ថ្មីៗនេះ បន្ទាប់បណ្តាញព័ត៌មានជាច្រើនបាននាំគ្នាចែកចាយថា ករណីក្មេងស្រីទំនើង៤នាក់ បានវាយក្មេងស្រីរងគ្រោះម្នាក់ត្រូវបានបញ្ចប់ ដោយព្រមទទួលសំណងចំនួន២.០០០ដុល្លា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះ ស្រាប់តែបាន ឃើញគណនីហ្វេសប៊ុកលោក ពេជ្រ ស្រស់ បានបង្ហោះថា សូមបងប្អូនកុំបារម្ភ ខ្ញុំបានណាត់មេធាវីខ្ញុំរួចហើយ ខ្ញុំនឹងណាត់គាត់ ព្រឹកនេះ ដើម្បីពិនិត្យមើលទិដ្ឋភាពច្បាប់ ដើម្បីដាក់ពាក្យបណ្តឹងលើយុវតី៤រូប ដែលបានប្រើហឹង្សាយ៉ាងព្រៃផ្សៃលើយុវតី១ រូប ក្រោយពេលខ្ញុំមើល Video រួច គួរតែមានវិធានការច្បាប់លើពួកគាត់ ។ការលើកឡើងរបស់លោក ពេជ្រ ស្រស់ នេះ គឺកំពុងត្រូវបានបណ្តាញសង្គមព័ត៌មាន បានចែករំលែកគ្នាជាបន្តបន្ទាប់ដើម្បី បង្ហាញឲ្យឃើញថា រូបលោក ពេជ្រ ស្រស់ ឥស្សរៈជនអ្នកនយោបាយប្រមុខបក្សយុវជនកម្ពុជា រូបលោកស្រឡាញ់ និងយកចិត្ត ទុកដាក់លើរាស្ត្រជាខ្លាំង ក្នុងនោះឲ្យតែរាស្ត្រជួបនូវភាពអយុត្តិធម៌ គឺរូបលោកតែងចេញមុខប្រតិកម្មនៅលើបណ្តាញសង្គម របស់ខ្លួនភ្លាមៗ ដោយឡែកតែករណីខាងលើនេះ មតិមហាជនជាច្រើនបានលើកឡងថា រូបលោក ពេជ្រ ស្រស់ មិនគួរមើល តែជ្រុងម្ខាងនោះទេ ។ជាកាពិតណាស់ក្មេងស្រីទំនើងនៅខេត្តព្រៃវែងត្រូវបានដាក់ខ្នោះ ក៏ព្រោះតែក្មេងស្រីទំនើងខាងលើបានធ្វើសកម្មភាពជិៈម៉ូតូទៅវាយក្មេងរងគ្រោះនៅតាមសាធារណៈ ដែលមិនមានអ្នកទទួលខុសត្រូវ ប៉ុន្តែដោយឡែកក្មេងស្រីទំនើង៤នាក់វាយក្មេងស្រីរង គ្រោះម្នាក់យ៉ាងដំណំនេះ គឺវាយនៅក្នុងថ្នាក់រៀន ក្នុងសម្លៀកបំពាក់ជាសិស្ស ដែលមានគ្រូប្រចាំថ្នាក់ និងគ្រូនាយកសាលា ព្រមទាំងគ្រូៗជាច្រើនផ្សេងទៀតមើលខុសត្រូវ ហើយរយៈពេលចំនួននាទីដែលក្មេងស្រីទំនើងទាំង៤ វាយក្មេងស្រីរងគ្រោះម្នាក់នោះគឺមិនមែនមានរយៈពេលខ្លីត្រឹមតែមួយនាទីនោះទេ បើតាមមើលរូវភាពVideo ដែលត្រូវបែកធ្លាយនោះ គឺមានរយៈពេលយូរ ហើយចុះតើលោកគ្រូទាំងអស់ដែលជាឪពុកម្តាយទី២របស់សិស្ស លោកទៅណាអស់ហើយ ឬក៏ដឹងហើយធ្វើមិនដឹង ។ករណីក្មេងស្រីទំនើងវាយគ្នានៅខេត្តព្រៃវែងនៅតាមទីសាធារណៈ អាចជាប់ខ្នោះព្រោះគ្មានគ្រូៗទទួលមើលខុសត្រូវ ប៉ុន្តែការវាយគ្នានៅក្នុងថ្នាក់រៀនទាំងសម្លៀកបំពាក់សិស្សសាលានេះ គាប្បីត្រូវឲ្យមានការទទួលខុសត្រូវរបស់គ្រូបង្រៀនខ្លះផង