ថ្ងៃអង្គារ៍ ទី២១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ចាប់មនុស្សចំនួន៥នាក់ ព្រោះតែចូលសំអាតចម្ការដំឡូង មនុស្សប្រុសស្រី០៤នាក់ដោះលែង ប៉ុន្តែស្រ្តីម្នាក់ទៀតត្រូវបញ្ជូនទៅឃុំខ្លួន
Sun,29 December 2019 (Time 04:57 PM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 1399នាក់)

យោងតាមប្រភពព័ត៌មានដែល អង្គភាពខ្លាប៉ុស្តិ៍ ទទួលបានបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មនុស្សចំនួន៥នាក់ត្រូវបាន នគរបាលប៉ុស្តិ៍ស្រែព្រះ នាំយកទៅប្រគល់ឲ្យមន្ត្រីបរិស្ថានដែនជម្រកកែវសីម៉ា ដោយចោទប្រកាន់ថា បានកាប់ទន្ទ្រានយកដីព្រៃដោយខុសច្បាប់ ប៉ុន្តែបើតាមការបញ្ជាក់ពីក្រុមគ្រួសារពួកគាត់ បានអះអាងថា ពលរដ្ឋទាំង៥រូប គឺមិនបានប្រើសម្ភារៈចូលទៅកាប់ព្រៃ ដូចការចោទប្រកាន់របស់មន្ត្រីនគរបាលប៉ុស្តិ៍ឡើយ ។

ប្រភពព័ត៌មានបានបន្តថា កាលថ្ងៃទី២៦ ខែធ្នូ ២០១៩ ប្រជាពលរដ្ឋពួកគាត់បាននាំគ្នាទៅសំអាតស្មៅដំឡូង ដោយមានអ្នកបោចស្មៅ និងអ្នកខ្លះក៏យកកាំបិតទៅកាប់កូនឈើតូចៗ នៅជាប់ទៅនឹងដើមដំឡូង ក្នុងចំការនោះចេញ ស្រាប់តែម៉ោងប្រ
មាណ ២ និង៣០នាទីរសៀលថ្ងៃដដែលនេះ គេឃើញមានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រែព្រះ និងកម្លាំងប្រជាការពារភូមិ ដែលដឹកនាំដោយរូបលោក ស៊ុន វិបុល ដែលជាមេប៉ុស្តិ៍ បានចុះឡោមព័ទ្ធចាប់ពួកគាត់ទាំង០៥នាក់ បញ្ជូនចេញពីក្នុងចំការដំឡូង យកទៅកាន់កន្លែងមួយផ្សេងទៀត ដែលមានសភាពកាប់រំលំព្រៃឈើហើយនោះ បង្ខំឲ្យថតរូបភាពពួកគាត់នៅទីនោះដោយចោទប្រកាន់ថា ពួកគាត់ទាំង៥ បានកាប់ព្រៃដែនជម្រកសត្វ ដែលការពារដោយមន្ត្រីបរិស្ថាន ហើយក៏ចាប់បញ្ជូនពួកគាត់ ទៅកាន់ស្នាក់ការបរិស្ថានពូគង់ តែម្ដង ។

ក្រោយពេលដែលមានការសួរនាំពីមន្ត្រីបរិស្ថានដែនជម្រក មនុស្ស០៤នាក់ គឺត្រូវបានមន្ត្រីបរិស្ថានធ្វើការដោះលែងហើយ ដោយឡែកតែមនុស្សស្រីម្នាក់ ពុំបានដោះលែងនោះទេ គឺត្រូវបានបញ្ជូនខ្លួនចូលទីតាំងឃុំក្នុងពន្ធនាគារហើយនៅថ្ងៃអាទិត្យនេះ ។

នេះជារូបភាពដ៏ឈឺចាប់ថ្មីមួយ ដែលកើតឡើងនៅលើប្រជាពលរដ្ឋស្រុកកែវសីម៉ា ខេត្តរតនគិរី ក្រុមគ្រួសារស្ត្រីរងនូវការចោទ
ប្រកាន់បានលើកឡើងថា វាមិនយុត្តិធម៌ទេ សម្រាប់ពលរដ្ឋស្លូតត្រង់ ជាក់ស្តែងណាស់ថា ចោទប្រកាន់ពលរដ្ឋថា កាប់ទន្ទ្រានដីព្រៃ ប៉ុន្តែភាពជាក់ស្តែងនោះ គឺពលរដ្ឋមានត្រឹមតែកូនកាំបិតផ្គាក់សម្រាប់សំអាតស្មៅដីចំការប៉ុណ្ណោះ និយាយឲ្យចំ គឺគ្មានពូថៅ គ្មានរណា និងរណាយន្តណាមួយសោះ បែរជាបង្ខំឲ្យពួកគាត់ទៅឈរថតរូបជាមួយទីកន្លែងដ៏ទៃទៀត ហើយប្រឌិតរឿងធ្វើបាបពលរដ្ឋយ៉ាង នឹងតែម្តង ។

ជាក់ស្តែងណាស់ករណីដីព្រៃទាំងអស់នោះ ប្រសិនបើពលរដ្ឋបានធ្វើមែន ក៏គួរតែមន្ត្រីបរិស្ថានជាអ្នកចុះបង្ក្រាបដែរ ប៉ុន្តែអស់
លោកសមត្ថកិច្ចប៉ុស្តិ៍ និងប្រជាការពារភូមិ នាំគ្នាយកពលរដ្ឋទៅថតរូបជាមួយទីតាំងផ្សេង ដើម្បីចោទប្រកាន់ឲ្យពលរដ្ឋជាប់ពិរុទ្ធនោះ តើមានន័យថាម៉េចទៅ តើយុត្តិធម៌មានទេសម្រាប់រាស្ត្រទន់ខ្សោយ ។

សម្រាប់ព័ត៌មានដ៏ឈឺចាប់មួយនេះ ក្រុមគ្រួសារជនរងគ្រោះ ដែលរងការចោទប្រកាន់ លើកដៃសំពះដង្ហើយហៅ រកអ្នកមានចិត្តបុណ្យ និងសុំកិច្ចអន្តរាគមន៍ ពីប្រមុខដឹកនាំរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ សូមមេត្តាជួយទុក្ខលំបាកពួកគាត់ផង ក្នុងរដូវ នេះ ជារដូវប្រមូលផលដំឡូងមី នៅក្នុងដីចំការអាស្រ័យផល បើគ្រាន់តែប្រមូលផលរបស់ខ្លួនក៏ខុសនោះ តើជីវិតពួកគាត់រស់នៅបន្តទៀតយ៉ាងម៉េចកើត ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញ​តូច ធំ ដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងគំហ៊ុក.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្តបាត់ដំបង បើកពិធីសម្ភោធយុទ្ធនាការ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសុខភាពខេត្ត(PWSSP)! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាកាមអ្នកសារព័ត៌មាន ២០រូបក្នុងខេត្តកំពង់ធំ ចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតព័ត៌មានពិស្ដារ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចប្រធានរដ្ឋសភា៖ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
302 នាក់
ម្សិលមិញ :
683 នាក់
សប្តាហ៍នេះ :
2392 នាក់
ខែនេះ :
10844 នាក់
3 ខែនេះ :
29181 នាក់
សរុប :
704043 នាក់