ថ្ងៃអង្គារ៍ ទី២១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
តើលោក ជៀម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ និង លោក បែន​ រ័ត្ន ស្នងការ​នគរបាលខេត្ត​ត្បូងឃ្មុំ មិ​នហ៊ានចុះ បង្រ្កាប​ល្បែងស៊ីសង​នៅស្រុក​មេ​មត់ឬទេ?
Sat,29 June 2019 (Time 09:02 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 935នាក់)

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដារ ស្រុក​មេមត់ បាន​កត់សម្គាល់ថា ចាប់តាំងពី​ឈ្មោះ ហេង និង​ឈ្មោះ លឹម បើក​សង្វៀន​បញ្ជល់មាន់​និង​វង់​យូគី​អាប៉ោង​នៅ​ចំណុច​ច្រក​ដូង​៧​ដើម ឃុំ​ដារ ស្រុក​មេមត់ គឺ​បទល្មើស​ផ្សេងៗ​ ជាពិសេស​អំពើចោរកម្ម​កើតឡើង​គួរ​ឲ្យ​ភ័យខ្លាច ហើយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ក្នុង​ខេត្ត​ត្បូងឃ្មុំ មិន​បង្ក្រាប​ល្បែងស៊ីសង​ទាល់តែសោះ​។

ប្រភព​ខ្លះ​បាន​លើកឡើងថា សង្វៀន​បញ្ជល់មាន់​និង​វង់​យូគី​អាប៉ោង​នៅ​ច្រក​ដូង​៧​ដើម ឃុំ​ដារ ជា​ប្រភព​ចំណូល​របស់​មន្ត្រី​ធំៗ​មួយចំនួន​ក្នុង​ខេត្ត​ត្បូងឃ្មុំ ក្នុងនោះ​មាន​ទាំង​មន្ត្រី​ក្នុង​ជួរ​គណៈ​អភិបាលខេត្ត ក៏ដូចជា​មន្ត្រីនគរបាល​និង​មន្ត្រី​អាវុធហត្ថ​ផងដែរ​។ ដូច្នេះ​មានតែ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ទើប​អាច​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​នៅ​ចំណុច​ច្រក​ដូង​៧​ដើម ឃុំ​ដារ ស្រុក​មេមត់ ប្រកបដោយ​ប្រសិទ្ធភាព​។

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ដារ ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​សង្វៀន​បញ្ជល់​មាន់​និង​ល្បែង​យូគី​អាប៉ោង​នៅ​ចំណុច​ច្រក​ដូង​៧​ដើម កំពុងដំណើរការ​យ៉ាង​រលូន​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។

ប្រភពពីប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដារ ​បានប្រាប់ឲ្យដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិតនិង​បើកដៃ​ពី​សំណាក់​អធិការនគរបាល​ស្រុក​មេមត់ និង​អភិបាលស្រុក​មេមត់ទេនោះ ​គឺ​គ្មាន​នរណា​អាច​បើក​សង្វៀន​បញ្ជល់មាន់​និង​វង់​អាប៉ោង​យូគី​នៅ​ចំណុច​ច្រក​ដូង​៧​ដើម យ៉ាង​រាលដាល​ដូច​សព្វថ្ងៃនេះ​ទេ​។ ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជៀម ច័ន្ទ​សោភ័ណ្ឌ អភិបាលខេត្ត​ត្បូងឃ្មុំ បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ​និងទុក​ឲ្យ​ល្បែងស៊ីសង​នៅ​ចំណុច​ដូង​៧​ដើម ឃុំ​ដារ ស្រុក​មេមត់ ដំណើរការ​យ៉ាង​រលូន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម​។

​ប្រភពពី​អ្នក​ធ្លាប់​ចូលទៅក្នុង​ទីតាំង​សង្វៀន​បញ្ជល់មាន់​ និង​វង់​យូគី​អាប៉ោង​នៅ​ចំណុច​ច្រក​ដូង​៧​ដើម បាន​ឲ្យ​ដឹងថា អ្នកបើក​ល្បែងស៊ីសង​មានឈ្មោះ ហេង និង​ឈ្មោះ លឹម ហើយ​បុគ្គល​២​នាក់​នេះ​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​។

ប្រភព​ព័ត៌មានបាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ឃុំ​ដារ និង​ស្រុក​មេមត់ មិន​ហ៊ាន​ប៉ះពាល់​អ្នកបើក​ល្បែងស៊ីសង​ឈ្មោះ ហេង និង​ឈ្មោះ លឹម នោះទេ ​ហើយ​សម្ងំ​ទទួលផល​ប្រយោជន៍​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​នៅ​ចំណុច​ច្រក​ដូង​៧​ដើម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ជាបន្ទាន់​ដើម្បី​ឲ្យ​ស្របតាម​គោល​យោ​បាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។ ដោយហេតុថា លោក ជៀម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក ប៉ែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ កំពុង​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់នោះ​។

ជុំវិញបញ្ហាខាងលេីនេះ​ អង្គភាពយេីងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក ជៀម ច័ន្ទ​សោភ័ណ បាននៅឡេីយទេ ព្រោះពំុមានលេខទូរស័ព្ទ​ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញ​តូច ធំ ដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងគំហ៊ុក.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្តបាត់ដំបង បើកពិធីសម្ភោធយុទ្ធនាការ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសុខភាពខេត្ត(PWSSP)! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាកាមអ្នកសារព័ត៌មាន ២០រូបក្នុងខេត្តកំពង់ធំ ចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតព័ត៌មានពិស្ដារ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចប្រធានរដ្ឋសភា៖ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
478 នាក់
ម្សិលមិញ :
683 នាក់
សប្តាហ៍នេះ :
2568 នាក់
ខែនេះ :
11020 នាក់
3 ខែនេះ :
29357 នាក់
សរុប :
704219 នាក់