ពីព្រោះរាល់អាណាព្យាបាលមិនថាឪពុកម្តាយរូបណានោះទេ នៅពេលដែលសម្រេចចិត្តឲ្យកូនខ្លួនចូលរៀន គឺពួកគាត់តែងមានជំនឿចិត្តថា លោកគ្រូអ្នកគ្រូ ពិតជាអាចធ្វើការអប់រំណែនាំកូនៗពួកគាត់ឲ្យមានការគោរពស្រឡាញ់គ្នា និងខិតខំរៀនសូត្រ ផ្ទុយទៅ វិញ បើគ្រូៗមួយចំនួននាំគ្នាជិះសេះលែងដៃធ្វើមិនដឹងមិនឮវិញនោះ អ្នកដែលខាតបង់ គឺធនធានមនុស្សជំនាន់ក្រោយ នេះតែ ម្តង ។ជាការពិតណាស់ផងដែរ គុកបង្កើតឡើងសម្រាប់ដាក់មនុស្ស ប៉ុន្តែក៏គួរពិចារណាផងដែរថា តើភាពក្មេងវ័យរបស់មនុស្សនោះ មានចំណាស់ប៉ុណ្ណា ហើយការធ្វើសកម្មភាពវាយគ្នានោះនៅចំណុចណា ប្រសិនបើពិនិត្យឃើញថា ជាករណីក្មេងវាយគ្នានោះអាចណែនាំបានក៏គួរតែនាំសិនទៅ ព្រោះមិនមែនជាទោសបទឧក្រិដ្ឋណាមួយធ្ងន់ធ្ងរនោះទេ ក្នុងនោះដែរក្នុងនាមជាឪពុក ម្តាយគ្រប់រូប នៅពេលដែលកូនមានរឿងរ៉ាវ តែងតែដើរខ្ចីបុលលុយគេឯង ដើម្បីយកមកធានាសុំសម្របសម្រួលបញ្ចប់បញ្ហា នេះវាគឺជាទឹកចិត្តឪពុកម្តាយគ្រប់រូប ។ទោះជាយ៉ាងណាក្តី មតិមហាជនសំណូមពរ ប្រសិនបើលោក ពេជ្រ ស្រស់ ពិតជាមានបំណងចូលរួមចំណែកផ្តល់យុត្តិធម៌ និងកែលំអរសង្គម ក៏គួរតែពិនិត្យមើលនៅលើគុណភាពគ្រូដែលឆ្វេសប្រហេសនេះ ពីព្រោះថា គ្រូគឺជាថ្នាលបណ្តុះបណ្តាលសីលធម៌ចំណេះដឹង ហើយប្រសិនបើថ្នាលបណ្តុះចំណេះដឹងនេះ ក្លាយទៅជាថ្នាលស្អុយ ឆ្វេសប្រហែលតែយ៉ាងនឹង គឺវាអាច ធ្វើឲ្យកម្រិតចំណេះដឹងធនធានមនុស្សជំនាន់ក្រោយនេះ កាន់តែធ្លាក់ចុះខ្លាំងឡើងៗ ជាក់មិនខាន ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជូនទំនិញគេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងគំហ៊ុក.! (vojhotnews)
ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)
ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្តបាត់ដំបង បើកពិធីសម្ភោធយុទ្ធនាការ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសុខភាពខេត្ត(PWSSP)! (vojhotnews)
សិក្ខាកាមអ្នកសារព័ត៌មាន ២០រូបក្នុងខេត្តកំពង់ធំ ចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតព័ត៌មានពិស្ដារ (vojhotnews)
សម្តេចប្រធានរដ្ឋសភា៖ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា