ថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ថាមែនៗ..!! ល្បីថាលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ព្រោះតែប្រយោជន៍ ប្រើមុខងារតួរនាទីរបស់ខ្លួន បើកដៃឲ្យមេឈ្មួញឈើ លោក តែម ធារ៉ា និង លោក អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់..!!
Sun,30 June 2019 (Time 09:12 AM)
ដោយ ៖ ខ្លាដែន (ចំនួនអ្នកអាន: 1087នាក់)

នាពេលថ្មីៗនេះ មានសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់របស់មេឈ្មួញឈើដ៏ល្បីឈ្មោះបំផុតក្នុងខេត្តពោធិ៍សាត់ លោក តែម ធារ៉ា កំពុងធ្វើសកម្មភាពសកម្មភាពដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេងផ្អើលទូទាំងស្រុក វាលវែង ដោយសេរី ដោយគ្មានការអន្តរាគមន៍បង្ក្រាបពីសំណាក់អជ្ញាធរសម្ថកិច្ច សង្ស័យមានការបើកដៃពីលោក ម៉ៅ ធនិន ។

តាមសេចក្ដីរាយការណ៍បានប្រាប់ឲ្យអង្គភាពយើងដឹងថា កន្លងទៅធ្លាប់មាន​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចុះទៅ​បើក​ការស៊ើបអង្កេត​ជុំវិញ​ករណី​លោក តែម ធារ៉ា ដែលជាមន្ត្រីអាវុធហត្ថខេត្តពោធិ៍សាត់ ក្លាយជា​មេ​ឈ្មួញ​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ ក្នុងពេលនោះបានធ្វេីឲ្យមេ​ឈ្មួញ តែម ធារ៉ា ផ្អាក​សកម្មភាព​របស់​ខ្លួន​មួយរយៈ​ពេល ប៉ុន្តែ​ឈ្មួញ​មួយចំនួន​ដែលជា​បក្ខពួក​របស់​មេ​ឈ្មួញ តែម ធារ៉ា នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចូលមក​រាជធានី​ភ្នំពេញបានដោយយ៉ាង​រលូន​ជាទីបំផុត។

សេចក្តីរាយការណ៍បានបន្តថា មេ​ឈ្មួញ តែម ធារ៉ា ថ្វីត្បិតតែសកម្មភាពដឹកជញ្ជួនឈេីរបស់ខ្លួនត្រូវបានផ្អាក់ទៅពិតមែន តែនៅមាន​ឥទ្ធិពល​ក្នុងការ​សម្រួល​ឲ្យ​ឈ្មួញ​តូចៗ​ដែលជា​បក្ខពួក​របស់​ខ្លួន​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ចូល​មកដល់​រាជធានី​ភ្នំពេញ ប្រកបដោយ​សុវត្ថិភាព​។

ប្រភពផ្ទៃក្នុងផ្សេងទៀតពីស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​មេ​ឈ្មួញ តែម ធារ៉ា មន្ត្រី​អាវុធហត្ថ​ខេត្តពោធិ៍សាត់ ដែល​ជាឈ្មួញល្បីល្បាញ​ខាង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ខេត្តពោធិ៍សាត់នោះ​ ពិតជាបាន​ផ្អាក​សកម្មភាព​មួយរយៈ​ពេលពិតមែន នោះក៏ដោយសារតែបណ្ដាញ​ព័ត៌មាន​ធ្វេីការផ្សព្វផ្សាយ​ជា​រិះគន់បន្តបន្ទាប់​ ក៏ប៉ុន្តែ​ជាក់ស្ដែង​បក្ខពួក​មួយចំនួន​រប​ស់មេ​ឈ្មួញ តែម ធារ៉ា នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​ពេញបន្ទុក​ដដែល ហើយ​ពួកគេ​យកឈ្មោះ​មេ​ឈ្មួញ តែម ធារ៉ា មក​ប្រើ​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត។

សេចក្តីរាយការណ៍បានបន្ថែមថែមទៀតថា​ បក្សពួកមេ​ឈ្មួញលោក តែម ធារ៉ា យកឈ្មោះលោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុក សាម៉ុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ ដែលជាខ្នងបង្អែករបស់លោក តែម ធារ៉ា ក្នុងពេលអនុវត្តការងាររយះពេលមុននោះ មកកាងបទល្មេីស ហេីយធ្វេីជាខ្នងបង្អែក​ដ៏​រឹងមាំ​ ដូច្នេះ​ឈ្មួញ​ដែលជា​បក្ខពួក​របស់លោក តែម ធារ៉ា ក៏​នៅតែមាន​ឥទ្ធិពល​ក្នុងការ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​យ៉ាង​គក្រឹកគក្រេងជាបំផុត។

