ដោយមានការរាយការណ៌ស្នើសុំពីក្រុមអ្នកសារព័ត៌មាន ជាក់ស្តែងនៅយប់ថ្ងៃទី ១០ មករា ឆ្នាំ ២០២០ នេះ កម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថស្រុកសំបូរ បានចុះឃាត់បានទូកដឹកឈើមួយគ្រឿងដែលបានដឹកឈើពេញចំនួនជាង៣ម៉ែត្រគូប និងចាប់ផ្តើមប្រគល់ជូនដល់មន្ត្រីរដ្ឋបាលព្រៃឈើនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ ២០២០ នេះ ប្រភពពីក្រុមអ្នកសារព័ត៌មាន បានឲ្យដឹងថា កន្លងមកផងដែរនោះ កម្លាំងកងរាជអាវុធហត្ថ តែងបានសហការជាមួយក្រុមអ្នកសារព័ត៌មានយ៉ាងសកម្មផងដែរ នៅពេលដែលក្រុមអ្នកសារព័ត៌មានបានជួបទៅនឹងសកម្មភាពបទល្មើសជាក់ស្តែង ពួកគាត់ តែងឃើញកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថមានការយកចិត្តទុកដាក់ និងបង្កការសហការជានិច្ច ។ ជាក់ស្តែងណាស់ដូចជានៅចំណុចក្បាលកោះរងាវ ក្នុងឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ នេះតែម្តង ក្រោយពីអ្នកសារព័ត៌មានបានរាយការណ៌ជូនភ្លាមកម្លាំងកងរាជអាវុធហត្ថបានចុះបង្ក្រាប ភ្លាមៗផងដែរ ។ជាក់ស្តែងឈើដែលបង្ក្រាបបាននោះ គឺជាប្រភេទឈើក្តារដួងចែម ដែលត្រូវបានក្រុមឈ្មួញដឹកចេញពីទឹកដីខេត្តស្ទឹងត្រែង ហូរចុះមកតាមចំណុចអូរឡង់ មកទឹកដីខេត្តក្រចេះ នេះ ប៉ុន្តែដោយបណ្តាញរាយការណ៌ឲ្យក្រុមសារព័ត៌មាន ហើយក្រុមអ្នកសារព័ត៌មានរាយការណ៌ជូនដល់កម្មាំងកងរាជអាវុធហត្ថស្រុកសំបូរតែម្តងទៅ ។សម្រាប់ព័ត៌មានដ៏ល្អនេះ ប្រជាពលរដ្ឋជាច្រើនសង្ឃឹមថា ក្រុមឈ្មួញអាជីវកម្មឈើខុសច្បាប់ អាចនឹងកាត់បន្ថយសកម្មភាពរបស់ខ្លួន បញ្ឈប់ការបំផុសបំផុសឲ្យមានការកាប់ព្រៃឈើលក់ឲ្យខ្លួន ដែលអាចជាភាពវិនាសហិនហោចធនធានព្រៃធម្មជាតិ នៅពេលខាងមុខ ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ស្ដីពីការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (vojhotnews)
ល្បែងស៊ីសងអនឡាញខុសច្បាប់ មិនញញ្ញើតនឹងpolicemen កំពុងដំណើរការ នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ! (vojhotnews)
ព្រះសមណគោត្តមជាប់នឹងជញ្ជាំងភ្នំសំពៅ ១/ព្រះអង្គទ្រង់ប្រសូត ២/ព្រះអង្គផ្ចាញ់មារ ៣/ ព្រះអង្គទ្រង់ព្រះបរិពា្វន បានជាប់ ឹងជញ្ជាំងភ្នំសំពៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងរួបរាល់ជាស្ចាពរហើយ! (vojhotnews)
លោក ព្រាប គារ៉ាត់ (ហៅ សិដ្ឋ)កាន់តំណែងជាមេគយចល័តឡើងដុះស្លែ ដាក់ពង្រាយមន្ត្រីក្រោមឪវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមរបៀបពុករលួយ.! (vojhotnews)
មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា