(ព្រះសីហនុ)៖ មន្ត្រីជាន់ខ្ពស់សាលាខេត្តព្រះសីហនុ បានថ្លែងប្រាប់បណ្តាញព័ត៌មានគេហទំព័រខ្លាប៉ុស្តិ៍ថា កងកម្លាំងសមត្ថកិច្ចរាប់រយនាក់ មកពីតាមអង្គភាពផ្សេងៗ បានចូករួមក្នុងប្រតិបត្តិការសង្រ្គោះ ជនរងគ្រោះដែលបានស្លាប់ និងរងរបួសនៅក្នុងគំនរអគារបែកបាក់ នៅក្រុងព្រះសីហនុ។យោងតាមសេចក្តីរាយការណ៍មួយចំនួន ដែលបណ្តាញព័ត៌មាន គេហទំព័រខ្លាប៉ុស្តិ៍ ទទួលបាននៅរសៀលថ្ងៃនេះ បានបញ្ជាក់ថា «ក្រុមជួយសង្គ្រោះរួមមាន៖ កម្លាំងសង្គ្រោះរបស់រដ្ឋបាលខេត្តព្រះសីហនុ, ស្នងការដ្ឋានគរបាលខេត្តចំនួន ១៥០នាក់, កម្លាំងព្រំដែនទឹកចំនួន ៤០នាក់, ក្រុមហ៊ុន Sea Sneak ,China Copperation ចំនួន១០០នាក់, កំលាំងយោធា ១២០នាក់, កំលាងសង្រ្គោះបន្ទាន់ (៧១១) ចំនួន៤៣នាក់, កម្លាំងអាវុធហត្ថ ១៥៧នាក់ និងខាងកម្លាំងកំពង់ផែចំនួន៦០នាក់ កម្លាំងមូលដ្ឋានសមុទ្រកងទ័ពជើងទឹក ចំនួន ៨0នាក់។សូមបញ្ជាក់ថា រហូតមកដល់ល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមការងារជួយសង្គ្រោះមកពីគ្រប់កន្លែង បាននិងកំពុងធ្វើសកម្មភាពយ៉ាងមមាញឹកដើម្បីជួយសង្គ្រោះជនរងគ្រោះ ដែលសង្ស័យថា កំពុងស្ថិតនៅក្នុងគំនរបាក់បែក នៃអគារសំណង់ដែលរលំនៅក្រុងព្រះសីហនុ ដែលបានបាក់រលំកាលពីព្រឹកមិញ។ក្រុមអ្នកជួយសង្គ្រោះទាំងនេះ ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងបំពាក់ដោយសម្ភារពេញលេញ និងបានជួយនូវឧបករណ៍សម្រាប់កាត់ដែក និងរថយន្តស្ទួចអាចលើកទម្ងន់ ៥០តោន រួមនឹងសម្ភារសង្គ្រោះចាំបាច់ផ្សេងទៀត។លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ រួមនឹងរដ្ឋបាលសាលាខេត្តព្រះសីហនុ និងក្រុមប្រឹក្សាខេត្តព្រះសីហនុ សូមសម្តែងអំណរគុណចំពោះកាយវិការមនុស្សធម៌របស់ក្រុមសង្គ្រោះទាំងអស់។ ការសង្គ្រោះដែលត្រូវបានអះអាងថា នឹងធ្វើឡើងជាប់ រហូតដល់សង្គ្រោះជនរងគ្រោះបានទាំងអស់ ពីគំនរអគាររលំនេះ។បើតាមរដ្ឋបាលខេត្តព្រះសីហនុ រហូតមកទល់ពេលនេះ ការជួយសង្គ្រោះជនរងគ្រោះ នៃការរលំអគារនេះបានចំនួន ២៩នាក់ ក្នុងនោះស្លាប់ ៧នាក់ និងរបួស២៣នាក់។ក្នុងនោះគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចមានកិត្តិយស សូមចូលរួមនូវមរណ:ទុក្ខនៃក្រុមគ្រួសារសព្វដែលរងគ្រោះដោយសំណង់អាគារបានបាក់សង្កត់ធ្វើឲ្យបងប្អូនជនរួមជាតិបាត់បង់ជីវិត បែកបាក់គ្រួសារ. ទាំងអស់នេះបណ្តាលមកពីភាពអសកម្មរបស់មន្រ្តីសាលាខេត្តព្រះសីហនុនេះតែម្តង. ពិសេសអភិបាលខេត្ត និងប្រធានមន្ទីររៀបចំដែនដីនគរូបនីកម្មសំណង់និងសូរិយោដី ដែលធ្វេសប្រហែសក្នុងការងារ បណ្តោយឲ្យមានការសាងសង់ដោយមិនមានច្បាប់អនុញ្ញាត្ត ការដែលសាងសង់មិនមានច្បាប់អនុញ្ញាត្ត មានន័យថាសំណង់នេះសង់ខុសបច្ចេកទេស បានបណ្តាលឲ្យបាក់សម្លាប់ពលរដ្ឋខ្មែរជាង១០នាក់ និងរបួសមួយចំនួនធំ។ ការធ្វេសប្រហែសការងារនេះ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច សុំឲ្យរាជរដ្ឋាភិបាលមានវិធានការជាមួយអភិបាលខេត្តព្រះសីហនុដែលបើកឲ្យជនបរទេសសាងសង់សំណង់ខុសច្បាប់ និងមានវិធានការជាមួយប្រធានមន្ទីរដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដី ភូមិបាលខេត្តព្រះសីហនុតាមនីតិវិធីច្បាប់ ក្នុងករណីខ្វះការត្រួតពិនិត្យសំណង់ក្រោមការគ្រប់គ្រងរបស់ខ្លួន។ព្រះរាជាណាចក្រកម្ពុជា ជាអាណាចក្រនីតិរដ្ឋ ប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស បើអភិបាលខេត្តព្រះសីហនុ និងប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តព្រះសីហនុ រំលោភលើសេចក្តីទុកចិត្តពលរដ្ឋ និងរាជរដ្ឋាភិបាល ធ្វើឲ្យជនបរទេសសាងសង់អាគារអត់ច្បាប់ បញ្ជាក់ឲ្យពិភពលោកដឹងថា កម្ពុជាមិនគោរពនីតិរដ្ឋទេ. លោកមិនគួរនៅធ្វើជាអភិបាលខេត្តព្រះសីហនុ និងជាប្រធានមន្ទីរដែនដីខេត្តទៀតឡើយ។បើរាជរដ្ឋាភិបាលនៅតែបន្ត តំណែងនេះឲ្យលោកទាំងពីរនាក់នេះទៀត មានន័យថា កម្ពុជាមិនមែននីតិរដ្ឋទៀតទេ ។បងប្អូនជនរួមជាតិជាទីគោរពនិងជាទីស្រឡាញ់ ក្នុងនាមជាអ្នកនយោបាយអភិវឌ្ឍន៍ជាតិ ជឿថារាជរដ្ឋាភិបាល ពិតជាអនុវត្តនីតិរដ្ឋ។ និងមានវិធានការជួយដល់ជនរងគ្រោះជាក់ជាមិនខាន៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជូនទំនិញគេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងគំហ៊ុក.! (vojhotnews)
ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)
ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្តបាត់ដំបង បើកពិធីសម្ភោធយុទ្ធនាការ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសុខភាពខេត្ត(PWSSP)! (vojhotnews)
សិក្ខាកាមអ្នកសារព័ត៌មាន ២០រូបក្នុងខេត្តកំពង់ធំ ចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតព័ត៌មានពិស្ដារ (vojhotnews)
សម្តេចប្រធានរដ្ឋសភា៖ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា