ថ្ងៃអង្គារ៍ ទី២១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លោក ឡោ សុខា​ ស្នងការនគរបាលខេត្តមណ្ឌលគិរី និងលោក​ សា ផល្លា នាយ​ប៉ុស្ដិ៍ច្រកទ្វេរភា​គីឡាប៉ាខេជាអ្នកបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួន
Tue,02 July 2019 (Time 02:24 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 937នាក់)

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន​ខ្មែរ​-​យួន ក្នុងស្រុក​កែវ​សីមា បាន​ឲ្យ​ដឹង​ថា ឈើ​ដែល​ឈ្មួញ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេរភាគីឡា​ប៉ា​ខេ និង​ច្រករបៀង​ជាច្រើន​កន្លែង​ គឺជា​ឈើ​ដែល​ឈ្មួញ​ប្រមូល​ទិញ​មានឈ្មោះ ស្រីលីនដឹកចេញពីដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាំ​លៀ ស្រុក​ពេ​ជ្រា​ដា ជាដើម​។

បើតាម​ប្រភពពី​ក្រុម​ឈ្មួញ​និង​ប្រជាពលរដ្ឋ​ដែល​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​បាន​ឲ្យ​ដឹងថា ពួកគេ​បង់លុយ​ឲ្យ​លោក សា ផល្លា មេ​ប៉ុស្ដិ៍​ច្រក​ណាំ​លៀ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​តាម​ការកំណត់ ​ទើប​អាច​ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​យ៉ាង​រលូន​បាន ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​បទល្មើសខាងលើនេះ​ផង ព្រោះ​មាន​សេចក្ដីរាយការណ៍​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​លោក សា ផល្លា បើកច្រកតាម​អំពើ​ចិត្តឲ្យឈ្មួញឈ្មោះ ស្រីលីនដឹកឈើឆ្លងដែនទៅប្រទេសវៀតណាមអានាធិបតេយ្យ។

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ​-​យួន ក្បែរ​ច្រក​ទ្វេរភាគ្គីឡា​ប៉ា​ខេ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​លោក សា ផល្លា មេប៉ុស្ដិ៍​ច្រក​ឡា​ប៉ា​ខេ នៅតែ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹក
ដដែល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

ពាក់ព័ន្ធ​ករណីនេះ​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក សា ផល្លា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន គឺ​ដោយសារ​អាង​មាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ជា​មិត្តភក្ដិ​ជិតស្និទ្ធ​និង​ជា​បង្អែក​ដ៏​រឹងមាំ​របស់ខ្លួន​ ដូច្នេះហើយ​ទើប​លោក សា ផល្លា នៅតែ​បន្ត​ឃុបឃិត​ឲ្យ​មាន​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ឡា​ប៉ា​ខេ ក៏ដូចជា​ច្រករបៀង​ច្រើន​កន្លែង​ក្រោម​ការទទួលខុសត្រូវរ​បស់​អង្គភាព​នគរបាល​វរ​ការពារ​ព្រំដែន​គោកលេខ​៦២១​។

តាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​នៅ​ច្រក​ឡា​ប៉ា​ខេ បាន​ឲ្យ​ដឹងថា ជា​រៀងរាល់​យប់​មាន​ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​និង​មាន​ប្រជាពលរដ្ឋ​ដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ង៉ាំ​តា​យិន ច្រករបៀង​៣៥ បន្តទៅ​ច្រករបៀង​ង៉ាំ​ដី ដោយ​ក្នុង​មួយ​យប់ៗ​សរុប​ចំនួន​ម៉ូតូ​ដឹកឈើ​គឺមាន​មិនក្រោម៤០ទៅ៥០គ្រឿង​ច្រករបៀង​ទាំងនោះ​គ្រប់គ្រង​ដោយ​លោក សា ផល្លា ដែលជា​នាយប៉ុស្ដិ៍​ច្រក​ឡា​ប៉ា​ខេ ចំណុះ​ឲ្យ​អង្គភាព​នគរបាល​វរ​ការពារ​ព្រំដែន​គោកលេខ​៦២១ ទន្ទឹមនឹងនេះ​លោក សា ផល្លា បានប្រគល់​តួនាទី​ឲ្យ​លោក អ៊ូច សុភ​ក្ត្រ ជា​អ្នកដើរ​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ជាច្រើន​កន្លែង ដូចជា​ច្រក​ង៉ាំ​អូរ​ជុំច្រក​យូ​ឡឹ​ត ច្រក​តា​យិន ច្រក​បា​ឡា ច្រក​ង៉ាំ​ដី និង​ច្រក​ង៉ៃ​បា​វ៉េ ជាដើម​ តាមរយៈ​ការឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក គឺ​លោក សា ផល្លា អាច​ប្រមូល​លុយ​បានយ៉ាងច្រើន។

ប្រជាពលរដ្ឋសំណូមពរដល់សម្តេច ក្រឡាហោម ស ខេង មេត្តាដាក់កម្លាំងសម្ងាត់ចុះពិនិត្យតាមដានបទល្មើសព្រៃឈើនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរីផងទាន បើពុំ
ដូច្នេះព្រៃតំបន់អភិរក្សវានិងវិនាសមហន្តរាយជាមិនខាន៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញ​តូច ធំ ដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងគំហ៊ុក.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្តបាត់ដំបង បើកពិធីសម្ភោធយុទ្ធនាការ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសុខភាពខេត្ត(PWSSP)! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាកាមអ្នកសារព័ត៌មាន ២០រូបក្នុងខេត្តកំពង់ធំ ចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតព័ត៌មានពិស្ដារ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចប្រធានរដ្ឋសភា៖ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
491 នាក់
ម្សិលមិញ :
683 នាក់
សប្តាហ៍នេះ :
2581 នាក់
ខែនេះ :
11033 នាក់
3 ខែនេះ :
29370 នាក់
សរុប :
704232 នាក់