ថ្ងៃអង្គារ៍ ទី០៩ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ក្លាយជាការងឿងឆ្ងល់ហើយ ត្រឹមតែជាអ្នកទំនាស់រឿងដីធ្លីប៉ុណ្ណោះឃាត់ខ្លួនពលរដ្ឋ៥នាក់ តើមូលហេតុអ្វីបានជាមានទោស រហូតដល់ស្លាប់មនុស្ស១នាក់ បើជាករណីជារឿងរដ្ឋប្បវេណីទំនាស់ដីធ្លី មិនមែនជាករណីបទព្រហ្មទណ្ឌ ទោសឧក្រិដ្ឋ ណាមួយផងនោះ
Mon,06 January 2020 (Time 07:58 PM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 1475នាក់)

ថ្មីៗនេះត្រូវបានបែកធ្លាយចែករំលែកគ្នាឲ្យកក្រើកបណ្តាញសង្គម នៅករណីដែលពលរដ្ឋម្នាក់បានស្លាប់ក្នុងចំណោមពលរដ្ឋចំ
នួន០៥នាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនពាក់ព័ន្ធទៅនឹងទំនាស់ដីធ្លីមួយកន្លែង ដែលពួកគាត់ទាំងអស់គ្នានាំគ្នាតវ៉ា ទាមទាសុំឲ្យរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៌ដល់ពួកគាត់ ។

តាមប្រភពដែលកំពុងបន្តចែករំលែកគ្នាពេញសង្គមអនឡាញ បានឲ្យដឹងថា ក្រោយពេលដែលមានការតវ៉ារបស់ពលរដ្ឋទាម
ទាសុំឲ្យរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយពួកគាត់នោះ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១៩ កន្លងមក គេបានដឹងថា រូប លោក អ៊ុំ រាត្រី ដែលជាអភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជារកម្លាំង PM មកធ្វើឃាត់ខ្លួនពលរដ្ឋទាំង ៥នាក់យកទៅសួរនាំ ស្រាប់តែក្រោយមកបានធ្វើឲ្យពលរដ្ឋអ្នកតវ៉ាម្នាក់ត្រូវបានស្លាប់ នៅក្នុងសភាពស្លាកស្នាមពេញខ្លួន ។

ប្រភពនោះបានបន្តថា ពលរដ្ឋដែលស្លាប់នោះ មានឈ្មោះ ទុយ ស្រស់ បានយកទៅធ្វើបុណ្យឯស្រុកកំណើតប្រពៃណីហើយ ប៉ុន្តែពលរដ្ឋ៤ នាក់ទៀត ក្នុងចំណោម០៥នាក់នោះ កំពុងរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយអ្នកខ្លះបាក់ធ្មេញ អ្នកខ្លះប្រេះឆ្អឹងជំនី អ្នក ខ្លះក្អួតឈាម ចំណែកអ្នកស្លាប់វិញ គឺស្លាប់ក្នុងសភាពបែកថ្លើម និងដាច់ពោះវៀន ។

ក្រោយពីរឿងនេះឡើង ប្រភពបានលើកឡើងថា ស្រាប់តែសមត្ថកិច្ច PM រាយការណ៍ភូតកុហកថ្នាក់លើ ថាអ្នកដែលស្លាប់ នោះ មកពីសុខភាពមិនប្រក្រតី និងញៀនស្រាទៅវិញ ការលើកឡើងរបស់មន្ត្រីមួយក្តាប់តូច ដែលប្រើហឹង្សាលើពលរដ្ឋនេះ
គឺវាមិនសមហេតុសមផលនោះទេ តើមនុស្សញៀនស្រា និងសុខភាពមិនប្រក្រតីយ៉ាងម៉េចបាន បើពួកគាត់ជាមនុស្សមាន
កាយសម្បទាន និងសុខភាពរឹងប៉ឹង រហូតហ៊ានចេញមុខទៅតវ៉ារឿងទំនាស់ដីធ្លីជាសាធារណៈ ក្នុងគោលបំណងទាមទាសុំឲ្យ
ជ្រាប ទៅដល់រូបលោកនាយករដ្ឋមន្ត្រី របស់ប្រទេសកម្ពុជា ផងនោះ ។

មតិមជ្ឈដ្ឋានមហាជនបាននិយាយថា រឿងនេះអាជ្ញាធរថ្នាក់ខេត្តគួរជាអ្នកទទួលខុសត្រូវ ពីព្រោះថា មុនសមត្ថកិច្ចឃាត់ខ្លួន ពលរដ្ឋយកចូលទៅសួរចម្លើយ គឺមានសុខភាពពួកគាត់នៅល្អ ជាពិសេសគឺរាងកាយពួកគាត់ គ្មានស្លាកស្នាមអ្វីនោះទេ ផ្ទុយទៅវិញ ក្រោយពេលមនុស្សស្លាប់ គេឃើញនៅលើរាងកាយជនរងគ្រោះ គឺសុទ្ធស្លាកស្នាមពេញខ្លួនតែម្តង ។

មជ្ឈដ្ឋានជាច្រើននោះនិយាយថា រឿងនេះវាមិនសមទៅជាយ៉ាងនឹងនោះទេ ករណីពលរដ្ឋត្រឹមតែនាំគ្នាតវ៉ា គឺជារឿងរដ្ឋប្បវេណី ទំនាស់ដីធ្លី មួយសោះ តើមូលហេតុអ្វីបានជាយកពួកគាត់ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅធ្វើទារុណកម្មសួរចម្លើយ ធ្វើមើលតែ ជាករណីរឿងព្រហ្មទណ្ឌបទឧក្រិដ្ឋព្រៃផ្សៃណាមួយនោះ បើតែយ៉ាងៗនឹងទៅ ពលរដ្ឋរងទុក្ខនិងអយុត្តិធម៌ នៅថ្ងៃខាងមុខ ពួក គាត់អាចលែងមានសិទ្ធិបង្ហាញអំពីការឈឺចាប់របស់ខ្លួន ជូនលោកនាយករដ្ឋមន្ត្រី បានជ្រាបទៀតហើយ បែតែយ៉ាងចឹងនោះ។

ទោះជាយ៉ាងណា អង្គភាពយើង នឹងព្យាយាមសុំការបំភ្លឺបន្ថែមពីសមត្ថកិច្ចពាក់ព័ន្ធ ផ្សាយជូនមហាជនជ្រាបបន្ថែមទៀតនៅ
ពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ស្ដីពីការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងអនឡាញខុសច្បាប់ មិនញញ្ញើតនឹងpolicemen កំពុងដំណើរការ នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសមណគោត្តមជាប់នឹងជញ្ជាំងភ្នំសំពៅ ១/ព្រះអង្គទ្រង់ប្រសូត ២/ព្រះអង្គផ្ចាញ់មារ ៣/ ព្រះអង្គទ្រង់ព្រះបរិពា្វន បានជាប់ ឹងជញ្ជាំងភ្នំសំពៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងរួបរាល់ជាស្ចាពរហើយ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ព្រាប គារ៉ាត់ (ហៅ សិដ្ឋ)កាន់តំណែងជាមេគយចល័តឡើងដុះស្លែ ដាក់ពង្រាយមន្ត្រីក្រោមឪវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមរបៀបពុករលួយ.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7 នាក់
ម្សិលមិញ :
614 នាក់
សប្តាហ៍នេះ :
3389 នាក់
ខែនេះ :
12355 នាក់
3 ខែនេះ :
38168 នាក់
សរុប :
728193 នាក់