នៅក្នុងឱកាសដែលក្រុមការងារឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មកពីប្រតិភូគណបក្សពន្លឺថ្មី អមដំណើរដោយក្រុម លេខាធិការដ្ឋាននាយករដ្ឋមន្ត្រី ប្រចាំវិមានសន្តិភាព និងក្រុមអ្នកសារព័ត៌មានផងដែរនោះ កាលពីថ្ងៃទី១០ មករា ឆ្នាំ២០២០ បានចុះសិក្សាស្រាវជ្រាវករណីដកតួនាទីលោកស្រី ញាំ សុភី ស្មៀនឃុំសែនមនោរម្យ ស្រុកអូររាំង ចេញពីការងារឃុំ នៅក្នុងឱកាសនោះ ក្រុមអ្នកសារព័ត៌មានជាច្រើនបានធ្វើបទសម្ភាសជាមួយលោកស្រី ញាំ សុភី អតីតស្មៀនឃុំសែនមនោរម្យ ដើម្បី បានជ្រាបជាមុខការ ។នៅចំពោះការធ្វើបទសម្ភាសន៌ លោកស្រី ញាំ សុភី បានរៀបរាប់ ទាំងការឈឺចាប់ដោយអួលដើមករ និងទឹកភ្នែករលីងរលោង លោកស្រី ពិតជាស្រណោះខ្លួនពេកណាស់ ព្រោះលោកស្រីមិនដឹងថាខ្លួនលោកស្រីខុសអ្វីនោះទេ ស្រាប់តែនៅសុខៗ រូបលោក ស្រីត្រូវបានថ្នាក់ដឹកនាំខេត្តដកលោកស្រី ដោយយោងតាមរបាយការណ៌របស់លោក សៀក មន្នី អភិបាលស្រុកអូររាំង ។លោកស្រីបានចាត់ទុកថា នេះជារឿងដ៏អយុត្តិធម៌បំផុតសម្រាប់រូបលោកស្រី ក្នុងដំណែងជាស្មៀនឃុំ ដែលបំរើសេវាសាធារណៈដល់ប្រជាពលរដ្ឋអស់រយ:ពេលជិត៧ឆ្នាំកន្លងមកហើយនោះ ហើយមូលហេតុដែលរូបលោកស្រីហួសចិត្ត និងឈឺចាប់ផងដែរ នោះ គឺគ្រាន់តែរូបលោកស្រីមិនបានបោះត្រាលើឯកសារដីធ្លី ដែលមានភាពមិនប្រក្រតី ព្រោះជាដីចំការស្រល់របស់រដ្ឋ តាមការចង់បានរបស់បុគ្គលមួយចំនួន ទើបធ្វើឲ្យរូបលោកស្រីរងគ្រោះដល់ពេលនេះ ។លោកស្រីបានរៀបរាប់ទាំងទឹកភ្នែកថា លោកស្រី គោរព ស្រលាញ់ ចូលចិត្តលោកអភិបាលស្រុក សៀក មុនី ខ្លាំងណាស់ ហេតុអីត្រូវលោកអភិបាលស្រុកម្នាក់នេះ បញ្ជាឲ្យដកដំណែងលោកស្រីទាំងតក់ក្រហល់បែបនេះទៅវិញ តើរូបលោកស្រីខុសអ្វី ?នៅចំពោះមុខថ្នាក់ដឹកនាំខេត្ត គេបានឃើញរូបលោក សៀក មន្នី និយាយដោះសារថា ស្មៀនឃុំធ្វើការយឺតឯកសារ ហើយមានពលរដ្ឋប្ដឹង ទើបក្រុមប្រឹក្សាឃុំសែនមនោរម្យ ប្រជុំដកស្មៀនតែម្ដង ប៉ុន្តែនៅពេលឧត្តមក្រុមប្រឹក្សាសួររកពាក្យបណ្ដឹងរបស់ពលរដ្ឋ លោក សៀក មន្នី បែរជាថា គ្មានទៅវិញឲ្យឆ្កុយ ចំណែកលោកស្រី ញាំ សុភី និយាយថា ការដករូបលោកស្រីចេញពីស្មៀនឃុំ គឺមិនមានអង្គប្រជុំក្រុមប្រឹក្សាឃុំអ្វីនោះទេ ។ក្នុងនោះដែរមានសំណួរជាច្រើន បានសួរទៅលោកស្រីមេឃុំថា តើការដកដំណែងស្មៀនឃុំនេះ មានជាប់ពាក់ព័ន្ធលោកអភិបាល ស្រុកដែរឬទេ ? លោកស្រីមេឃុំឆ្លើយថា មិនមានជាប់ពាក់ព័ន្ធ និងលោក សៀក មុន្នី អភិបាលស្រុកអូររាំងនោះទេ ប៉ុន្តែខាងក្រុមការងារមានខ្សែអាត់សំលេងរបស់លោកស្រីមេឃុំថា ការដកស្មៀននេះ គឺខាងអភិបាលស្រុកបញ្ជាមក បើលោកស្រីប្រកែក ខ្ញុំនិងចាក់សំលេងឲ្យស្ដាប់ឡើងវិញ ខណ:នេះអ្នកស្រីមេឃុំ ស្ទើរគាំងបេះដូង ឆ្លើយលែងរួច ។ជាលទ្ធផល នៅក្នុងកិច្ចពិភាក្សានោះ លោក សៀក មុន្នី ក៏បានទទួលកំហុសផងដែរ ហើយរូបលោកនឹងធ្វើការកែប្រែឡើងវិញ ហើយទោះជាយ៉ាងណាក្រុមការងារ ស្នើសុំឲ្យមានការតែងតាំងការងារសមស្របណាមួយឡើងវិញ ដល់រូបលោកស្រី ញាំ សុភី អតីតស្មៀនឃុំ ដែលបានដកទាំងអយុត្តិធម៌ ដោយមិនត្រូវទុកនៅកន្លៀតជញ្ជាំងដូចជាខ្មោចដែលស្លាប់ហើយ រកកន្លែងចាប់ជាតិអត់ឃើញដូចអញ្ចឹងនោះទេ ។ទោះជាយ៉ាងណាក្តី អង្គភាពខ្លាប៉ុស្តិ៍ និងព្យាយាមយកអំពីចំណាត់ការថ្នាក់ដឹកនាំបន្តទៀត ផ្សាយជូនមហាជនជ្រាបនៅពេលខាងមុខ ៕
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា