ប្រភពដែលស្និទ្ធនឹងលោក អ៊ុយ ហឿន ប្រធានសា្ថនីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៧ ភូមិមានជ័យ ឃុំស្រែចារ បានឲ្យដឹងថា ក្រុមឈ្មួញដែលដឹកជញ្ជូនឈើ ដឹកជញ្ជូនទំនិញផ្ទុកលើសទម្ងន់ គ្រាន់តែទាក់ទងតាមទូរស័ព្ទជាមួយលោក អ៊ុយ ហឿន គឺអាចបើកបរឆ្លងកាត់មុខស្ថានីយ៍ដោយមិនចាំបាច់ចូលថ្លឹងឡើយ។ប្រភពបានឲ្យដឹងទៀតថា អ្នកបើកបររថយន្តធុនធំផ្ទុកលើសទម្ងន់ត្រូវបង់លុយឲ្យលោក អ៊ុយ ហឿន និងបក្ខពួកក្នុងមួយរថយន្តចាប់ពី៥ម៉ឺនរៀលទៅ៣០ម៉ឺនរៀលតាមការផ្ទុកទំនិញលើសទម្ងន់តិចឬច្រើន ទើបគ្មានការរំខានពីមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៧ ឃុំស្រែចារ ស្រុកស្នួល។ ចំណែកលោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ដែលជាអ្នកឃុបឃិតឲ្យលោក អ៊ុយ ហឿន និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្ត និងកំពុងសម្ងំទទួលផលប្រយោជន៍យ៉ាងសុខស្រួល។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស ទប់ស្កាត់ទង្វើមិនប្រក្រតី និងអំពើពុករលួយរបស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តក្នុងឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ជាបន្ទាន់។ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តក្រចេះ បានឲ្យដឹងថា បច្ចុប្បន្នក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៧ ភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ កំពុងប្រែក្លាយជញ្ជីងថ្លឹងរថយន្តឲ្យទៅជាជញ្ជីងថ្លឹងលុយយ៉ាងសុខស្រួល។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក ហ៊ុយ ហឿន ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៧ ឃុំស្រែចារ និងបក្ខពួកហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្ត គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះផងដែរ ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ តាមការអះអាងរបស់ប្រជាពលរដ្ឋរស់នៅក្នុងឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញមួយចំនួនបានប្រើប្រាស់រថយន្តធំៗដឹកជញ្ជូនឈើលើសទម្ងន់ និងដឹកជញ្ជូនទំនិញលើសទម្ងន់ឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តក្រោមគ្រប់គ្រងរបស់លោក អ៊ុយ ហឿន ដោយមិនបាច់ចូលថ្លឹងឡើយ។ សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តក្រចេះបានឲ្យដឹងថា ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ កំពុងខូចជាច្រើនកន្លែងព្រោះឈ្មួញប្រើប្រាស់រថយន្តធុនធំផ្ទុកឈើលើសទម្ងន់និងផ្ទុកទម្ងន់លើសទម្ងន់បើកបរឆ្លងកាត់ទាំងថ្ងៃទាំងយប់។ ក្នុងនោះឈ្មួញម្ចាស់រថយន្តដឹកជញ្ជូនឈើនិងដឹកជញ្ជូនទំនិញលើសទម្ងន់គ្រាន់តែបង់លុយឲ្យលោក អ៊ុយ ហឿន ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តក្នុងភូមិមានជ័យ ឃុំស្រែចារ តាមការកំណត់គឺមិនបាច់ចូលថ្លឹងឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ សុីន ហៅភីក កាស៊ីណូ របស់ក្រុមហ៊ុន ញូ ភីក អេនធើធេនមុិន ឯ.ក ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ! (vojhotnews)
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ អរឆីដ អូតែល និង រិច កាស៊ីណូ របស់ក្រុមហ៊ុន ជេ ប៊ី អិម អេស ឌីវេឡុបមុិ (vojhotnews)
កាស៊ីណូ ហ្គាន់ ដាវ ត្រូវបានរកឃើញប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលល្មើសនឹងបទប្បញ្ញត្តិ ដែលមានចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា គ.ល.ក. ត្រូវបានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ! (vojhotnews)
សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅដែលមានដើមចមពីទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅ ភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ! (vojhotnews)
កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅ រាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា