ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ផ្តើមត្រេកអរផង ភ័យព្រួយខ្លាចបាត់បង់ផង ខណៈដែលទឹកដីខេត្តមណ្ឌលគិរីរកឃើញសសរថ្មបូរាណយ៉ាងច្រើន ហើយទីផ្សារ ឈ្មួញវៀតណាមកំពុងចង់បាន
Tue,14 January 2020 (Time 10:58 AM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 1211នាក់)

ថ្មីៗនេះ ក្រោយពីប្រជាពលរដ្ឋអ្នកដើរព្រៃ បានប្រទះឃើញដោយចៃដន្យនូវសសរថ្មបូរាណ ដែលមានអាយុកាលរាប់រយឆ្នាំមក ហើយ ក្នុងនោះព្រមទាំងត្រូវបានបណ្តាញព័ត៌មានផ្តើមចែករំលែកគ្នាជាបន្តបន្ទាប់ល្បីសុះសាយកក្រើកប្រទេស ស្រាប់តែ លេចធ្លាយព័ត៌មានមកថា ក្រុមទីផ្សារឈ្មួញវៀតណាមកំពុងចង់បានយ៉ាងខ្លាំង ដោយគេដឹងថា តម្លៃរាប់ពាន់ដុល្លាក្នុងមួយ
ដើមៗ ហើយបច្ចុប្បន្ននេះ ក្រុមឈ្មួញវៀតណាមមួយចំនួននោះក៏កំពុងព្យាយាមទំនាក់ទំនងទៅបុគ្គលមន្ត្រីយោធាមានអំណាច
មួយចំនួន ដើម្បីរកឱកាសបានទិញយកសសរទាំងនោះទៅលក់បន្តឲ្យជនជាតិរបស់ខ្លួន ព្រោះតែគេមានជំនឿថា ដាក់នៅក្នុង
ផ្ទះ វាមានភាពត្រជាក់ត្រជុំ ។

សូមរំលឹកផងដែរ កាលពីកន្លងមក លោក គ្រើង តុលា សកម្មជនការពារព្រៃឈើ នៅចំណុចឃុំប៊ូស្រា ធ្លាប់បានប្រាប់ថាកន្លង មក រូបលោកនិងពលរដ្ឋមួយចំនួនទៀត បានសហការជាមួយនគរបាលប៉ុស្ដិ៍ឃុំប៊ូស្រាចំនួន ៣នាក់ ដោយបានចុះទៅដល់ ទីតាំងចំណុចអូរស្រាក្នុងភូមិឡាំម៉េះ ស្រុកពេជ្រាដា បន្ទាប់ពីអ្នកភូមិរាយការណ៍ថា ទីតាំងមួយនេះ កំពុងមានមនុស្សកំពុងព្យា យាមធ្វើសកម្មភាព គាស់កកាយយកសសរថ្មធម្មជាតិ ដើម្បីដឹកទៅលក់នៅប្រទេសវៀតណាម ។

តាមដែលទីផ្សារវៀតណាមឲ្យថ្លៃ គឺសសរថ្មធម្មជាតិនោះមានមុខកាត់ចាប់ពី ៤០ទៅ ៦០សង់ទីម៉ែត្រ និងប្រវែងចាប់ពីរ ២ម៉ែត្រ ទៅ ដល់៤ម៉ែត្រ គឺទីផ្សារវៀតណាមកំពុងចង់បានជាខ្លាំង ជាក់ស្តែងនៅទីតាំងនោះផងដែរ មានសសរថ្មរាប់ពាន់ដើម ដែល ពលរដ្ឋជឿជាក់ថា មានអាយុកាលរាប់រយរាប់ពាន់ឆ្នាំ ដោយទីតាំងនេះ ស្ថិតនៅចម្ងាយប្រមាណ១០គីឡូម៉ែត្រ ពីផ្ទះរបស់ប្រជា ពលរដ្ឋ និងឃ្លាតឆ្ងាយពីប្រទេសវៀតណាមប្រមាណ៤០គីឡូម៉ែត្រតែប៉ុណ្ណោះ ។

សេចក្តីរាយការណ៌បានបន្តថា ក្នុងសសរ ១ដើមត្រូវបានគេថ្លឹងលក់ និងមានតម្លៃរាប់ពាន់ដុល្លារ នៅពេលដឹកទៅលក់នៅប្រ ទេសវៀតណាម ដោយគេយកទៅធ្វើជារបស់លម្អសម្រាប់ដាក់តាំងនៅក្នុងផ្ទះ ក្នុងនោះក៏បែកធ្លាយផងដែរថា មានបុគ្គលយោធា មួយចំនួន កំពុងព្យាយាមលួចគាស់យកសសរថ្មពីទឹកដីខ្មែរ យកទៅលក់នៅប្រទេសវៀតណាម ដោយមិនខ្វល់មិនគិតថាជា សម្បត្តិគរុភ័ណ្ឌរបស់ជាតិ ឬមិនជាតិណាមួយនោះឡើយ ធ្វើយ៉ាងណាវាជាឱកាសឲ្យពួកគេអាចកើតជាសេដ្ឋីមានបានហើយ។

ប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងខេត្តមណ្ឌលគិរី សូមសំណូមដល់រាជរដ្ឋាភិបាលកម្ពុជា សូមមេត្តាជួយមានវិធានការការពារ
ទប់ស្កាត់ផង ពីព្រោះថា នៅពេលនេះ តម្លៃទីផ្សារវៀតណាមកំពុងឲ្យថ្លៃខ្លាំង អញ្ចឹងហើយមន្ត្រីមួយចំនួន គឺហោប៉ៅសុទ្ធតែ ចំហរឡើងលើ ធ្វើឲ្យពលរដ្ឋព្រួយបារម្ភករណីបាត់បង់ខ្លាំងណស់ ប្រសិនបើឆ្វេសប្រហេស គឺអាចរលាយអស់ ត្រឹមតែមួយ
ពព្រិចមិនខាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.កប្រគល់វិញ្ញាបនបត្របញ្ជាក់សមត្ថភាពជូនសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះបុគ្គលិកពិសេសកាស៊ីណូ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំង គួរដាក់មន្ត្រីជំនាញអង្គភាពប្រឆាំងអំពើពុករលួយចុះសិក្សាស្រាវជ្រាវអោយសុីជម្រៅភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានស្ថានីយ៍ជញ្ជីងថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ7 ផ្លូវអាស៊ានលេខ 11 នៅចំណុចគីឡូលេខ៣៥០ឃុំចង្ក្រង់ ស្រុកចិត្របុរី ខខេត្តក្រចេះគៀបយកលុយពីក្រុមឈ្មួញរថយន្តធំៗទាំងយប់ទាំងថ្ងៃតាមអំពើចិត្តមិនញញើសអ្វីទាំងអស់អាងខ្នងប្រធានមន្ទីរសាធារណការខេត្តក្រចេះ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ថៃ មានគម្រោងផែនការប្រើវិធីទំលាក់គ្រាប់ដើម្បីធ្វើឃាដអ្នកដឹកនាំជាន់ខ្ពស់សម្តេច ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្រ្តី ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) លើកទី១២ អាណត្តិទី១ (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
83 នាក់
ម្សិលមិញ :
211 នាក់
សប្តាហ៍នេះ :
1228 នាក់
ខែនេះ :
8855 នាក់
3 ខែនេះ :
26840 នាក់
សរុប :
691395 នាក់