ថ្ងៃអង្គារ៍ ទី២១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ជនជាតិវៀតណាម បើកត្រាក់ទ័រភ្ជូរដី កិនពលរដ្ឋខ្មែរម្នាក់ស្លាប់ នៅខេត្តស្វាយរៀង
Tue,10 December 2019 (Time 09:07 PM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 220820នាក់)

បុរសម្នាក់ ត្រូវបានស្លាប់នៅក្នុងទឹកត្រពាំង ក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយសារតែអ្នកបើកត្រាក់ទ័របើកកិន
បែកលលាក្បាល និងបាក់ធ្គាមទាំងសងខាង ហើយអ្នកបើកត្រាក់ទ័រជាជនជាតិវៀតណាមនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
បានហើយ ផងដែរ ។

តាមប្រភពបានឲ្យដឹងថា នៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០១៩ ម្សិលមិញនេះ ស្ថិតក្នុងភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្នុងទឹកត្រពាំងមួយ កន្លែង ដោយខ្លួនប្រាណសាកសពមានស្នាមបែកលលាដ៍ក្បាលនិងបាក់ ថ្គាមទាំងសងខាងព្រោះត្រូវត្រាក់ទ័របើកកិន ។ នៅ ក្នុងហេតុការណ៍នេះផងដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ រួមនិងត្រាក់ទ័រមួយគ្រឿង ដើម្បីធ្វើការ សាកសួរហើយ ។

ប្រភពពីសមត្ថកិច្ចនគរបាលស្រុកស្វាយទាប បានឲ្យដឹងថា ដោយបានទទួលព័ត៌មានតាមរយៈទូរស័ព្ទពីប្រជាពលរដ្ឋឈ្មោះ កុយ សារ៉េន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ ជាស្មៀនឃុំពពែត បានរាយការណ៍មកសមត្ថកិច្ចថា នៅចំណុចត្រពាំងតាពៅ ស្ថិតក្នុងភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង មានមនុស្សស្លាប់នៅក្នុងទឹកត្រពាំង ក្បែរកន្លែងត្រាក់ ទ័រភ្ជួរដីស្រែ ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចបានដឹកនាំកម្លាំងជំនាញសហការជាមួយសមត្ថកិច្ចនគរបាលស្រុកស្វាយ ទាប និងក្រុមគ្រូពេទ្យ ដោយមានការសម្របសម្រួលពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បាន ចុះពិនិត្យដល់កន្លែងកើតហេតុពិនិត្យឃើញថា សាកសពដែលស្លាប់ គឺមានឈ្មោះ ផៃ ផាត ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ មានទីលំនៅភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ចបានបញ្ជាក់ថា ផ្អែកតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញខេត្ត និងគ្រូពេទ្យកោសល្យវិច័្ចយឃើញថា នៅលើខ្លួន ប្រាណសាកសពមានស្នាមបែកលលាដ៍ក្បាល និងបាក់ថ្គាមទាំងសងខាង ។ ហើយបើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជំនាញខេត្ត និងគ្រូពេទ្យកោសល្យវិច័យ បញ្ជាក់ថា សាកសពអាចស្លាប់ដោយសារអ្នកបើកត្រាក់ទ័រភ្ជួរដីកិន ខណៈពេល ដែលជនរងគ្រោះកំពុងធ្វើម្លុងនៅមាត់ត្រពាំង ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកឈ្មោះ ង្វៀង ជីតាំ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិ តាំងចូវ ឃុំតាំងងរ ស្រុកតាំងចូវ ខេត្តតៃនិញ ប្រទេសវៀតណាម ដែលជាអ្នកបើកត្រាក់ទ័រភ្ជួរដីនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០១៩ នោះដើម្បីសាកសួរ តែឈ្មោះ ង្វៀង ជីតាំ បានរត់គេចខ្លួនបាត់ រហូតដល់ម៉ោង៥ និង០០នាទី ថ្ងៃទី៩ខែ ធ្នូ ម្សិល មិញនេះ ទើបសមត្ថកិច្ចយើងស្រាវជ្រាវរកឃើញឈ្មោះ ង្វៀង ជីតាំ ហើយបាននាំខ្លួនយកមកសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ង្វៀង ជីតាំ បានឆ្លើយសារៈភាពថា នៅពេលខ្លួនថយត្រាក់ទ័រចូលទៅក្នុងបឹងដើម្បីភ្ជួរដីមាត់ បឹងនោះមិនបានឃើញមនុស្សទេ ពេលបើកត្រាក់ទ័រឡើងវិញ ទើបឃើញមនុស្សត្រូវត្រាក់ទ័រ កិនស្លាប់ទៅហើយ ។

ទោះជាយ៉ាងណាក្តី រឿងរ៉ាវមួយនេះ កំពុងបានបងប្អូនអ្នកនិយមព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក កំពុងផ្ញើសារចូល
រួមរំលែកទុក្ខផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញ​តូច ធំ ដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងគំហ៊ុក.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្តបាត់ដំបង បើកពិធីសម្ភោធយុទ្ធនាការ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសុខភាពខេត្ត(PWSSP)! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាកាមអ្នកសារព័ត៌មាន ២០រូបក្នុងខេត្តកំពង់ធំ ចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតព័ត៌មានពិស្ដារ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចប្រធានរដ្ឋសភា៖ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
353 នាក់
ម្សិលមិញ :
683 នាក់
សប្តាហ៍នេះ :
2443 នាក់
ខែនេះ :
10895 នាក់
3 ខែនេះ :
29232 នាក់
សរុប :
704094 នាក់