ថ្ងៃអង្គារ៍ ទី២១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បាននាំយកពូជស្រូវផ្ការំដួលទៅជូនប្រជាពលរដ្ឋប្រមាណជិត៣០០គ្រួសារ ស្របពេលដែលកំពុងទទួលរងគ្រោះរាំងស្ងួត នៅស្រុកកំពង់ស្វាយ
Tue,23 July 2019 (Time 06:35 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 924នាក់)

រដ្ឋបាលខេត្តកំពង់ធំ៖ ក្នុងពិធីចែកពូជស្រូវផ្ការំដួល ចំនួន ២១,៥០០គីឡូក្រាម ជូនដល់ប្រជាកសិករ ចំនួន ២៩០គ្រួសារ លើផ្ទៃដីដាំដុះចំនួន ២១៥ហិកតា នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅឃុំត្បែង ស្រុកកំពង់ស្វាយ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងថា គ្រោះរាំងស្ងួតនេះ មិនមែនជួបតែនៅខេត្តកំពង់ធំទេ គឺកើតឡើងទូទាំងប្រទេស ហើយថ្ងៃនេះ ក្រុមការងារយើងបានចុះមកចែកពូជស្រូវផ្ការំដួល ដែលជាប្រភេទស្រូវសែនក្រអូប ជាប់ចំណាត់ថ្នាក់លេខ១ នៅលើពិភពលោក អង្ករមានក្លិនក្រអូប ឆ្ងុយឆ្ងាញ់ជាងគេ។

ពេលនេះ បងប្អូនទទួលបានពូជស្រូវសុទ្ធល្អ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈមន្ទីរកសិកម្មខេត្ត សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ ដែលមានឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះមកចែកដល់ដីបងប្អូនផ្ទាល់តែម្តង។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ក៏បានក្រើនរំលឹកឲ្យប្រជាកសិករក្រៅពីការធ្វើស្រែ ត្រូវចេះដាំដំណាំរួមផ្សំ ក៏ដូចជាចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំ សុទ្ធតែអាចយកទៅលក់បានប្រាក់កម្រៃ យកមកទ្រទ្រង់ជីវភាពដូចគ្នា និងថែរក្សាសុខភាពឲ្យបានល្អ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ជាពិសេស ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន។

ឯកឧត្តម ងិន ឆាយ ថ្លែងថា នៅតំបន់នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ធ្លាប់បានចុះមកពិនិត្យស្ថានភាពនៅទីនេះផ្ទាល់រួចមកហើយ ទើបឯកឧត្តម បានចាត់តំណាងរូបឯកឧត្តមមកចូលរួមចែកពូជស្រូវផ្ការំដួល និងភ្ជួដីស្រែ ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីធ្វើការបង្កបង្កើនផលបន្តទៀត ជាទូទៅពូជស្រូវផ្ការំដួលនេះក្នុងមួយហិចតាត្រូវការពូជចំនួន ១០០គីឡូក្រាម។

ឯកឧត្តមបន្ថែមទៀតថា គ្រោះរាំងស្ងួតឆ្នាំនេះ គឺជាឆ្នាំមួយដែលមានបញ្ហាច្រើន បើយើងសង្កេតមើលទៅលើទិន្នន័យដែលទទួលផលប៉ះពាល់ដោយគ្រោះរាំងស្ងួតនេះ គឺមានប្រមាណជាង ១៥ ម៉ឺនហិកតា ទូទាំងប្រទេស ប៉ុន្តែការទទួលរងផលប៉ះពាល់គ្រោះរាំងស្ងួតនៅមានទំហំតិចតួចនៅឡើយ ប្រហែលជិត ៤ពាន់ហិកតានៅទូទាំងប្រទេស។ ដោយឡែកនៅទីនេះ ការបង្ករបង្កើនផលស្រូវរដូវវស្សា មានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារបងប្អូនប្រជាកសិករធ្វើស្រូវប្រភេទអ៊ីអ៊ែរ ហើយមកដល់ពេលនេះ ត្រូវដល់ពេលវេលាស្រូវចាប់ផើមធ្វើខ្លួន ប៉ុន្តែខ្វះទឹកបណ្ដាលឱ្យខូចខាតទាំងស្រុង។ លើសពីនេះ នៅកន្លែងខ្លះទៀត ពួកគាត់ធ្វើស្រែស្រូវវស្សា ទោះបីមានគ្រោះរាំងស្ងួត ក៏យើងនៅមានក្តីសង្ឃឹមខ្លះដែរ នៅពេលដែលមានភ្លៀងធ្លាក់ ស្រូវនឹងល្អឡើងវិញ។

ជាមួយគ្នានោះដែរ ឯកឧត្តម ងិន ឆាយ បានផ្តាំផ្ញើដល់ប្រជាកសិករទាំងអស់ ត្រូវខិតខំធ្វើការថែបំប៉ននៅស្រូវរបស់ខ្លួនឲ្យបានល្អប្រសើរ ដោយមិនត្រូវទុកស្រូវចោល ដោយមិនទៅមើលថែទាំ ទុកឲ្យដង្កូវស៊ី ឬ ស្មៅបោកងាប់នោះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញ​តូច ធំ ដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងគំហ៊ុក.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្តបាត់ដំបង បើកពិធីសម្ភោធយុទ្ធនាការ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសុខភាពខេត្ត(PWSSP)! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាកាមអ្នកសារព័ត៌មាន ២០រូបក្នុងខេត្តកំពង់ធំ ចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតព័ត៌មានពិស្ដារ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចប្រធានរដ្ឋសភា៖ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
428 នាក់
ម្សិលមិញ :
683 នាក់
សប្តាហ៍នេះ :
2518 នាក់
ខែនេះ :
10970 នាក់
3 ខែនេះ :
29307 នាក់
សរុប :
704169 នាក់