ប្រភពពី​មន្ត្រី​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត បាន​ឲ្យ​ដឹងថា កន្លងមក​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កម្លាំង​អាវុធហត្ថ​ខេត្តពោធិ៍សាត់ បាន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ក្នុងស្រុក​វាលវែង និង​នៅ​ស្រុក​ភ្នំក្រវាញ ជាច្រើន​ករណី​ ក៏ប៉ុន្តែ​មេ​ឈ្មួញ តែម ធារ៉ា ដែលជា​មន្ត្រី​អាវុធហត្ថ​ខេត្តពោធិ៍សាត់ ហើយ​ជាម​នុស្ស​ជំនិត​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុក សាម៉ុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ តែង​ចៀស​ផុតពី​ការបង្ក្រាប​យ៉ាង​សុខ​ស្រួល​។

មន្ត្រីមូលដ្ឋានមួយរូបបានលួចបង្ហេីបឲ្យដឹងថាបច្ចុប្បន្ននេះ​ ថ្វីត្បិតតែពេល​សកម្មភាព​របស់លោក តែម ធារ៉ា មេឈ្មួញដ៏ល្បីឈ្មោះត្រូវបានបិតផ្អាកមួយរយះ​ ប៉ុន្តែ​ឈ្មួញ​ដែលជា​បក្ខពួក​របស់​មេ​ឈ្មួញ តែម ធារ៉ា នៅតែ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដដែល​ ទន្ទឹមនឹងនេះ​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ ព្រមទាំង​សមត្ថកិច្ច​ជំនាញ់ពាក់ព័ន្ធ​ដទៃទៀត​ មិន​ហ៊ាន​ប៉ះពាល់​ក្រុម​ឈ្មួញ​ដែលជា​បក្ខពួក​របស់​មេ​ឈ្មួញ តែម ធារ៉ា បន្តិចសោះឡេីយ។

ករណីនេះត្រូវមតិសាធារណៈសង្ស័យថា ប្រហែលជាលោក ម៉ៅ ធនិន អភិបាលខេត្តពោធិសាត់ទទួលបានផលប្រយោជន៍ពីក្រុមឈ្មួញ តែម ធារ៉ា និងលោក អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់សម្បើមហើយមើលទៅ បានជាបណ្តោយឲ្យលោក អ៊ុក​ សាម៉ុន បើកឲ្យក្រុមឈ្មួញ តែម ធារ៉ាធ្វើតាមចិត្ត ។

ក្នុងនោះក៏មានការលើកឡើងថា ប្រហែលជាមិនមែនជាត្រឹមតែលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់នោះទេ ដែលទទួលបានផលប្រយោជន៍នោះ ប្រហែលជាផលប្រយោជន៍ធ្លាក់ទៅដល់លោក សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែរហើយបានជាគ្នានសមត្ថកិច្ចណាមួយហ៊ានធ្វើការបង្រ្កាប ។

ជុំវិញករណីឈ្មួញដឹកជញ្ជួនឈេីខុសច្បាប់ខាងលេីនេះ​ អង្គភាពយេីងមិនអាចទំនាក់ទំនងទៅលោកប្រធានមន្ទីរកសិកម្ម និងមេរដ្ឋបាលព្រៃឈេីខេត្តពោធិ៍សាត់ ដេីម្បីសុំការបំភ្លឺបាននៅឡេីយទេ ព្រោះពុំមានលេខទូស័ព្ទ​៕​

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ សុីន ហៅភីក កាស៊ីណូ របស់ក្រុមហ៊ុន ញូ ភីក អេនធើធេនមុិន ឯ.ក ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ អរឆីដ អូតែល និង រិច កាស៊ីណូ របស់ក្រុមហ៊ុន ជេ ប៊ី អិម អេស ឌីវេឡុបមុិ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កាស៊ីណូ ហ្គាន់ ដាវ ត្រូវបានរកឃើញប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលល្មើសនឹងបទប្បញ្ញត្តិ ដែលមានចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា គ.ល.ក. ត្រូវបានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅដែលមានដើមចមពីទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅ ភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅ រាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
120 នាក់
ម្សិលមិញ :
389 នាក់
សប្តាហ៍នេះ :
2762 នាក់
ខែនេះ :
13091 នាក់
3 ខែនេះ :
46437 នាក់
សរុប :
809185 នាក់