ថ្ងៃអាទិត្យ ទី០៧ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
អភិបាលខេត្តកំពង់ចាម ថានាយនឹងពលទាហ៊ានទាំងអស់ មានតូរនាទីនឹងកាតព្វកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ នឹងរាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីកាបោះឆ្នោតដោយស្របច្បាប់
Fri,08 November 2019 (Time 11:25 AM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 1259នាក់)

នៅក្នុងពិធីអញ្ជើញចុះសួរសុខទុកដល់នាយ នឹងពលទាហ៊ានក្នុងអង្គភាពប្រតិបត្តិការសឹករង ចំណុះឲ្យខេត្តកំពង់ចាម នា រសៀលថ្ងៃទី៧ ខែវិច្ចិការ ឆ្នាំ២០១៩នេះ លោក អ៊ុន ចាន់ដា អភិបាល នៃគណះអភិបាលខេត្តកំពង់ចាម ក្នុងនាមរូបលោក ជាប្រធានគណៈបញ្ជាការឯកភាពខេត្ត រូបលោកបានមានប្រសាសន៏លើកឡើងទៅកាន់នាយ នឹងពលទាហ៊ានថា ក្នុងនាម យើងជាកងយោធពលខេមរៈភូមិន្ទ យើងប្រៀបដូចជាសសរគ្រឹៈដ៏រឹងមាំ នឹងជាយ័ន្តដែលមានតួរនាទី ភារៈកិច្ច នឹងកាតព្វកិច្ច កាពារ ជាតិ សាសនាព ព្រះមហាក្សត្រ នឹងជាពិសេសការពាររាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីកាបោះឆ្នោតមួយ ដែល ស្របច្បាប់នោះ ។

លោកក៏បានសង្កត់ធ្ងន់ថា ពាក្យថា ទាហ៊ាន គឺយើងហ៊ានលះបង់នូវអ្វីៗគ្រប់បែបយ៉ាង ហើយក្នុងការលះបង់នោះទៀតសោត ក៏យើងត្រូវប្រកាន់ខ្ជាប់នូវវិន័យ នឹងគោរពនូវបទបញ្ជារបស់ថ្នាក់លើ ដែលបានប្រគល់នឹងដាក់ឲ្យនោះដែរ ។ តួរយ៉ាងដូចជា ករណីក្រុមឧទ្ទាមក្រៅច្បាប់ ដែលមានមេខ្លោងដូចជាជនឧទ្ទាម សម រង្សី នេះជាដើមនោះ ដែលជនឧទ្ទាមក្រៅច្បាប់នេះហើយ ដែលពួកគេក៏ដូចជាគូរកនរបស់គេមួយក្តាប់តូចនោះ ដែលពួកគេទាំងនេះមានគោលបំណងអាក្រកចង់បង្កើតចលនា បះបោ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នឹងជាពិសេសចង់រំលាយរាជបល្ល័ងព្រះមហាក្សត្ស ដែលជាស្ថាប័នដ៏កំពូលរបស់ ព្រះរាជាណាចក្រកម្ពុជា នៃយើងនោះ ចំណុចដ៏ថោកទាបទាំងនេះហើយ ដែលនាយនឹងពលទាហ៊ានយើងមិនត្រូវធ្វើការអត់ អោននឹងលើកលែងឲ្យបានជាដាច់ខាតនោះឡើយ ។

ជាមួយគ្នានោះដែរ លោកក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាកុំឲ្យមានការភ្ញាក់ផ្អើល នឹងព្រួយបារម្ភលើការ ចល័តទ័ព នឹងសមត្ថកិច្ចនៅតាមដងផ្លូវនានានោះឲ្យសោះ ព្រោះការចល័តកងកំលាំងទាំងនេះ វាជាតួរនាទីរបស់នាយ នឹង ពលទាហ៊ាន ដើម្បីថែរក្សា សន្តិសុខជាតិ ជូនបងប្អូនប្រជាពលរដ្ឋនោះទេ ។

លោកអភិបាលខេត្តក៏បានផ្តាំផ្ញើរដល់ប្រជាពរដ្ឋផងដែរថា បងប្អូនប្រកបការងាររកស៊ីអី គឺរកស៊ីតាមធម្មតាទៅ កុំគិតអ្វីក្រៅតែ ពីរឿងរកស៊ីនោះឲ្យសោះ ហើយម្យ៉ាងវិញទៀត បងប្អូនយើងជិតដល់ខែច្រូតកាត់ប្រមូលផលហើយ ចឹងបងប្អូនត្រូវត្រៀម លក្ខណះ និងពិនិត្យទៅលើជង្រុកស្រូវ បើមានការបាក់បែក ឬក៏ធ្លាយដំបូលជួសជួលឲ្យថ្មីឡើងវិញ ទុកសម្រាបដាក់ស្រូវថ្មី ដែលបងប្អូនប្រមូលនាពេលដ៏ខ្លីខាងមុខនេះ វាប្រសើរជាងបងប្អូនកុំជឿទៅតាមការអូសទាញពីសំណាក់ក្រុមឧទ្ទាមក្រៅច្បាប់ នោះឲ្យសោះ នាំឲ្យបងប្អូនខាតពេលវេលា រកស៊ីដោយឥតប្រយោជន៏នោះទេ។

ជាចុងក្រោយលោកអភិបាលខេត្ត ក៏បានឧបត្ថម្ភដល់អង្គភាព នូវមីចំនួន២០០កេះ នឹងថវិកាចំនួន៥លានរៀលផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ស្ដីពីការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងអនឡាញខុសច្បាប់ មិនញញ្ញើតនឹងpolicemen កំពុងដំណើរការ នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសមណគោត្តមជាប់នឹងជញ្ជាំងភ្នំសំពៅ ១/ព្រះអង្គទ្រង់ប្រសូត ២/ព្រះអង្គផ្ចាញ់មារ ៣/ ព្រះអង្គទ្រង់ព្រះបរិពា្វន បានជាប់ ឹងជញ្ជាំងភ្នំសំពៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងរួបរាល់ជាស្ចាពរហើយ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ព្រាប គារ៉ាត់ (ហៅ សិដ្ឋ)កាន់តំណែងជាមេគយចល័តឡើងដុះស្លែ ដាក់ពង្រាយមន្ត្រីក្រោមឪវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមរបៀបពុករលួយ.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
450 នាក់
ម្សិលមិញ :
702 នាក់
សប្តាហ៍នេះ :
3885 នាក់
ខែនេះ :
12119 នាក់
3 ខែនេះ :
37523 នាក់
សរុប :
727229 នាក់