ថ្មីៗនេះ មានការស្នើសុំពីបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកដំណើរដែលចេញចូលទិញសម្ភារៈ និងម្ហូបអាហារ នៅក្នុងទីផ្សារទួលសង្កែ ពួកគាត់បានលើកឡើងថា ពួកគាត់មានការលំបាកខ្លាំងណាស់ នៅពេលដែលពួកគាត់ឆ្លងកាត់ម្តងៗ ក៏ដូចជាចូលផ្សារទិញសម្ភារៈ និងម្ហូបអាហារ គឺពួកគាត់ប្រឈមទៅនឹងការប៉ះពាល់សុខភាពជាខ្លាំងណាស់ ដោយសារតែទឹកក្លិនស្អូយពណ៌ខ្មៅ ហូរចេញពីលូរហូរកាត់បាចសាចពាសពេញផ្លូវ ។ប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ គេមិនធ្លាប់ឃើញមានថ្នាក់ដឹកនាំរូបណាមួយអើពើនឹងពិនិត្យមើលអំពីផលប៉ះពាល់បរិស្ថាននៅក្នុងទីតាំងផ្សារទួលសង្កែនេះឡើយ ដោយជានិច្ចជាកាល គេត្រឹមបានឃើញអស់ លោកមន្ត្រីអាជ្ញាធរសមត្ថកិច្ចសង្កាត់ និងខណ្ឌ បានចុះមកយកត្រឹមតែភាស៊ីប៉ុណ្ណោះ ប៉ុន្តែអារឿងទឹកស្អុយហូរពាសពេញផ្លូវនេះ គឺអស់លោកមិនធ្លាប់មើលឃើញនោះទេ ។ករណីខាងលើនេះផងដែរ ប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា ចំពោះរូបលោក ជា ពិសី ដែលជាអភិបាល នៃគណៈអភិបាលខណ្ឌឬស្សីកែវនេះវិញ ពួកគាត់ជាប្រជាពលរដ្ឋ មិនដឹងថា គួរកោសសើរឬក៏ហួសចិត្តនោះទេ ព្រោះកន្លងមកបើតាមអ្វីដែលពល រដ្ឋមើលឃើញ គឺបើជារឿងចុះអនុវត្តន៌វាយកំទេចផ្ទះសម្បែងពលរដ្ឋ ធ្វើឲ្យពលរដ្ឋស្រក់ទឹកភ្នែក គេតែឃើញអភិបាលខណ្ឌរូបនេះ តែងយកចិត្តទុកដាក់អនុវត្តន៌ជាខ្លាំងណាស់ ដោយឡែកតែករណីផលប៉ះពាល់បរិស្ថាន និងសុខភាព ប្រជាពលរដ្ឋជាក់ស្តែង ដូចជាទឹកស្អូយហូរបាចសាចពេញផ្លូវ ក្នុងទីផ្សារទួលសង្កែនេះវិញ គឺរូបលោក ហាក់មើលអត់ឃើញសោះឡើយ ។ប្រជាពលរដ្ឋទាំងអស់ សូមសំណូមពរដល់លោក ឃូង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សូមមេត្តាជួយមើលចំណុចគ្រោះថ្នាក់មួយនេះផង ពីព្រោះថា វាក៏ជារូបភាពអសកម្មរបស់មន្ត្រី ក្រោមកណ្តាប់របស់លោក តែងមើលរំលងនោះ គឺវា មានរយៈពេលយូរពេលណាស់ហើយ ពោលគឺធ្មេចភ្នែក ធ្វើមិនដឹងទៅ គឺចប់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មេីសរត់ពន្ធ ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវមុខច្បាប់ទំនិញទាំងឡាយខូចហូរចូលពេញភ្នំពេញ? (vojhotnews)
តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)
Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)
ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា