ធ្នឹមប្រើដែកសម្រាប់ទ្រទម្ងន់ប្លង់សេនោះឡើយ ធ្វើឲ្យប្រជាពលរដ្ឋពុទ្ធបរិស័ទម្នាក់ៗ ចាប់ផ្តើមព្រលឹងចុងសក់ ព្រោះតែខ្លាចបាក់ សង្កត់ខ្លួនស្លាប់ នៅពេលដែលខ្លួនចូលរួមកម្មវិធីបុណ្យនានា នោះ ។ថ្មីៗនេះ មានសេចក្តីរាយការណ៌ចេញពីពលរដ្ឋនៅក្នុងស្រុកកំពង់ស្វាយ បានប្រាប់ឲ្យដឹងថា វត្តអារ៉ាមមួយមានឈ្មោះ វត្តអម្ពរវ័ន្ត ហៅវត្តព្រៃទប់ ស្ថិតនៅភូមិព្រៃទប់ ឃុំជ័យ ស្រុកកំពុងស្វាយ ខេត្តកំពង់ធំ ត្រូវបានសាងសង់សាលាឆាន់ដ៏ធំមួយមានទំហំ បណ្តោយ២៥ ម៉ែត្រ គុណទទឹង១១ម៉ែត្រ ដើម្បីទទួលញាតិញោមពុទ្ធបរិស័ទចូលរួមធ្វើបុណ្យទាន ។ ការសាងសង់សាលាឆាន់នេះ ក៏កំពុងមានការតវ៉ាពីលោកតាអាចារ្យ និងពុទ្ធបរិស័ទមួយចំនួនផងដែរ ដោយរូបលោកទាំងអស់ គ្នាបញ្ជាក់ថា តាំងពីកើតមក ពួកគាត់មិនដែលឃើញគេធ្វើសាលាឆាន់ចាក់ប្លង់សេ មិនធ្វើធ្នឹមប្រើសសៃដែកទ្រប្លង់សេនោះទេ ទើបតែនៅពេលនេះ គឺខាងអ្នកសាងសង់បានយកដែកទំហំកន្លះតឹក មកធ្វើជាប្លង់សេជំនួសវិញ ដែលធ្វើឲ្យនៅពេលដែលចូល ទៅក្នុងសាលាឆាន់នេះម្តងៗ គឺម្នាក់តែងព្រឺសម្បុរគីងគួកជានិច្ច នៅពេលដែលពួកគាត់បានសម្លឹងមើលទៅលើ ហើយឃើញ ពិដានប្លង់សេ គ្មានធ្នឹមនេះ ។តាមសេចក្តីរាយការណ៌បានបន្តថា ក្រោយពីមានការតវ៉ាជាច្រើន ព្រះសង្ឃក៏ដូចជាលោកតាអាចារ្យមួយចំនួន កំពុងបានរួញរា ព្រោះតែស្តាយការចាក់ប្លង់សេដែលធ្វើរួចនេះ ដោយនិយាយថា បើវាយចោលគឺស្តាយណាស់ ព្រោះអីអស់លុយច្រើនបាត់ទៅ ហើយ ហើយក៏ចេះតែស្ងាត់ទៀតទៅៗ ។ប្រជាពលរដ្ឋជាច្រើនសំណូមពរដល់លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ សូមមេត្តាជួយចាត់កម្លាំងអាជ្ញា ធរក្រោមខេត្ត ចុះពិនិត្យទីតាំងសាលាឆាន់មួយនេះផង ព្រោះបើទាំងព្រះសង្ឃ ទាំងលោកតាអាចារ្យមួយចំនួនពុំព្រមវាយចោល សាងសង់ជាថ្មីនោះទេ ព្រោះតែពួកគាត់ស្តាយស្រណោះ លុយដែលបានចំណាយចាក់ប្លង់សេទៅហើយនោះ ហើយបើតែចឹងៗ ទៅមិនយូរមិនឆាប់ គឺវាអាចជាគ្រោះថ្នាក់បាក់សាលាឆាន់ នៅពេលដែលពលរដ្ឋធ្វើបុណ្យទានជា យៈថា ហេតុស្លាប់មិនខាន ដោយពួកគាត់លើកឡើងថា អារឿងសាលាឆាន់ ជាក់ស្តែងណាស់ទឹកដីខេត្តសៀមរាប ក្រុមជាងធ្វើសុទ្ធតែធ្នឹមធំៗ ទ្រពិដាន ប្លង់សេទៅហើយនោះ ក៏នៅតែរងគ្រោះបាក់អាគារសម្លាប់មនុស្ស ចុះទម្រាំសាលាឆាន់វត្តអម្ពរវ័ន្ត ហៅវត្តព្រៃទប់នេះ សាង់សង់ មិនធ្វើធ្នឹម ស្រួលមិនស្រួល បាក់សាលាឆាន់ស្លាប់បាត់បង់ជីវិតមនុស្ស តើអ្នកណាជាអ្នកទទួលខុសត្រូវ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មេីសរត់ពន្ធ ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវមុខច្បាប់ទំនិញទាំងឡាយខូចហូរចូលពេញភ្នំពេញ? (vojhotnews)
តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)
Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)
ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា