ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
សម្តេចតេជោ ហ៊ុន សែន សម្រេចផ្ទេរ ឯកឧត្តម គួច ចំរើន ជាអភិបាលខេត្តព្រះសីហនុ ជំនួស ឯកឧត្តម យន្ត មីន ដែលបានលាលែងពីតំណែង...!!!
Mon,24 June 2019 (Time 04:48 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1018នាក់)

សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ក្នុងហ្វេសប៊ុករបស់ សម្តេចមុននេះបន្តិច នារសៀលថ្ងៃទី២៤ មិថុនានេះ ដែលមានខ្លឹមសារដើមទាំងស្រុងដូចខាងក្រោម៖

ក្នុងពេលបំពេញការងារនៅខេត្តព្រះ
សីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្ត
ព្រះសីហនុបានទទួលស្គាល់កំហុសលើ
ការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
ដែលបណ្តាយឲ្យមានរឿងឈឺចាប់
កើតឡើង។ គាត់បានស្នើមកខ្ញុំដើម្បី
លាលែងចេញពីអភិបាលខេត្តព្រះសីហនុ។

ខ្ញុំបានយល់ព្រមឲ្យគាត់លាលែង និង
បានពិភាក្សាជាមួយ សម្តេច ស ខេង យក ឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុ វិញ។ ទោះជាមានការរៀបចំបែបនេះក៏ដោយក៏ ឯកឧត្តម យន្ត មីន នៅបន្តដឹកនាំ យុទ្ធនាការរុករក និងសង្រ្គោះតទៅទៀត
រហូតចប់កិច្ចការនិងអភិបាលខេត្តថ្មីចូល
កាន់តំណែង។

ខ្ញុំក៏សូមបញ្ជាក់ថា ថ្ងៃនេះខ្ញុំបានសម្រេច
ចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រង
គ្រោះមហន្តរាយដោយមូលហេតុខ្វះការ
ទទួលខុសត្រូវ និងភូតភរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()

ព័ត៌មានគួរចាប់អារម្មណ៍

វឌ្ឍនភាពសហគមន៍តំបន់ការពារធម្មជាតិដូនក្រី ជាជម្រកដល់សំខាន់សម្រាប់ជីវៈចម្រុះនិងធនធានធម្មជាតិដ៏មានតម្លៃ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
289 នាក់
ម្សិលមិញ :
185 នាក់
សប្តាហ៍នេះ :
2399 នាក់
ខែនេះ :
11433 នាក់
3 ខែនេះ :
35145 នាក់
សរុប :
844210 នាក់