ហេតុការណ៌ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៥ និង៥០នាទី ល្ងាចថ្ងៃទី០១ ខែមករា ឆ្នាំ ២០២០ ត្រង់ចំណុចភូមិ ក្រាំងស្នួល ហៅត្រពាំងគិន ឃុំព្នាយ ស្រុកសំរោងទង មានការដេញកាប់សម្លាប់គ្នាយ៉ាងស្រស់ៗដូចខ្សែ ភាពយន្តចិនតែម្តង បណ្តាលធ្វើឲ្យជនរងគ្រោះម្នាក់បានស្លាប់ក្នុងថ្លុកឈាមដោយដាច់ករយ៉ាងអាណោចអាធម ។តាមប្រភពបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កិ ឆេម អាយុ២២ឆ្នាំ មានទីលំនៅរស់នៅភូមិកាហុន ឃុំខ្ទុមក្រាំង ស្រុកសំ រោងទង ត្រូវបានក្រុមក្មេងស្ទាវដេញកាប់ដាច់ករស្លាប់ដោយមិនដឹងអំពីមូលហេតុនៅឡើយទេ ។ ក្រោយពេលស្លាប់គេបាន ឃើញកម្លាំងសមត្ថកិច្ចនគរបាល និងកងរាជអាវុធបានចុះទៅដល់ទីតាំង និងព្យាយាមស្រាវជ្រាវ រកជនដៃដល់មកផ្តន្ទា ទោសតាមច្បាប់ ផងដែរ ។ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងកើតហេតុខាងលើ បាននិយាយថា ក្នុងមួយរយៈពេលនេះ គេបានឃើញក្រុមក្មេងស្ទាវៗច្រើនហាក់បីដូចជាចម្លែកជាងពេលមុនៗ និយាយឲ្យចំទៅគឺឈូរទៅឈូរមក គួរឲ្យបារម្ភជាខ្លាំង ហើយសមត្ថកិច្ច និងអាជ្ញា ធរ ក៏ពុំធ្លាប់ចាប់អារម្មណ៌នោះដែរ ដោយឡែកមានករណីកាប់សម្លាប់គ្នាមួយកើតឡើងចឹងនោះ គេរង់ចាំមើលថា តើអាជ្ញា ធរ មូលដ្ឋាន នឹងមានការរិតបន្តឹងខ្លះៗ ឬក៏សោះអង្គើយទៀត ។ទោះជាយ៉ាងណាក្តី ប្រជាពលរដ្ឋរស់នៅក្នុងឃុំព្នាយទាំងអស់ សូមសំណូមពរដល់សមត្ថកិច្ចថ្នាក់ស្រុក និងថ្នាក់ខេត្ត សូម មេត្តាជួយមានវិធានការទប់ស្កាត់ក្រុមក្មេងស្ទាវទាំងអស់នោះផង ពីព្រោះថា ការកើនឡើងក្រុមក្មេងស្ទាវ វាអាចជាចរាចរថ្នាំ ញៀនក៏ថាបាន ហើយជាពិសេសកូនៗស្រីៗ របស់ពួកគាត់ដែលរស់នៅចំណុចមូលដ្ឋាននោះ អាចងាយនឹងរងគ្រោះជា យៈថាហេតុ ព្រោះតែអំណាចក្មេងស្ទាវដើរលេងទាំងហ្វូងៗយប់ៗ មិនស្គាល់អត្តសញ្ញាណទាំងនេះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជូនទំនិញគេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងគំហ៊ុក.! (vojhotnews)
ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)
ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្តបាត់ដំបង បើកពិធីសម្ភោធយុទ្ធនាការ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសុខភាពខេត្ត(PWSSP)! (vojhotnews)
សិក្ខាកាមអ្នកសារព័ត៌មាន ២០រូបក្នុងខេត្តកំពង់ធំ ចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតព័ត៌មានពិស្ដារ (vojhotnews)
សម្តេចប្រធានរដ្ឋសភា៖ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា