ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
បែកធ្លាយ​...!!! កូនប្រសាររបស់លោក ស្វាយ សំអ៊ាង ប្រេីតួនាទីជាស្នងការរង ដឹកជញ្ជួន ឈេីយ៉ាង គក្រឹកគក្រេង ក្រោមការបន្លំថា មាន PC...!!!
Sun,23 June 2019 (Time 11:50 AM)
ដោយ ៖ ខ្លាដែន (ចំនួនអ្នកអាន: 1017នាក់)

ខេត្តមណ្ឌលគិរី: ថ្មីៗនេះ​ បានធ្វេីកក្រេីកឡើងវិញ​ រួមទាំងខេត្តមណ្ឌលគិរី ក្រោមការដឹក ជញ្ជួនឈេីខ្នាតយក្សមួយរបស់កូនប្រសារលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី​ មានតួនាទីជាស្នងការរង យកឈ្មោះឱពុកក្មេក រំលែកចេញជាក្បួនឡានដឹកឈេីជ្រកក្រោមការបន្លំឈ្មោះថាមាន PC ធ្វេីការដឹកជញ្ជួនឈេីចេញទៅលក់នៅប្រទេសវៀតយ៉ាងគក្រឹកគក្រេងជាទីបំផុត ដោយមិនការត្រួតពិនិត្យពីមន្ត្រីជំនាញអ្វីឡេីយ​ ។​

សេចក្តីរាយការណ៍ច្បាស់ការមួយបានឲ្យដឹងថា សកម្មភាពដឹកជញ្ជូនឈេីយ៉ាងគក្រឹកគក្រេងនេះ​ មានទីតាំងស្ថិននៅភូមិមេមុំ ឃុំរយ៉ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី ជាដែនជំរកសត្វព្រៃដែលប្រជាសហគមន៍បានថែរក្សាអស់រយៈពេលយូណាស់មកហេីយនោះ ត្រូវបានលោកស្នងការរង មានងារជាកូនប្រសាររបស់លោកអភិបាលខេត្តមណ្ឌលគិរី ធ្វេីការកាប់បំផ្លាញស្ទេីវិនាសគ្មានសល់នោះ រួចយកមកស្តុកទុកនៅក្រុមហ៊ុន(ប៉ាសុីហ្វិក)ដែលជាក្រុមហ៊ុនដែលល្បីល្បាញខាងកាប់បផ្លាញព្រៃឈើយ៉ាងសកម្មជារាងរាល់ថ្ងៃនោះ​ ប៉ុន្តែដែលមិនមានកម្លាំងជំនាញឬក្រុមសមត្ថកិច្ចណាហ៊ានចុះទៅបង្ក្រាបឡើយ។

សេចក្តីរាយការណ៍បានបន្ថែមទៀតថា លោកស្វាយ សំអ៊ាង​ អភិបាលខេត្តមណ្ឌលគិរីផ្តល់សិទ្ធទៅឲ្យកូនប្រសាររកស៊ីឈេីប្រេីឈ្មោះ​ PC ក្លែងក្លាយធ្វេីជាមុខរបរអាជីប​របស់ខ្លួន សួរថាតេីនណាហ៊ានប៉ះពាល់កូនប្រសារគាត់ បេីអភិបាលខេត្តចេញមុខទៅហេីយនោះ នេះក៏មកពីអភិក្រម៥ របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងចិត្តរបស់លោក ស្វាយ សំអ៊ាង ត្រូវកប់ចោលនៅក្នុងដីបាត់ទៅហេីយនោះ ហេីយតេីពាក្យសម្តីប្រកាសសន្យារបស់លោកនាយឧត្តសេនីយ៍ សៅ​ សុខា​​ ប្រធានគណៈកម្មការបង្រ្កាបបទល្មេីសធនធានធម្មជាតិថា លែងឲ្យមានការលួចកាប់បំផ្លាញព្រៃឈេីទៀតហេីយនោះ​ ក៏ប្រៀបដូចជាសម្លេងខ្យល់បក់កាត់ត្រចៀករបស់លោក ស្វាយ សំអ៊ាង ផងដែរហេីយមេីលទៅ ទេីបបាននាំឲ្យកូនប្រសារយកឈ្មោះឱពុក ដេីរក្រឡុកគេ ក្រកគេូទូទាំងខេត្តបែបនេះ។

គួររំលឹកថា: បច្ចុប្បន្នក្រុមហ៊ុន ប៉ាសុីហ្វិក នេះ
មានស្តុកឈើជាច្រេីនប្រភេទដូចជា​ ខ្លុង ត្បែង ត្រាច កកោះជាដើម​ ។ល។ ហេីយក្នុងនោះក៏មានមន្រ្តីទាហ៊ាន​​ បួនទៅប្រាំ​នាក់ នៅឈរយាមនៅខាងមុខ ច្រកចូលក្រុមហ៊ុននេះផងដែរ ហេីយក្នុងចំណោមទាហ៊ានទាំងនោះ គេដឹងផងដែរថា ទាហានឈ្មោះ រ៉េត ជាកូនមេប៉ុស្តិ៍ ភូមិប៉ុង។

បងប្អូនប្រជាសហគមន៍ សូមសំណូមពរទៅ លោក សៅ សុខា ប្រធានគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិ និងលោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួ​យ​ សូមដាក់ការត្រួតពិនិត្យជាបន្ទាន់ទៅលេីអាជីវកម្មរបស់កូនប្រសារលោក ស្វាយ សំអ៊ាង អភិបាលខេត្ត មណ្ឌលគិរីនេះផងទៀន ។

ជុំវិញបញ្ហាខាងលេីនេះ​ អង្គភាពខ្លាប៉ុស្តិ៍យេីងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក ស្វាយ សំអ៊ាង បាននៅឡេីយទេ ព្រោះពំុមានលេខទូរស័ព្ទ​ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()

ព័ត៌មានគួរចាប់អារម្មណ៍

វឌ្ឍនភាពសហគមន៍តំបន់ការពារធម្មជាតិដូនក្រី ជាជម្រកដល់សំខាន់សម្រាប់ជីវៈចម្រុះនិងធនធានធម្មជាតិដ៏មានតម្លៃ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
302 នាក់
ម្សិលមិញ :
185 នាក់
សប្តាហ៍នេះ :
2412 នាក់
ខែនេះ :
11446 នាក់
3 ខែនេះ :
35158 នាក់
សរុប :
844223 នាក់