ទីបំផុតអាជីវករ៤នាក់នៅផ្សារព្រៃព្នៅចាស់ ត្រូវបានថៅកែផ្សារព្រៃព្នៅថ្មី ដែលមានទីតាំង ក្នុងឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ប្ដឹងទៅតុលាការករណីផ្សព្វផ្សាយញុះញុង ប្រាប់អាជីវករដ៏ទៃមិនឲ្យបង់លុយថ្លៃភាស៊ីឲ្យខ្លួន ជាហេតុដែលធ្វើឲ្យបងប្អូនអាជីវករជាច្រើនមិនសុខចិត្ត និងទាមទាសុំឲ្យថ្នាក់ដឹកនាំកំពូលៗជួយពួកគាត់ ដោយមានទាំងកាន់រូបថត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ ។តាមប្រភពពីក្រុមអាជីវករបានលើកឡើងថា ដើមហេតុដំបូងលោក ហ៊ាន រី ថៅកែផ្សារព្រៃព្នៅថ្មី បានបង្ខំអាជីវករទាំងអស់ឲ្យរើចេញ ពីផ្សារព្រៃព្នៅចាស់ ដើម្បីមកលក់ដូរនៅផ្សារថ្មី ដែលខ្លួនបានសាងសង់ហើយ ដើម្បីវិនិយោគ ប៉ុន្តែដោយអាជីវករមួយចំនួនមិនព្រមចាកចេញពីទីតាំងផ្សារចាស់ ទៅតាមសេចក្តីត្រូវការចង់បានរបស់លោក ហ៊ាន រី ថៅកែថ្មីនោះ ក៏កើតជាទំនាស់ខ្លាំងខ្លា រវាងថៅកែ ផ្សារ និងក្រុមអាជីវករ តែម្តង ។ប្រភពនោះបន្តថា ក្រោយពេលទីផ្សារព្រៃថ្មីធ្វើរួចហើយ មិនមានអាជីវករចូលទៅលក់ដូរ ព្រោះអាជីវករចំនួនប្រមាណជាង៤០នាក់ មិនព្រមរើចេញពីទីតាំងចាស់ ខណៈអាជីវករមួយចំនួនធំបានសុខចិត្តរើចេញទៅលក់នៅផ្សារថ្មី តាមការទាមទារបស់លោក ហ៊ាន រី ផងដែរនោះ ក្នុងនោះព្រោះតែចង់បានចំណេញលោក ហ៊ាន រី ក៏បានប្រើមនុស្សឲ្យទៅទាភាស៊ីពីអាជីវករ ដែលកំពុងលក់នៅផ្សារ ព្រៃព្នៅចាស់ មិនទាន់ចាកចេញនៅឡើយនោះ ក្លាយជារឿងក្រុមអាជីវករកើតទុក្ខមិនសុខចិត្ត ហើយមិនព្រមបង់លុយឲ្យទៅលោក ហ៊ាន រី ទើបឈានទៅដល់ការប្តឹងប្តល់គ្នាឡើងតុលាការបែបនេះ ។អាជីវករ៤នាក់ ក្នុងចំណោមអាជីវករ៤២នាក់ នៅផ្សារព្រៃព្នៅចាស់ ត្រូវបានរងនូវបន្តឹងពីលោក ហ៊ាន រី និងរងទទួលនូវដីកាពីស្ថា ប័នតុលាការផងដែរ ទី១ឈ្មោះ រិទ្ធ រ៉ែន អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃ វែង ។ ទី២ ឈ្មោះ ផាន រ៉ា ភេទស្រី អាយុ៥៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ។ ទី៣ឈ្មោះ សែន ស៊ីនួន ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង និងទី៤ ឈ្មោះលាង សុខឡេង ភេទស្រី អាយុ ៤១ឆ្នាំ មានទីលំនៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ។ពាក់ព័ន្ធទៅនឹងបណ្ដឹង ដែលបងប្អូនអាជីវករអះអាងថាអយុត្តិធម៌នេះ កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ ក្រុមអាជីវករផ្សារព្រៃព្នៅចាស់ចំនួន៤២នាក់ បាននាំគ្នាឈរកាន់រូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរូបថតលោកជំទាវ កិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន យ៉ាងសស្រាក់សស្រាំនៅមុខសាលាដំបូងខេត្តព្រៃវែង ដើម្បីទាមទារកុំឲ្យតុលាការចាប់ខ្លួន អ្នកទាំង៤នាក់ ហើយជួយរកយុត្តិធម៌ដល់ពួកគាត់ទាំងអស់គ្នាផង ។ក្រុមអាជីវករទាំងអស់នោះបន្តថា ព្រោះតែជីវភាពក្រីក្រ ពួកគាត់មានលទ្ធភាពលក់ដូរត្រឹមតែជាលក្ខណៈកញ្រ្ចែងល្អី តើពួកគាត់មានលទ្ធភាពឯណាទៅទិញតូបដែលជាផ្សារដែលលោក ហ៊ាន រី ចំណាយលុយកាក់រត់ច្បាប់ និងសាងសង់នោះ ។ ក្រោយមកព្រោះតែ ខ្លាចខាតចំណូលចូលហោប៉ៅ លោក ហ៊ាន រី ដែលជាម្ចាស់ទីតាំងវិនិយោគផ្សារថ្មីនេះ មកយកភាស៊ីពីពួកគាត់លក់បន្លែត្រីសាច់ នៅលើកញ្ច្រែង នៅពេលពលរដ្ឋអាជីវករប្រកែកមិនព្រមបង់ឲ្យ ស្រាប់តែរូបលោកប្រើអំណាចខ្លួនប្តឹងចូលទៅតុលាការ រហូតសាលា ដំបូងចេញដីកា ធ្វើឲ្យពលរដ្ឋអាជីវករ រងនូវការឈឺចាប់ខ្លាំងណាស់ ។ទោះជាយ៉ាងណា គេហទំព័រខ្លាប៉ុស្តិ៍ មិនអាចព្យាយាមសុំការបំភ្លឺពីលោក ហ៊ាន រី ប្រធានផ្សារព្រៃព្នៅថ្មី បាននៅឡើយនោះទេ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជូនទំនិញគេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងគំហ៊ុក.! (vojhotnews)
ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)
ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្តបាត់ដំបង បើកពិធីសម្ភោធយុទ្ធនាការ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសុខភាពខេត្ត(PWSSP)! (vojhotnews)
សិក្ខាកាមអ្នកសារព័ត៌មាន ២០រូបក្នុងខេត្តកំពង់ធំ ចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតព័ត៌មានពិស្ដារ (vojhotnews)
សម្តេចប្រធានរដ្ឋសភា៖ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា