ព្រោះតែស្ថានភាពរបួសធ្ងន់ធ្ងរពេក នៅវេលាថ្ងៃត្រង់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ នារីរងគ្រោះដែលជាម្ចាស់ហាងភោជនីយ ដ្ឋាន តន្ត្រីសំណាងអាណេ ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលត្រូវកូនប្រុស អធិការក្រុងបាវិតបាញ់ប្រហារនោះ បានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យប្រទេសវៀតណាមហើយ ។តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនបង្កគឺមានតួរនាទី អធិការរងនគរបាលក្រុងបាវិត ទទួលផែនការងារប្រឆាំងគ្រឿង ញៀន ដែលបាញ់ប្រហារលើនារីរងគ្រោះម្ចាស់ហាង តន្រ្តីសំណាងដាណេ ចំក្បាលបណ្តាលឲ្យរបួសធ្ងន់ នឹងត្រូវបញ្ជូនទៅ កាន់តុលាការ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ ហើយបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរ បាលខេត្តស្វាយរៀង គឺអធិការរងក្រុងបាវិតឈ្មោះ កែវ ចិត្រា អាយុជិត៣០ឆ្នាំ ដែលត្រូវជាកូនប្រុសបង្កើតលោកអធិការនគរ បាលក្រុងបាវិត លោក កែវ គង់ នេះ ជនសង្ស័យនឹងបញ្ជូនទៅកាន់តុលាការ ហើយមិនអាចទុកបាននោះទេ ព្រោះនាំឲ្យប៉ះ ពាល់ដល់អង្គភាព និងនគរបាលជាតិ ។ប្រភពពីសមត្ថកិច្ចនោះបានបន្តថា មូលហេតុដែលជនបង្ក ឈានទៅដល់ការបាញ់នារីរងគ្រោះរូបនោះ ព្រោះតែបុរសក្លាហាន ខាងលើ គឺខឹងនារីរងគ្រោះម្ចាស់ហាងលើកម្ហូបឲ្យខ្លួនយឺត ទើបទាញកាំភ្លើងបាញ់តែម្តងទៅ ដោយខ្លួនដកកាំភ្លើងបាញ់ចំ នួន២គ្រាប់ មួយគ្រាប់បាញ់ឡើងលើ និងមួយគ្រាប់ទៀតបាញ់ចំក្បាលនារីជាម្ចាស់ហាង ។ នារីរងគ្រោះមានឈ្មោះ សឿន ដាណេ វ័យ៣៨ឆ្នាំ រស់នៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មកប្រកបការរកស៊ី នៅក្រុងបាវិត ។ដោយឡែកប្រភពខាងបុគ្គលិកបម្រើការងារហាងតន្ត្រីសំណាងដាណេ នេះបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានបុរស ម្នាក់បានចូលមកក្នុងហាងនៅកញ្ចុះលេខ៦៦៦៦ ហើយកម្ម៉ង់មីស្រុះមួយចាន បន្ទាប់មកទៀតបានប្រាប់បុគ្គលិក ឲ្យហៅនារី ម្ចាស់ហាងមកជួប ស្រាប់តែពេលនារីម្ចាស់ហាងមកជួប បុរសនោះបានដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ និងមួយគ្រាប់ ទៀតបាញ់តម្រង់ក្បាលស្ត្រីរងគ្រោះតែម្តង បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានសាច់ញាតិ និងភ្ញៀវជួយលើកជនរងគ្រោះ ទៅ សង្គ្រោះបន្ទាន់នៅប្រទេសវៀតណាមតែម្តង ។ ទោះជាយ៉ាងណា ក្រោយពេលព័ត៌មាននេះក្លាយជារឿងដ៏ភ្ញាក់ផ្អើល និងហួសចិត្តបំផុត ពីសំណាក់បងប្អូនមហាជនផងដែរ ដោយពួកគាត់បានលើកឡើងគ្រប់ៗគ្នាថា អាសូរជីវិតមនុស្សណាស់ គ្រាន់តែមីស្រុះមួយចាន ធ្វើឲ្យបាត់បង់យ៉ាងសោក សង្រេងយ៉ាងនឹងបាន ។ ក្នុងនោះដែរអ្នកខ្លះក៏លើកឡើងថា ប្រទេសដ៏រឹងមាំមួយ គឺរាស្ត្រមានជំនឿចិត្តនៅលើអ្នកអនុវត្តន៌ ច្បាប់ ផ្ទុយទៅវិញបើអ្នកកាន់ច្បាប់ បាញ់សម្លាប់ជីវិតមនុស្សផុយៗតែយ៉ាងនឹង មិនស្មើសត្វចាបមួយក្បាលផងនោះ តើឲ្យ រាស្ត្រមានភាពកក់ក្តៅ បែបម៉េចទៅ លោកព្រះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជូនទំនិញគេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងគំហ៊ុក.! (vojhotnews)
ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)
ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្តបាត់ដំបង បើកពិធីសម្ភោធយុទ្ធនាការ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសុខភាពខេត្ត(PWSSP)! (vojhotnews)
សិក្ខាកាមអ្នកសារព័ត៌មាន ២០រូបក្នុងខេត្តកំពង់ធំ ចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតព័ត៌មានពិស្ដារ (vojhotnews)
សម្តេចប្រធានរដ្ឋសភា៖ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា