សេចក្ដីរាយការណ៍ច្បាស់ការមួយបានឲ្យដឹងថា លោកប្រធានការិយាល័យគយ និងរដ្ឋាករ បន្ទាយចក្រី ស្ថិតនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង បានឃុបឃិតជាមួយឈ្មូញហេីយបើកឲ្យមានទំនិញនាំចូលមកកម្ពុជាយ៉ាងគក្រឹកគក្រងជាទីបំផុត ទំនិញទាំងនោះរួមមាន: ត្រី សាច បន្លែ គ្រឿងទេស ។ល។ សុទ្ធសឹងទំនិញគ្មានប្រភពច្បាស់លាស់ ទំនិញបន្លំពន្ធ និងទំនិញមានផ្ទុកសារជាតិគីមី នាំចូលមកប្រទេសកម្ពុជា យ៉ាងគក្រឹកគក្រេងនិងបើកចំហរ ដោយគ្មានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវនោះទេ ហើយនៅពេលឈ្មួញដឹកទំនិញចូលមកគឺគ្រាន់តែហុចកញ្ចប់មួយឲ្យទៅមន្ត្រីគយប្រចាំច្រកទ្វាព្រំដែនអន្តរជាតិបន្ទាយចក្រីទៅគឺបានហើយ បន្ទាប់មកពួកគេក៏បើកកុងត្រូលឲ្យឈ្មួញទាំងនោះដឹកទំនិញចូលយ៉ាងរលូនតែម្ដង ។មន្ត្រីក្នុងស្ថាប័នយគមួយរូបដែលសុំមិនបញ្ចេញឈ្មោះបានលួចបង្ហេីបឲ្យដឹងថា លោកប្រធានការិយាល័យគយ និងរដ្ឋាករប្រចាំច្រកអន្តរជាតិបន្ទាយចក្រី ស្ថិតនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង សព្វថ្ងៃកំពុងតែស្បាយដៃយ៉ាងខ្លាំងក្នុងការប្រមូលលុយចូលហោប៉ាវដោយមិនខ្វល់ពីផលប៉ះពាល់លេីចំណូលជាតិឡេីយ ព្រោះតែសកម្មភាពពុករលួយបានកេីតឡេីងយូឆ្នាំណាស់មកហេីយ ហេីយការឃុបឃិតជាមួយឈ្មូញដោយរាប់ក្បាលឡានយកលុយ វាក៏ជាវប្បធម៌របស់មន្ត្រីគយដែលនៅទីនេះទៅហេីយ តេីយូណាស់ហេីយមន្ត្រីថ្នាក់លេីមិនអើពើសូម្បីអ្វីបន្តិចសោះ? ជាក់ស្តែងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ក្រោយទទួលការរាយការណ៍របស់បងប្អូនប្រជាពលរដ្ឋ ដែលបានទទូចសុំអោយក្រុមអ្នកសារព័ត៌មានចុះទៅដល់ទីតាំងថតផ្តិតរូបភាពជាក់ស្តែងពិតប្រាកដ ដេីម្បីចុះផ្សាយការពិតជូនប្រមុខថ្នាក់ដឹងឲ្យលោកបានជ្រាប ប៉ុន្តែបន្ទាប់ពីចុះដល់ទីតាំងរួចហេីយ អង្គភាពយេីងព្យាយាមទំនាក់ទំនងទៅលោកមេគយប្រចាំច្រកអន្តរជាតិចក្រីនេះ ដេីម្បីសុំការបំភ្លឺលេីបញ្ហាខាងលេី ប៉ុន្តែមន្ត្រីគយក្នុងការិយាល័យគយ និងរដ្ឋាករ ប្រចាំច្រកនេះមិនអនុញ្ញាតឲ្យចូលជួបឡេីយ ហេីយក៏មិនអេីពេីចំពោះការចុះយកព័ត៌មានរបស់ក្រុមអ្នកសារព័ត៌មាននោះឡេីយ។មន្ត្រីក្នុងមូលដ្ឋានបានប្រាប់ឲ្យដឹងថា លោកប្រធានការិយាល័យគយ និងរដ្ឋារក ប្រចាំច្រកអន្តរជាតិចក្រី ហ៊ានធ្វេីបែបនេះដោយសារតែមានលោក ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រៃវែងនៅពីក្រោយខ្នង ហេីយក្រោមសកម្មភាពពុករលួយដ៏គក្រឹកគក្រេងនេះ ក៏មានការបែងចែងជាកញ្ចប់ទៅឲ្យលោក ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រៃវែងនេះផងដែរ ទេីបអាចឲ្យលោកប្រធានការិយាល័យគយ និងរដ្ឋាកររូបនេះ សម្ងំកេីបលុយយ៉ាងសុខស្រូលបែបនេះបាន។សេចក្ដីរាយការណ៍បានបន្តឲ្យដឹងថា គេតែងតែឃើញមានទំនិញចូលមកយ៉ាងច្រើនកុះករ ប៉ុន្តែពួកគេមិនដែលឃើញលោកប្រធានការិយាល័យគយ និងរដ្ឋាកររូបនេះចេញក្រៅការិយាល័យ ហេីយធ្វេីការត្រួតពិនិត្យទំនិញទាំងនោះទេ គឺមានត្រឹមតែមន្ត្រីគយពីទៅបីរូបប្តូរវេនគ្នាអង្គុយចាំយកតែលុយតែប៉ុណ្ណោះ។មន្ត្រីគយប្រចាំច្រកអន្តរជាតិចក្រីមួយរូបបានប្រាប់ឲ្យដឹងថា គេមិនខ្លាចការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មាននោះឡេីយ ទោះបីជាជួលឲ្យបីតាបណ្ឌិតសារព័ត៌មានមកថតផ្តិត ផ្សាយយ៉ាងណាទៀតក៏គាត់មិនខ្វល់ដែរ សំខាន់រូបគាត់អនុវត្តតាមមេគយប្រចាំច្រក មេបង្គាប់យ៉ាងមុិច គឺគាត់ធ្វេីបែបនោះហេីយ។ពាក់ព័ន្ធនឹងករណីខាងលើនេះ បងប្អូនប្រជាពលរដ្ឋសូមសំណូមពរដល់លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេសលោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរពិនិត្យឡើងវិញជាបន្ទាន់ចំពោះភាពមិនប្រក្រតីរបស់លោកប្រធានការិយាល័យគយ និងរដ្ឋាករ ប្រចាំច្រកអន្តរជាតិចក្រីនេះផងទាន ពុំដូចច្នេះទេ ការនាំទំនិញមានផ្ទុកសារជាតិគីមី និងកាន់តែមានសណ្ឋានធំជាងមុនទៅទៀត។ ជុំវិញបញ្ហាខាងលើនេះ អង្គភាពយើងមិនអាចទំនាក់ទំនងទៅលោកប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកអន្តរជាតិចក្រី ដេីម្បីសុំការបំភ្លឺបានទេនៅពេលនេះ ព្រោះពុំមានលេខទូរស័ព្ទ ៕
ព័ត៌មានគួរចាប់អារម្មណ៍
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ សុីន ហៅភីក កាស៊ីណូ របស់ក្រុមហ៊ុន ញូ ភីក អេនធើធេនមុិន ឯ.ក ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ! (vojhotnews)
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ អរឆីដ អូតែល និង រិច កាស៊ីណូ របស់ក្រុមហ៊ុន ជេ ប៊ី អិម អេស ឌីវេឡុបមុិ (vojhotnews)
កាស៊ីណូ ហ្គាន់ ដាវ ត្រូវបានរកឃើញប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលល្មើសនឹងបទប្បញ្ញត្តិ ដែលមានចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា គ.ល.ក. ត្រូវបានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ! (vojhotnews)
សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅដែលមានដើមចមពីទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅ ភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ! (vojhotnews)
កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅ រាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា