កាលពីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ កម្លាំងចម្រុះស្រុកកែវសីម៉ា ដែលមានការចូលរួមពីមន្ត្រីកងរាជអាវុធ ហត្ថខេត្តមណ្ឌលគិរី និងកងរាជអាវុធស្រុកកែវសីម៉ា រួមនឹងអ្នកសារព័ត៌មានផងដែរនោះ បានចុះសហការស្ទាក់ចាប់បានម៉ូតូ ដឹកឈើខុសច្បាប់បានជាច្រើនគ្រឿង ដែលនៅចំណុច ផ្លូវឡាប៉ាខេ ច្រកតង់ខៀវ ។សេចក្តីរាយការណ៌បានឲ្យដឹងថា ដោយមានសេចក្តីរាយការណ៌ជាច្រើន អំពីសកម្មក្រុមឈ្មួញបានប្រើរូបភាពឲ្យម៉ូតូដឹកឈើឲ្យខ្លួនជាលក្ខណៈសត្វកណ្តៀរ ដើម្បីបានជួយឲ្យពួកគេបានដំណើរការ ជាមួយទីផ្សារវៀតណាមបានយ៉ាងរលូននោះ ជាក់ស្តែងក្រោយពេលដែលក្រុមអ្នកសារព័ត៌មានទទួលបានព័ត៌មានច្បាស់ការហើយ ក៏បានរាយការជូនទៅកម្លាំងកងរាជអាវុធហត្ថស្រុកកែវសីម៉ា ដើម្បីមានវិធានការទប់ស្កាត់សកម្មភាពបទល្មើសដឹកជញ្ជូន ប្រភេទសត្វកណ្តៀរទាំងអស់នោះ ។ជាក់ស្តែងណាស់ក្រោមការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីផងដែរនោះ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានផ្តល់កម្លាំងកងរាជអាវុធហត្ថខេត្ត ដើម្បីចូលរួមសហការជាមួយកម្លាំងកងរាជអាវុធស្រុក កែវសីម៉ា រហូតបានស្ទាក់ចាប់បានម៉ូតូដឹកឈើបទល្មើសជាច្រើនគ្រឿង ។ទោះជាយ៉ាងណាក្តី នេះគឺជាសកម្មភាពមួយថ្មីទៀត ដែលកំពុងបានបង្ហាញឲ្យប្រជាពលរដ្ឋបានឃើញយ៉ាងច្បាស់ថា ទោះជាយ៉ាងសមត្ថកិច្ចកងរាជអាវុធហត្ថ នៅតែបន្តសកម្មភាពចូលរួមទប់ស្កាត់បង្ក្រាបបទល្មើសឈើខុសច្បាប់ ដូចជាភ្លៀងរលឹមនៅពេលដែលរូបលោកទាំងអស់គ្នាបានទទួលនូវសេចក្តីរាយការណ៌ច្បាស់ការណ៌អំពីពេលវេលា និងទីតាំងធ្វើសកម្មភាពបទ ល្មើស គឺរូបលោកទាំងអស់ គឺរូបលោកទាំងអស់គ្នាមិនព្រងើយកន្តើយនោះឡើយ ជាក់ស្តែងដូចជាលទ្ធផលនៅពេលនេះតែ ម្តង ៕
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា