រាស្ត្រមានភាពកក់ក្តៅ មានក្តីសុខ គឺលុះណាតែខ្លួនមានថ្នាក់ដឹកនាំដែលមានគុណធម៌ មានក្តីស្រឡាញ់ និងការយកចិត្ត ទុកដាក់ លើសុខទុក្ខរបស់រាស្ត្រ ដោយឡែកតែទឹកដីខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋអ្នកនេសាទជាច្រើនចាប់ផ្តើមនាំគ្នាបង្ហូរទឹក ភ្នែកជាបណ្តើរៗហើយ ។សេចក្តីរាយការណ៌ចេញពីប្រជាពលរដ្ឋអ្នកនេសាទដែលមានទីតាំងរស់នៅលើផ្ទៃទឹក បានប្រាប់ឲ្យអង្គភាពយើងដឹងថា ពួក គាត់ទាំងអស់គ្នា នៅរាល់ថ្ងៃនេះ គឺកំពុងមានទុក្ខជាខ្លាំងណាស់ ព្រោះតែខ្សែរជីវិតពួកគាត់ គឺរស់នៅអាស្រ័យពឹងផ្អែកនៅលើការនេសាទត្រី និងប្រកបការងារដាំដុះនៅពេលទឹកស្រកបន្តិចបន្តួច គ្រាន់មានកម្រៃចិញ្ចឹមជីវិត ។ ក្នុងនោះដែរពួកគាត់ក៏ត្រូវប្រឈមទៅនឹងការដោះស្រាយចំណីអាហារសម្រាប់ទ្រទ្រង់កូនចៅរបស់ពួកគាត់ទៀតផង ហើយព្រោះតែការខ្វះខាតនេះ ពួក គាត់ទាំងអស់គ្នាបាននាំគ្នា សម្រេចយកកំប្លោកនិងមែគឈើខ្លះៗ យកមកធ្វើកូនសម្រាស់តិចតួច គ្រាន់បានប្រមូលផលនៅ ពេលដែលទឹកស្រករឹងស្ងួតនោះ បានកម្រៃខ្លះៗ ទិញចំណីអាហារចិញ្ចឹមគ្រួសារ ។ពួកគាត់ទាំងអស់នោះបានបន្តថា ស្ទើរតែមួយជីវិតទៅហើយ ដែលពួកគាត់ប្រកបការធ្វើកូនសម្រាស់ដោយប្រើកំប្លោកប្រភេទនេះសម្រាប់ការដោះស្រាយជីវភាពរបស់ពួកគាត់ក្នុងរដូវប្រាំងរីងស្ងួត ស្រាប់តែនៅពេលថ្មីៗនេះ ពួកគាត់ទាំងអស់គ្នាត្រូវជួបនូវទុក្ខលំបាករងនូវទឹកភ្នែកគ្រប់ៗគ្នា ដោយមានបទបញ្ជារបស់លោកឧត្តមសេនីយ៌ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ ឆ្នាំងដាក់ផែនការឲ្យបង្ក្រាបរឿងរ៉ាវនេសាទខុសច្បាប់នេះឲ្យបាន ក្នុងនោះជំហានចម្បងគឺខាងកម្លាំងសមត្ថកិច្ចបង្ក្រាបសកម្ម ភាពសាច់អួនហ៊ុំ ដែលប្រជាពលរដ្ឋនេសាទពួកគាត់យកទៅហ៊ុមកំប្លោក និងកូនមែកឈើតូចៗយកត្រីនោះ ក្រោមលេសថាមិនអនុញ្ញាតឲ្យមានសាច់អួនប្រវែងលើសពីមួយរយម៉ែត្រ ធ្វើសកម្មភាពហ៊ុំព័ទ្ធសម្រាស់នោះឡើយ ។ប្រជាពលរដ្ឋទាំងអស់នោះបានលើកឡើងថា វាជាការសម្លាប់ជីវិតពួកគាត់ដោយមិនឲ្យស្រក់ឈាមច្បាស់ណាស់ បើមិនឲ្យ ពួកគាត់យកសាច់អួនទៅហ៊ុំព័ទ្ធដើមកំប្លោក និងកូនមែគឈើតូចៗយកត្រី តើឲ្យពួកគាត់យកអ្វីទៅប្រមូលយកត្រី ជាក់ស្តែង ណាស់សាច់អួនព័ទ្ធប្រវែងទោះលើស១០០ម៉ែត្រ ប៉ុន្តែនេះវាជាសាច់អួនហ៊ុំ និយាយឲ្យចំ គឺកូនសម្រាស់ដែលជាដើមកំប្លោក និងកូនមែគឈើតូចៗនោះ ទំហំយ៉ាងច្រើនគឺជាង១០ម៉ែត្រប៉ុណ្ណោះ ដែលពួកគាត់ដាក់អែបៗច្រាំងគ្រាន់បានយកត្រី មកប្រើដែលចាំបាច់ប្រើសាច់អួនវែង ទើបអាចហ៊ុំព័ទ្ធជុំវិញបានជិត ។ទោះជាយ៉ាងណាក្តីប្រជាពលរដ្ឋអ្នកនេសាទជាច្រើន សំណូមពរស្នើសុំរូបលោក ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ក្នុងនាមរូបលោកជាប្រធានគណៈឯកភាពខេត្ត សូមមេត្តាជួយដល់ទុក្ខលំបាករបស់ពួកគាត់ផង ពួកគាត់ទាំងអស់គ្នាដឹងថាពួកគាត់នោះមានកំហុសហើយ ប៉ុន្តែបើមិនឲ្យពួកគាត់រកត្រីបន្តិចបន្តួចតាមរូបភាពនេះនោះទេ ជីវិតពួកគាត់ កូនចៅពួកគាត់ ក្រុមគ្រួសារពួកគាត់ កាន់តែជួបផលលំបាកលើសពេលមុនមិនខាន ។ ករណីខាងលើនេះផងដែរ កន្លងមក មន្ត្រីជំនាញជលផលជាច្រើនតែងមានការយល់យោគលើពលរដ្ឋ ព្រោះតែឃើញពលរដ្ឋអត់ឃ្លានក្រីក្រកំពុងរងទុក្ខ ប៉ុន្តែដោយ ឡែកតែរូបលោកឧត្តមសេនីយ៌ទោ ខូវ លី ស្នងការខេត្តកំពង់ឆ្នាំង កំពុងត្រូវបានពលរដ្ឋជាច្រើននិយាយថា បេះដូងរបស់លោកគឺសាងមកអំពីអ្វី បានជាមិនស្រណោះរាស្ត្រសោះយ៉ាងចឹង ។នូវក្នុងរូបភាពទុក្ខជាន់លើទុក្ខនេះ ពលរដ្ឋជាច្រើនបានលើកឡើងថា ជីវិតរបស់ពួកគាត់នៅពេលនេះ ប្រសិនបើថ្នាក់ដឹកនាំខេត្តក្រោមដំបូលសន្តិភាពរបស់រាជរដ្ឋាភិបាល ពិតជានាំគ្នាសង្ងំទុកឲ្យពួកគាត់ដឹកដៃក្រុមគ្រួសារចូលគុកពិតមែននោះ គឺពួកគាត់ មានតែសម្រេចចិត្តគោរពតាម ប៉ុន្តែទោះជាយ៉ាងណា ពួកគាត់នៅតែមានជំនឿថា ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ពិតជានៅមាន ក្តីស្រឡាញ់ ដល់ រាស្ត្រខ្លះៗ មិនខាន ។សម្រាប់សេចក្តីការណ៌ស្នើសុំរបស់ប្រជាពលរដ្ឋនោះ អង្គភាពយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺបន្ថែមពីលោកឧត្តមសេនីយ៌ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បាននៅឡើយទេ អង្គភាពយើងផ្សាយរាល់សំណើស្នើសុំរបស់ប្រជាពលរដ្ឋ ក្នុងគោល បំណងចែករំលែកជូនថ្នាក់ដឹកនាំជ្រាបដើម្បីកែលំអរសង្គម រាល់សាម៉ីស្ថាប័នទាំងឡាយណាដែលអះអាងថា ព័ត៌មានខាងលើ មិនសុក្រិតយុត្តិធម៌សម្រាប់ខ្លួន សូមទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាន នៅរៀងរាល់ម៉ោងធ្វើការ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រកាសចូលកាន់មុខតំណែងលោក សុវណ្ណ វិទិត្យា ជាប្រធានមន្ទីរព័ត៌មាន ជំនួសលោក សួស សុភ័ក្រ្ត ទទួលភារកិច្ចថ្មី! (vojhotnews)
រដ្ឋាភិបាលកម្ពុជាប្រមូលចំណូលពីវិស័យល្បែងបានជាង ៦០លានដុល្លារ នៅឆ្នាំ២០២៤ កើន៨៥% ខណៈឆ្នាំ២០២៥ នឹងមានផែនការប្រមូលឱ្យបានជាង ៧០លានដុល្លារ! (vojhotnews)
ចុះស៊ើបអង្កេតឲ្យបានសុីជម្រៅ លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយ តាមរបៀបជិៈសេះលែងដៃ ?រដ្ឋាបាលអាណត្តិទី៧! (vojhotnews)
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈអ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឋានៈស្មើទេសរដ្ឋមន្ដ្រី (vojhotnews)
សម្តេច មហាមន្ត្រី គុយ សុផល ផ្ញើសារជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា