ថ្ងៃអាទិត្យ ទី០៧ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លេចធ្លាយថា ក្រុមជនគម្រក់កោសក់បន្លំធ្វើសង្ឃ ចុះបិណ្ឌបាតក្នុងមួយព្រឹកបាន៨០ម៉ឹនរៀល ដែលសមត្ថកិច្ចឃាត់ខ្លួន នៅ ខេត្តបន្ទាយមានជ័យ ម្សិលមិញ គឺជាមេក្លោងអ្នកក្លែងបន្លំធ្វើសង្ឃបិណ្ឌបាត គ្រប់កន្លែង
Fri,27 December 2019 (Time 06:08 PM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 1151នាក់)

ក្រោយពេលដែលបណ្តាញព័ត៌មានជាច្រើន បានធ្វើការផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេង ករណីជនគម្រក់៣នាក់ បានយកធ្វើ សកម្មឆបោកពលរដ្ឋ តាមរយៈក្លែងធ្វើជាសង្ឃចុះបិណ្ឌបាតរៃអង្គាសយ៉ាងសកម្ម ហើយត្រូវបែកការព្រោះតែនិមន្តចូលតាម ផ្ទះពលរដ្ឋ និងចូលដល់ក្នុងផ្ទះកប់ៗ ហើយត្រូវពលរដ្ឋមានការសង្ស័យ ព្រោះតែសកម្មភាពបិណ្ឌបាតនោះ វាលើសម៉ោងឆាន់ ថ្ងៃត្រង់ ក៏រាយការទៅសមត្ថកិច្ច ហើយនៅទីបំផុតទើបដឹងថា ពិតជាសង្ឃក្លែងក្លាយមែន ទើបសម្រេចចាប់ដោះស្បង់ចីវរសង្ឃ ក្លែងក្លាយនេះ ក្នុងវត្តសិរីមង្គលស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សម្រាប់សកម្មភាពការត្រួតពិនិត្យរបស់សមត្ថកិច្ចនេះ ជនគម្រក់ដែលបន្លំខ្លួនជាសង្ឃដើរបិណ្ឌបាតនេះ ទី១-ឈ្មោះ គឹម ម៉ាត អាយុ៣៣ឆ្នាំ។ ទី២-ឈ្មោះ សឿន ចិត្រា អាយុ២១ឆ្នាំ ទាំងពីរនាក់ រស់នៅ ខេត្តបាត់ដំបង។ និងទី៣-ឈ្មោះ ភី សារិទ្ធិ អាយុ ២៧ឆ្នាំ រស់នៅក្នុងភូមិខ្វៀវ ឃុំបេង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយឡែកតែការលេចធ្លាយពីមហាជន ដែលគេបាន ស្គាល់បុគ្គលមេក្លោងនោះ បានអះអាងថា បុគ្គលជាមេក្លាយដែលអះអាងប្រាប់សមត្ថកិច្ចថា ខ្លួនឈ្មោះ គឺម ម៉ាត អាយុ៣៣ ឆ្នាំនេះ តាមពិតបុគ្គលរូបនោះឈ្មោះ មករា មានប្រពន្ធជាម្ចាស់ផ្ទះសំណាក់ដ៏សម្បើមមួយនៅខេត្តកំពត ទៀតផង ។

តាមរយៈគណហ្វេសប៊ុក ជួបផ្សាយ បានអះអាងថា ចង់ឲ្យច្បាប់ដាក់តន់អាមករាឲ្យបានធ្ងន់ធ្ងរ ជនដែលបំផ្លាញសាសនា បន្លំខ្លួនធ្វើជាសង្ឃរកស៊ីនៅក្នុងសាសនា មនុស្សនេះ ដែលមានស្រុក កំណើតនៅ តន់ហន់ ស្រុកកំពង់ត្រាច ខេត្តកំពត បច្ចុប្នន្បគេថា នៅស្រុកចំការលើ ខេត្តកំពង់ចាម គេបំន្លំខ្លួនធ្វើជាមេក្លោងសង្ឃក្លែងក្លាយរាប់ឆ្នាំមកហើយ មិនដែលមាន សមត្ថកិច្ចណាចាប់បានទេ មនុស្សនេះគេមានឈ្មោះច្រើនណាស់ បួនដប់ម្ភៃឈ្មោះ បើឈ្មោះដែលលគេហៅច្រើនគឺឈ្មោះ
អា មករា ប្រជាពលរដ្ឋសំណូមពរទៅសមត្ថកិច្ចតុលាការខេត្តបន្ទាយមានជ័យ ដាក់គុកឲ្យបានច្រើនឆ្នាំបន្តិច ឲ្យបុគល ក្លែងក្លាយក្រោយៗ ឲ្យមានការរាងចាល ។

ទោះយ៉ាងណាក្តី គេមិនដឹងថា សមត្ថកិច្ចខេត្តបន្ទាយមានជ័យ សម្រេចយ៉ាងណាចំពោះបុគ្គលខាងលើរូបនោះ នៅឡើយ
ទេ អង្គភាពយើង នឹងរង់ចាំយកព័ត៌មានច្បាស់ការបន្តទៀត ផ្សាយជូនមហាជនជ្រាបនៅពេលក្រោយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ស្ដីពីការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងអនឡាញខុសច្បាប់ មិនញញ្ញើតនឹងpolicemen កំពុងដំណើរការ នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសមណគោត្តមជាប់នឹងជញ្ជាំងភ្នំសំពៅ ១/ព្រះអង្គទ្រង់ប្រសូត ២/ព្រះអង្គផ្ចាញ់មារ ៣/ ព្រះអង្គទ្រង់ព្រះបរិពា្វន បានជាប់ ឹងជញ្ជាំងភ្នំសំពៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងរួបរាល់ជាស្ចាពរហើយ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ព្រាប គារ៉ាត់ (ហៅ សិដ្ឋ)កាន់តំណែងជាមេគយចល័តឡើងដុះស្លែ ដាក់ពង្រាយមន្ត្រីក្រោមឪវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមរបៀបពុករលួយ.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
393 នាក់
ម្សិលមិញ :
702 នាក់
សប្តាហ៍នេះ :
3828 នាក់
ខែនេះ :
12062 នាក់
3 ខែនេះ :
37466 នាក់
សរុប :
727172 នាក់